ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមាគម​និស្សិត​មូស្លីម​កម្ពុជា​​​នាំអំណោយ​​​ចែកជូនដល់​​សាសនិក​​​អ៊ិស្លាមក្រីក្រ​

12 ឆ្នាំ មុន

​ខេត្តកំពង់​ចាម​​​ ៖ ​​សមាគម​និស្សិត​​​មូស្លីម​​កម្ពុជា កាលពីព្រឹកថ្ងៃទី​​៦ សីហា ​បាននាំ​អំណោយ​​​របស់​សប្បុរស​ជន​​យកទៅចែកជូន​​ដល់​​សាសនិក​​​អ៊ិស្លាម​​ ក្រីក្រ​ចំនួន​២៥០គ្រួសារ មក​ពី​​​​១១ភូមិ ក្នុងឃុំ​កោង​កាង ឃុំ​​ពពេល និង​​​ឃុំ​​ក្រែក ស្រុក​​ពញា​​ក្រែក​ ខេត្តកំពង់ចាម ។
​ពិធីនេះ​​បានរៀបចំ​ឡើង​នៅ​​ក្នុងភូមិ​​​​ពោធិឥន ឃុំកោង​កាង ក្រោមអធិបតីភាព​​លោក​វេជ្ជ​បណ្ឌិត​សុះ មុះ​សិន ​​រដ្ឋលេខាធិការ​​ក្រសួងធម្ម​ការ និង​​

ខេត្តកំពង់​ចាម​​​ ៖ ​​សមាគម​និស្សិត​​​មូស្លីម​​កម្ពុជា កាលពីព្រឹកថ្ងៃទី​​៦ សីហា ​បាននាំ​អំណោយ​​​របស់​សប្បុរស​ជន​​យកទៅចែកជូន​​ដល់​​សាសនិក​​​អ៊ិស្លាម​​ក្រីក្រ​ចំនួន​២៥០គ្រួសារ មក​ពី​​​​១១ភូមិ ក្នុងឃុំ​កោង​កាង ឃុំ​​ពពេល និង​​​ឃុំ​​ក្រែក ស្រុក​​ពញា​​ក្រែក​ ខេត្តកំពង់ចាម ។

ពិធីនេះ​​បានរៀបចំ​ឡើង​នៅ​​ក្នុងភូមិ​​​​ពោធិឥន ឃុំកោង​កាង ក្រោមអធិបតីភាព​​លោក​វេជ្ជ​បណ្ឌិត​សុះ មុះ​សិន ​​រដ្ឋលេខាធិការ​​ក្រសួងធម្ម​ការ និង​​សាសនា ​ប្រធាន​​សមាគម​និស្សិតមូស្លីម​កម្ពុជា ​​និង​ជា​​​​អនុ​​ប្រធានអង្គការមូល​និធិ​អភិ​វឌ្ឍន៍​​មូស្លីម​កម្ពុជា ​ព្រមទាំង​​មាន​ការចូលរួម​​ពីលោក​សាន់ សាប់អ៊ី ​​អនុរដ្ឋលេខាធិការ​​​​ក្រសួង​សុខាភិ​បាល​ លោកម៉ាន សុគ្រី ​​អនុរដ្ឋ​លេខា​ធិ​ការ​​​​ក្រសួង​កសិកម្ម ​​​រុក្ខាប្រមាញ់​​​ និង​នេសាទ​លោក​​​​ពាស់ មុស្លីម ​​អនុប្រធាន​​​សមាគម​និស្សិត​មូស្លីម​កម្ពុជា ព្រមទាំង​​សហការី ​​​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ប្រជា​ពលរដ្ឋ​​​យ៉ាង​ច្រើនកុះករ​។ ​អំណោយ​​ដែល​​​នាំ​យក​​ទៅ​​​ឧបត្ថម្ភ​​នៅក្នុង​ឱកាស​នោះ​​​ក្នុង​​​១​គ្រួសារទទួលបាន​​អង្ករ​​១​កញ្ចប់ មី​​​​១០​កញ្ចប់ ​ទឹកដោះគោ​​​៣កំប៉ុង ​ទឹកស៊ីរ៉ូ​​​២ដប ​ស្ករ​ស​​៣គីឡូក្រាម ​​ត្រីខ​​៤កំប៉ុង ​អូវ៉ាន់ទីន​២​កែវ​ ​តែ​​៤កញ្ចប់ ​​និងអំបិល​​​៣គីឡូក្រាម​។

