ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ា.នណាស់! ប្រុសស្រីជិត ១០នាក់ ជិះឡាន​ ២គ្រឿង សម្រុកចូលវា.យបុរស២នាក់​ដល់ក្នុងមន្ទីរ​ពេទ្យបង្អែកខេត្ត​

15 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជន​ទំនើង​១​ក្រុម​ជិៈ​រថយន្ត​២​គ្រឿង​មាន​​ប្រុស​មាន​ស្រី​ជិត​១០​នាក់​បាន​ចូល​ទៅ​វាយ​ជន​រង​គ្រោះ​២​នាក់​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៦ ​ស្ថិត​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

សកម្មភាព​ជន​ទំនើង​១​ក្រុម​មាន​ប្រុស​/​ស្រី​ជិត​១០​នាក់​ធ្វើ​សកម្មភាព​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​បណ្តាលឱ្យ​​របួសរួម​​មាន​១.​ឈ្មោះ ចាន់ ស្រី​ណុ​ច ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ២.​ឈ្មោះ សាន ស៊ី​ដេ​ត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា​៖​នៅ​ពេល​មាន​ជន​ទំនើង​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​មាន​ស្រី​៣​នាក់​បាន​ជិៈ​រថយន្ត​២​គ្រឿង​មាន​១​គ្រឿង​ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​2CD-4972 និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក់​លុ​ច​ស៊ី​ស​RX300 ពាក់​ផ្លា​ក់​លេខ​2K-7089​បក្ខពួក​មាន​ប្រុស​/​ស្រី​ជិត​១០​នាក់​មាន​ដំបង​ទីប​បាន​សម្រុកចូល​ដល់​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​(​ថ្មី​)​បាន​ចូល​ទៅ​វ៉ៃ​ជន​រង​គ្រោះ​ដល់​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​បណ្តាល​ជន​រង​គ្រោះ​៣​នាក់​របួស​និង​អ្នកគ្រូ​ពេទ្យ​១​នាក់​ដែល​បាន​ចូល​ទៅ​ឃាត់​ត្រូវ​ជន​ទំនើង​វ៉ៃ​។

ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ជន​ទំនើង​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​មាន​ប្រុស​/​ស្រី​ចូល​ទៅ​វ៉ៃ​ជន​រង​គ្រោះ​ដល់​ក្នុង​មន្ទី​ពេទ្យ​ហើយ​អូស​ជន​រង​គ្រោះ​មក​វ៉ៃតប់​គ្នា​ជន​រង​គ្រោះ​២​នាក់​និង​ជន​ទំនើង​បក្ខពួក​ជិត​១០​នាក់​ដែល​គេ​ស្គាល់​ថា​៖​ជន​ទំនើង​មក​ពី​ភ្នំពេញ​មក​វ៉ៃ​ជន​រង​គ្រោះ​ដល់​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​និង​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទី​ពេទ្យ​។

ពាក់ព័ន្ធ​ជន​ទំនើង​ចូល​វ៉ៃ​ជន​រង​គ្រោះ​ដល់​ក្នុង​មន្ទី​ពេទ្យ​មិន​ទាន់​បានដឹង​រឿងរ៉ាវ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ តែ​ជន​រង​គ្រោះ​ប្រុស​-ស្រី​២​នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ត​កិច្ច​ជំនាញ​ដើម្បី​ជួយ​រក​យុត្តិធម៌​និង​តាម​ចាប់​ជន​ទំនើង​ទាំង​អស់នេះ​មក​ផ្ទ​ន្ទា​ទោស​តាម​ច្បាប់​៕