ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​​សម្តេច​អគ្គ​មហា​ពញា​ចក្រី​​ហេង សំរិន និង​លោក​ជំទាវ​​ម៉ែន​ សំអន​ ជូន​​​កងទ័ព​​​ទិស​កោះកុង​

12 ឆ្នាំ មុន

​ខេត្ត​​​កោះកុង​​ ៖ អំណោយ​​​​សម្តេច​អគ្គ​មហា​ពញា​​ចក្រី​កិត្តិព្រឹទ្ធ​​បណ្ឌិត​ហេង សំរិន ​​ប្រធាន​​រដ្ឋ​សភា​ និង​លោក​ជំទាវ​​បណ្ឌិត​​ឧបនាយក​រដ្ឋមន្ត្រី​​​​ម៉ែន សំអន រួម​មាន​មីចំនួន​​៦០​កេស ត្រីខ​​​​កំប៉ុង​១០​កេស​​ ស្មើនឹង​​១.០០០​កំប៉ុង​ ប្រេង​ឆា​​៥​កេស​ធំ នំធុង​៥ធុង​ ប៊ីចេង​២០​កញ្ចប់​​ ខ្ទឹមស​៣០​គីឡូ​ក្រាម​ រួម​នឹង​ថវិកា​​

ខេត្ត​​​កោះកុង​​ ៖ អំណោយ​​​​សម្តេច​អគ្គ​មហា​ពញា​​ចក្រី​កិត្តិព្រឹទ្ធ​​បណ្ឌិត​ហេង សំរិន ​​ប្រធាន​​រដ្ឋ​សភា​ និង​លោក​ជំទាវ​​បណ្ឌិត​​ឧបនាយក​រដ្ឋមន្ត្រី​​​​ម៉ែន សំអន រួម​មាន​មីចំនួន​​៦០​កេស ត្រីខ​​​​កំប៉ុង​១០​កេស​​ ស្មើនឹង​​១.០០០​កំប៉ុង​ ប្រេង​ឆា​​៥​កេស​ធំ នំធុង​៥ធុង​ ប៊ីចេង​២០​កញ្ចប់​​ ខ្ទឹមស​៣០​គីឡូ​ក្រាម​ រួម​នឹង​ថវិកា​​ចំនួន​​៤​លាន​រៀល​ផងដែរ ​ត្រូវ​​បាន​​​លោក​​អាំ ផល្លី​ន ​ទីប្រឹក្សា​​ផ្ទាល់​​សម្តេចអគ្គ​មហា​​​ពញាចក្រី​​ហេង សំរិន ​​និង​លោក​ជំទាវ​​​ម៉ែន សំអូន ដែល​ត្រូវ​ជា​ប្អូន​ស្រីបង្កើត​​​​របស់​លោក​​ជំទាវ​​បណ្ឌិត​​ឧបនាយករដ្ឋ​មន្ត្រី​ម៉ែន សំអន ​នាំ​យក​​មក​ចែក​ជូន​​​​កងទ័ព​នៃ​​យោធភូមិភាគទី​​៣​ ដែល​កំពុង​​ឈរជើង​​​ការ​ពារ​​ខ្សែ​​​ក្រវាត់​ព្រំដែន​​​នៅទិស​​ខេត្ត​កោះ​កុង ។

