អាជ្ញាធរខេត្តព្រះវិហារដុ.តបំផ្លា.ញគ្រឿងញៀ.នជាង ១,៣ តោន បញ្ជាក់ពីជំហរមិនអត់ឱនចំពោះឧក្រិ.ដ្ឋកម្មគ្រឿងញៀ.ន
- ព្រះវិហារ
ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីដុតបំផ្លាញចោលនូវគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទដែលមានទម្ងន់សរុបជាង ១ ៣០០ គីឡូក្រាម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
សារធាតុញៀនទាំងអស់នេះ គឺជាវត្ថុតាងដែលកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចប្រមូល និងរឹបអូសបានពីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្ត នាពេលកន្លងមក។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងឱកាសអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។
ប្រតិបត្តិការដុតបំផ្លាញវត្ថុតាងគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី៖ ១.ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងច្បាប់ បង្ហាញពីជំហរម៉ឺងម៉ាត់ និងមិនអត់ឱន (Zero Tolerance) របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ចំពោះសកម្មភាពផលិត ជួញដូរ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់។ ២.ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហការយ៉ាងសកម្មរវាងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការបង្ក្រាប និងលុបបំបាត់បណ្តាញឧក្រិដ្ឋជនគ្រឿងញៀនក្នុងតំបន់។៣.ការកម្ទេចចោលសារធាតុ ញៀនទាំងនេះ ជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននិងការពារសុវត្ថិ
ភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសក្រុមយុវជន។
អាជ្ញាធរខេត្តព្រះវិហារក៏បានអំពាវនាវដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យបន្តចូលរួមយ៉ាងសកម្មជាមួយសមត្ថកិច្ច តាមរយៈការរាយការណ៍ និងផ្តល់ព័ត៌មានពីសកម្មភាពសង្ស័យ ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលគ្មានគ្រឿងញៀន និងមានសុវត្ថិភាពពេញលេញ៕






ចែករំលែកព័តមាននេះ