នៅក្នុង​​ឱកាស​នោះ​ដែរ ​​លោក​វេជ្ជបណ្ឌិត​សុះ មុះសិន ​ក៏បាន​នាំ​អំណោយ​ឧបត្ថម្ភ​​​ដល់​វិហារ​​អ៊ិស្លាម​នៅភូមិ​​​ពោធិ​​ឥន ​​ចំនួន​៧០ម៉ឺន​​រៀល និង​​​ផ្លែ​លម៉ើ១កេស, ​​វិហារ​​ភូមិ​ពោធិ​​រោង​លើ ​ចំនួន​​៥៥​ម៉ឺន​​​​រៀល ​​និ​ង​ផ្លែ​លម៉ើ​​១កេស, ​​វិហារ​​អ៊ិស្លាម​​​ភូមិត្រពាំងខ្យល់​​​ ហៅភូមិ​ឡ ចំនួន​​​៥៣ម៉ឺន​​រៀល និង​​ផ្លែ​លម៉ើ​​១កេស, ​​វិហារ​ភូមិថ្មី​​ចំនួន​​៦០​ម៉ឺន​រៀល ​​និង​ផ្លែ​លម៉ើ​១កេស, ​​វិហារ​ភូមិ​ស្រះ​ ចំនួន​​​៤៥ម៉ឺនរៀល និង​ផ្លែ​លម៉ើ​​១កេស, ​​ភូមិត្រពាំង​ថ្ម​ចំនួន​​​៤៥ម៉ឺនរៀល​ និង​ផ្លែ​លម៉ើ​​១កេស, ​​ភូមិ​ចក ​ចំនួន​​​៤០ម៉ឺន​​​រៀល និង​​ផ្លែ​លម៉ើ​១កេស, ភូមិ​​​៧​មករា ចំនួន​៥០ម៉ឺន​​រៀល និង​​ផ្លែ​លម៉ើ​១កេស ​និង​​វិហារ​អ៊ិស្លាម​​​​ភូមិ​​​សែន​ប្រពៃ​ចំនួន​​​៥០០​ដុល្លារ ​​និង​​ផ្លែ​លម៉ើ​១កេស​។

លោក​សុះ មុះសិន ​បាន​ឱ្យដឹង​ថា អំណោយ​​ដែល​​នាំយកមក​​​ជួយឧបត្ថម្ភ​​​​ដល់​សាសនិក​​អ៊ិស្លាម​នៅពេលនេះ​​ជាអំណោយ​​​របស់អង្គការ Muslim helfen Germany ដែល​​បាន​ផ្តល់​​តាមរយៈ​សមាគម​និស្សិត​​​មុស្លីម​កម្ពុជា សម្រាប់​ជួយ​ឧបត្ថម្ភ​​ដល់សាសនិក​​អ៊ិស្លាម​​​ស្រាយបួសខែ​រ៉ាម៉ាដាន។ ​​
លោកវេជ្ជបណ្ឌិត​​សុះ មុះសិន ​បានបន្តទៀត​ថា ​​​ដោយសារ​តែ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​សមាគម​និស្សិត​​​មូស្លីម​កម្ពុជា អង្គការ Muslim helfen Germany បានជួយផ្នែកវិស័យអប់រំ ​បណ្តុះបណ្តាលវិជ្ជាជីវៈ​ជំនាញកុំព្យូទ័រ​ កាត់ដេរ ​​ជួយកសាង​​​អន្តេវា​សិកដ្ឋាន​ដល់សិស្សនារី​​មក​​ស្នាក់​នៅ​​រៀនសូត្រ​នៅ​​​ភ្នំពេញ ​ផ្តល់​ឥណទាន​​​ដល់​សាសនិក​​​អ៊ិស្លាម​​ក្រីក្រ​ខ្ចី​​យកទៅ​ប្រកប​​អាជីវ​កម្មខ្នាត​តូច​ ឧបត្ថម្ភ​​​ជនរងគ្រោះ​​​ដោយអគ្គិ​ភ័យ​​​ជួយអណ្តូងទឹក​​​​ និង​កម្ម​វិធីស្រាយបួស ។ គម្រោង​ទាំងអស់នេះ​​មានសារ​សំខាន់​ណាស់​​ក្នុង​ការ​​លើក​កម្ពស់​​ដល់​ភាពក្រីក្រ​​របស់សមា​គម​អ៊ិស្លាម​​កម្ពុជា ស្រប​ទៅ​តាមយុទ្ធ​​​សាស្ត្រ​​ចតុ​កោណ​​​របស់រាជរដ្ឋាភិបាល​កម្ពុជា​។

លោកវេជ្ជ​បណ្ឌិត​​សុះ មុះ​សិន ​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​​កម្ពុជា ​ដែលមាន​​សម្តេច​តេជោ​ជា​នាយករដ្ឋមន្ត្រី​​​ បានបើកទូលាយ​ខាង​ជំនឿ​​​​សាសនា និង​បើកទូលាយ​​ក្នុងការទទួល​​អំណោយ​​​ពីអង្គការ​​​ និងសប្បុរ​​សជន​​នានា ​ហេតុ​ដូច្នេះ​​​ ទើប​​​​មាន​អំណោយ​​​ជាច្រើន​​​បាន​​ផ្តល់​ជូន​ដល់​​​សហគមន៍​​អ៊ិស្លាម​​កម្ពុជា​។

លោកវេជ្ជបណ្ឌិត​សុះ មុះ​សិន ​បានបន្ត​ទៀត​ថា ​អំណោយ​​​ទាំងនេះ​​អាចជួយ​​សម្រួលដល់​ការ​លំបាក​​​ផ្នែកជីវភាព​​បាន​មួយគ្រា​របស់​បង​ប្អូន​​អ៊ិស្លាម​នៅក្នុង​​​ខែបួស​រ៉ាម៉ា​ដាន​នេះ​ តែ​​មិនអាច​​​គ្រប់​​​គ្រាន់​​​តាមតម្រូវ​ការ​​នោះទេ ​​សូមបង​ប្អូន​​​ខិត​ខំរក​ស៊ី​​បន្ថែមទៀត​។

