បង្ហាញមុខជនសង្ស័យ៥នាក់ ធ្វើសកម្មភាពវា.យជនរងគ្រោះក្នុងមន្ទីពេទ្យបង្អែកខេត្ត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលបង្ហាញមុខជនសង្ស័យ៥នាក់ធ្វើសកម្មភាពវាយជនរងគ្រោះក្នុងមន្ទីពេទ្យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមាន័យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ គួររំលឹកថា ហ៊ា.នណាស់! ប្រុសស្រីជិត ១០នាក់ ជិះឡាន ២គ្រឿង សម្រុកចូលវា.យបុរស២នាក់ដល់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត
លោកវរៈសេនីយ៍ទោ ម៉ាន់ វង់សារ អធិការរងនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ជនសង្ស័យ៥នាក់មាន១.ឈ្មោះ សម្បត្តិ ព្រហ្មមុនី ភេទស្រី អាយុ២៦ឆ្នាំ ២.ឈ្មោះ ធី ចាន់ថន ភេទស្រី អាយុ២១ឆ្នាំ ៣.ឈ្មោះ សម្បត្តិ ព្រហ្មមន្និ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រេកកំពឹស ខ័ណ្ឌដង្កោរ រាជធានីភ្នំពេញ ៤.ឈ្មោះ យីវ លីហុង ភេទប្រុសអាយុ១៧ឆ្នាំ ៥.ឈ្មោះ អ៊ែម បញ្ញា ភេទប្រុសអាយុ២៣ឆ្មាំរស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងជនរងគ្រោះ២នាក់មាន១.ឈ្មោះ ចាន់ ស្រីណុ អាយុ២៦ឆ្នាំរស់នៅភូមិចាន់គីរី សង្កាត/ក្រុងប៉ោយប៉ែត ២.ឈ្មោះ សាន ស៊ីដេត អាយុ២៣ឆ្នាំរស់នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោ ភ័ណ បានប្តឹងជនសង្ស័យ១ក្រុមមានគ្នាជិត១០ នាក់មានស្រី/ប្រុស បានជិៈរថយន្ត២គ្រឿងមាន១គ្រឿងម៉ាកGTV ស្លាកលេខភ្នំពេញ 2CD-4972 និង១គ្រឿងទៀតម៉ាក់ឡុចស៊ីសRX300ពាក់ស្លាកលេខភ្នំពេញ2k-7089 បានចូលក្នុងអគារមន្ទីពេទ្យមានដំបងដែកទីបវ៉ៃធ្វើសកម្មភាពវាយលើជនរងគ្រោះបណ្តាលរបួសជនរងគ្រោះនិងអ្នកគ្រូពេទកយ ហើយជនបង្កគេចខ្លួន កាលពីល្ងាចថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៦នៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ(ថ្មី)ស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លារ ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងពីជនរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័ចំនួន៥នាក់ មានជនសង្ស័យ៣នាក់ឃាត់ខ្លួននៅរាជធានីភ្នំពេញ និង២នាក់ឃាត់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលថ្ងៃទី២៨ ខែលក្តដា ឆ្នាំ២០២៦។
លោកបានបញ្ជាក់ថា ក្រោយកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ៥នាក់ នាំយកមកសាកសួរបសនសារភាពថាខ្លួនពិតជាបានប្រើហឹង្សាយកដំបងទីបវ៉ៃទៅលើជនរងគ្រោះព្រោះខឹងឈ្លួសគ្នាតាមឆាតតេឡេក្រាមទំនាស់រឿងស្រីស្រលាញ់ស្រីភេទដូចគ្នាក្រោយបែកគ្នាជិង៤ឆ្នាំហើយខឹងហៅបក្ខពួកជិៈពីភ្នំពេញមកវ៉ៃជនរងគ្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ(ថ្មី) ៕



ចែករំលែកព័តមាននេះ