នៅក្នុង​ឱកាស​​​ទទួល​អំណោយ​​និង​ថវិកា​​​ខាង​​លើ​​នេះ​ដែរ ​​លោក​​ឧត្តម​សេនីយ៍​​ត្រី​មុំ​ សាមឌី នាយ​រង​សេនា​ធិការ​នៃ​​យោធភូមិ​​​ភាគ​៣ និង​ជា​​​​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​​​​លោក​ឧត្តម​សេនីយ៍​​​ឯក​​កែវ ​ សាមួន ​មេបញ្ជា​ការ​​​យោធភូមិ​​​​ភាគទី​៣​ លោក​វរសេនីយ៍​​ឯក​សោម ​សាមិត្ត​​ នាយ​​ការិយាល័យ​​​​ទី២​ នៃ​​យោធភូមិ​ភាគទី៣ ​​ប្រចាំ​ការ​នៅទីបញ្ជា​ការ​​ស្រាល​​ប្រចាំទិស​​​កោះ​កុង​ និង​ជួសមុខ​​ឱ្យ​កម្លាំង​​​​ទ័ព​​ដែល​កំពុង​ឈរជើង​​នៅតាម​​ខ្សែ​​ត្រៀម​​​ជួរមុខ​ សូម​ថ្លែង​​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​​​សម្តេច​អគ្គ​មហា​​​ពញា​ចក្រី​​កិត្តិព្រឹទ្ធ​បណ្ឌិត​​ហេង សំរិន ​ប្រធាន​រដ្ឋសភា​ជាតិ និង​លោក​ជំទាវ​បណ្ឌិត​​ឧបនាយករដ្ឋមន្ត្រី​​​​ម៉ែន ​សំអន ​ដែល​បាន​​យក​ចិត្ត​ទុក​ដាក់​​​​គិតគូរ​​ដល់​​​សុខទុក្ខ​​របស់​​​កង​កម្លាំង​​​ឈរជើង​​​តាម​ខ្សែ​​​ក្រវាត់​​​ព្រំ​ដែន​​ហើយ​​បាន​ចែក​​​រំលែក​​​នូវ​គ្រឿង​​ឧបភោគ​ បរិភោគ​រួម​​នឹង​ថវិកា​​ផងដែរ ​ដើម្បី​​ផ្គត់​​ផ្គង់​​​ជីវភាព​​កងទ័ព​​នៅ​​សមរភូមិ​​មុខ ។

លោក​​ឧត្តម​សេនីយ៍​​​​​ត្រី​មុំ​ ​សាមឌី​ ​ក៏​បាន​​ធ្វើ​របាយ​ការណ៍​​សង្ខេប​ជូន​ប្រតិភូ​​​ដែល​បាន​​​នាំ​អំណោយ​មក​​ផ្តល់​ជូន​នាពេល​នេះ​ថា ​កម្លាំង​​​យោធភូមិភាគ​ទី​៣គឺជា​​កម្លាំង​​បន្ថែម​​ពីលើ​កម្លាំង​​តំបន់​​ប្រតិបត្តិ​​​ការ​សឹក​​​កោះ​កុង​ ហើយ​មាន​​​ចំនួន​​​ច្រើន ។ ​ចំពោះ​​សភាព​ការណ៍​​​ឈរជើង​​​នៅ​​តែ​មាន​សភាព​​តាន​តឹង​​មិន​អាច​​ធ្វេស​ប្រហែស​​បាន ​​ឡើយ​ ព្រោះ​​ទ័ព​​​ចោរសៀម​ឈ្លាន​ពាន​​​តែងឆ្លៀត​​ឱកាស​​ចូល​​មក​បោះ​តង់​​លើតំបន់​​​ហាម​ឃាត់​ ។ ​ប៉ុន្តែ​ចំពោះ​​ទំនាក់​ទំនង​​កង​ទ័ព​​រវាង​​​ប្រទេស​ទាំងពីរ​ហាក់​ដូច​ជាមាន​​ភាព​​​​ប្រសើរ​ជាង​មុន ខណៈ​​ពេល​​ដែល​​លោក​ស្រី​​យីង ​ឡាក់ ​ដណ្តើម​សន្លឹក​ឆ្នោត​​ពី​​អតីត​នាយក​រដ្ឋមន្ត្រី​​​​អាប់​ភីស៊ីត ​​ ​បាន​ពេល​ណាមក ។​ ចំពោះ​​ការ​លំបាក​​នៅក្នុង​ភូមិ​សាស្ត្រ​​​កំពុង​​ឈរ​​ជើង​​​ គឺ​​ភូមិ​សាស្ត្រ​​​​​មាន​​​លក្ខណៈ​ស្មុគ​ស្មាញ​​​សម្បូរ​​​ដោយ​​ព្រៃ​ភ្នំ​​ជ្រោះ​​អូរ​ ប្រឈម​នឹងជំងឺ​គ្រប់​ប្រភេទ​​ ខ្វះ​មធ្យោ​បាយ​​​ធ្វើ​​ដំណើរ​​​ ព្រោះ​​​ការ​ដឹកជញ្ជូន​​​ស្បៀង​​​និង​សព្វា​វុធ​​ត្រូវ​​​ធ្វើ​ដំណើរ​​​តាម​​អូប័រ​​ផង តាម​​ម៉ូតូ​ផង​ និង​ថ្មើរជើង​ផង​ និង​​មានការ​​​លំបាក​​ក្នុង​ការទំនាក់​ទំនង​​​​គ្នា​ព្រោះ​​គ្មាន​​បណ្តាញ​​​សេវា​​​ទូរស័ព្ទ​​ ខ្វះខាត​​នូវ​វិទ្យុ​ទាក់​ទង​ ។