លោក​វេជ្ជបណ្ឌិត​​សុះ មុះ​សិន ​​បានថ្លែង​​អំណរ​គុណ​​យ៉ាងជ្រាលជ្រៅ​​​ចំពោះ​អង្គការ​នានា​​​រួមជាមួយ​​សប្បុរស​​ជន​ដែល​​តែង​តែ​ជួយ​ឧបត្ថម្ភ​​​​ដល់​សហគមន៍​​អ៊ិស្លាម​កម្ពុជា ដែល​ជាការ​ចូល​រួម​​​អភិវឌ្ឍន៍​​ប្រទេស​កម្ពុជា​​ឱ្យកាន់​តែ​​​រីកចំរើន​​​ថែម​​ទៀត​។

ដោយឡែក​​​​ នៅព្រឹកថ្ងៃទី​​​៧ សីហា ​​លោក​​វេជ្ជបណ្ឌិត​​​សុះ មុះសិន ​រដ្ឋលេខាធិការ​​​ក្រសួង​​​ធម្ម​ការ និង​សាសនា ​ជាប្រធាន​​​សមាគម​​និស្សិត​​​មូស្លីម​​​​កម្ពុជា និង​​ជា​អនុប្រធា​​ន​​អង្គការ​មូល​និធិ​​​​អភិ​វឌ្ឍន៍​​មូស្លីមកម្ពុជា ​បាន​​​ដឹកនាំ​​គណៈប្រតិភូ​​​​បន្តទៅចែកអំណោយ​​​​ដល់​សាស​និក​អ៊ិស្លាម​​​ចំនួន​​​២០០​គ្រួសារ​ទៀត មកពី​ឃុំរកា​គយ ឃុំ​​ពាម​ជី​កង ​ឃុំ​អង្គ​រ​បាន ស្រុក​កង​មាស ខេត្ត​​កំពង់ចាម ដែល​ក្នុង​​១គ្រួសារ​​​ទទួលបានស្មើ​ៗ​គ្នា​ ដូចប្រជា​​​ពល​រដ្ឋ​​​​នៅ​ស្រុក​ពញាក្រែក​​​​ខេត្តកំពង់​​ចាម​ដែរ​។ ​ក្រៅពីនោះ ក៏បាន​ឧបត្ថម្ភ​​​ដល់​​​វិហារ និង​​ស៊ូរ៉ាវ​ចំនួន​៦ ​​អស់ទឹកប្រាក់​ចំនួន​៣​លាន​​២សែន​​រៀល ​ព្រមទាំង​​ផ្លែ​លម៉ើ​​មួយចំនួនទៀត​។ ​​​​នៅ​វេលា​រសៀល​​​ថ្ងៃដែល​​​សមាគម​និស្សិត​​​មូស្លីម​​កម្ពុជា​​​បាន​បន្តដំណើរ​​នាំអំណោយ​​​ទៅ​ឧបត្ថម្ភ​ដល់​​​​សាសនិក​​​អ៊ិស្លាម​​​​ចំនួន​១៣៣​គ្រួសារ​ទៀត​នៅ​​ឃុំបឹង ​​ស្រុកបារាយណ៍ ​ខេត្ត​កំពង់​ធំ​ ដែល​​​​​ទទួល​បានអំណោយ​ដូចគ្នា ​និង​ចែក​ស្បែកជើង​​​ដល់​សិស្ស​ចំនួន​៣០០នាក់ ​​នៅ​ភូមិ​​​​ត្រពាំង​ឈូក ​ឃុំ​​បឹង ក្នុង​ម្នាក់​ៗ​ទទួល​​បាន​ស្បែកជើង​​១គូ ​ព្រម​ទាំង​​​ឧបត្ថម្ភ​​​វិហារ​អ៊ិស្លាម​​ចំនួន​​៤​ អស់ទឹក​ប្រាក់​​២លាន​រៀល និង​​ផ្លែ​លម៉ើ​ចំនួន​៤កេស ​។

គួរបញ្ជាក់​​​ថា តាមគម្រោង​​​សមាគមនិស្សិត​​​មូស្លីម​កម្ពុជា​​នាំអំណោយ​​​ទៅជួយ​ឧបត្ថម្ភ​​​​​ដល់​ពលរដ្ឋ​​​ក្រីក្រ​អ៊ិស្លាម​ចំនួន​១.១០០​​​គ្រួសារ នៅ​ក្នុងរាជធានីភ្នំពេញ និង​ខេត្តមួយចំនួនទៀត​​ ហើយ​​ឧបត្ថម្ភ​​​​វិហារ និង​​ស៊ូរ៉ាវ​ចំនួន​​​៥០ ​សម្រាប់​ស្រាយ​បួស​​​ខែ​រ៉ាម៉ាដាន ​​៕