បន្ទាប់​​ពី​បាន​​​ស្តាប់​របាយ​ការណ៍​សង្ខេប​​​ខាងលើ​​ លោក​អាំ ផល្លី​ន​ ​និង​លោក​ជំទាវ​ម៉ែន ​សំអូន បាន​​ថ្លែង​​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​​វីរភាព​​​​​​ដ៏អង់​អាច​​​ក្លា​ហាន​​របស់​​​កងទ័ព​យើងទាំងអស់​​ដែល​បាន​​លះបង់​​​ពេល​​វេលា​​និង​​ហ៊ាន​​បូជា​​​ជីវិត​​ដើម្បី​ឈរជើង​​ការពារ​បូរណភាព​​​​ទឹកដី​ ។ ​លោក​​អាំ ផល្លីន ​​និង​លោក​​​​ជំទាវ​​​​ម៉ែន ​សំអូន ​សន្យា​ថា និងពាំនាំ​នូវ​​កង្វះ​​ខាតទាំងអស់​​នេះ ទៅ​​ជម្រាប​​សម្តេច​ និង​លោក​​ជំទាវ​បណ្ឌិត​​ឧបនាយករដ្ឋមន្ត្រី​​​​ម៉ែន ​សំអន ​និង​​អំពាវនាវ​​រក​​សប្បុរសជន​ដើម្បី​​ជួយ​​ទ្រទ្រង់​​ជីវភាព​​និងធានា​​​ដល់​ការ​ឈរជើង​​​របស់​កងទ័ព​​នៅទីនោះ​ជាបន្ត​ទៀត​​ ។

លោក​​អាំ ផល្លីន​ បាន​បញ្ជាក់​​​បន្ថែមថា កាយវិការ​​​ទាំងអស់​​នេះ គឺជា​​​រូប​មន្ត​ចែក​​រំលែក​​​របស់​​​សម្តេច​អគ្គ​​មហា​​​​សេនា​បតីតេជោ​​ហ៊ុន សែន ​និង​​ក្រៅ​​ពីនេះ​​​​ក៏​នៅ​​​មាន​អង្គភាព​​​សម្ព័ន្ធ​​​មេត្រី​​​​​ភាព​ជា​​មួយកងទ័ព​​​ទៀត​ផង ​ដែល​​សុទ្ធ​​សឹងជា​​រូបមន្ត​​ប្រកប​ដោយ​​​គតិបណ្ឌិត​​របស់​​ប្រមុខ​​រាជរដ្ឋា​ភិបាល​​ ដើម្បី​​ធានា​ដល់​​ការឈរ​ជើង​​របស់​កងទ័ព​​​​នៅ​សមរភូមិ​​មុខ​ ។ ​​ពេល​នេះ​​ពលរដ្ឋ​ខ្មែរ​ គ្រប់ៗរូប​គិត​ថា ​សេចក្តី​ទុក្ខ​លំបាក​​​របស់​កងទ័ព​​ជាសេចក្តី​​ទុក្ខ​​លំបាក​របស់​​យើង​​ទាំងអស់​គ្នា​ ហើយ​សេចក្តី​​​សុខ​​របស់​​យើង​ទាំងអស់​គ្នា​គឺជា​សេចក្តី​សុខរបស់​​​កងទ័ព​ផងដែរ ៕