ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសាខាកាកបាទក្រហម​​នាំ​អំណោយ​​​ចែកជូនប្រជាពលរដ្ឋ​​​៨គ្រួសារ ​​អត់ស្បៀង​នៅ​​​សង្កាត់​​ឪឡោក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រី​អនុសាខា​កាកបាទ ក្រហម​​​​ខណ្ឌដង្កោ ​​​បាននាំ​​យក​គ្រឿង​​ឧបភោគ​​ បរិភោគ និង​​​ថវិកា​មួយចំនួន​ទៅចែក​ជូន​​​​ដល់បង​ប្អូនប្រជា​ពលរដ្ឋ​​​ក្រីក្រ​ ចំនួន​​​​៨គ្រួសារ​​នៅ​ក្នុង​សង្កាត់​​ឪឡោក ​​ដែលអាជ្ញាធរ​​​សង្កាត់​ខាង​លើ​បាន​​រាយការណ៍​ថា ប្រជាពលរដ្ឋ​​​ទាំង​នោះ​កំពុង​ដាច់បាយ ។ ​​

រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រី​អនុសាខា​កាកបាទ ក្រហម​​​​ខណ្ឌដង្កោ ​​​បាននាំ​​យក​គ្រឿង​​ឧបភោគ​​ បរិភោគ និង​​​ថវិកា​មួយចំនួន​ទៅចែក​ជូន​​​​ដល់បង​ប្អូនប្រជា​ពលរដ្ឋ​​​ក្រីក្រ​ចំនួន​​​​៨គ្រួសារ​​នៅ​ក្នុង​សង្កាត់​​ឪឡោក ​​ដែលអាជ្ញាធរ​​​សង្កាត់​ខាង​លើ​បាន​​រាយការណ៍​ថា ប្រជាពលរដ្ឋ​​​ទាំង​នោះ​កំពុង​ដាច់បាយ ។

ពិធីនោះ​​​បានប្រព្រឹត្ត​ទៅ​​​កាលពី​វេលា​ល្ងាច​ថ្ងៃទី​​​​​​៥ សីហា នៅ​​ក្នុងភូមិ​​​ត្រពាំង​​​កក់ សង្កាត់​ឪឡោក ដណ្ឌដង្កោ ​​​ដោយ​មានការ​អញ្ជើញ​​​ជាប្រធាន​កិត្តិ​យស​​ពីសំណាក់​​​លោក​គិត សុផា ​​​អភិបាល​​ខណ្ឌដង្កោ ​​​លោកសេង សុផល ​​ប្រធាន​អនុសាខា​​​​កាកបាទក្រហម​​​​​​ខណ្ឌ ព្រមទាំង​​មន្ត្រី​អនុសាខា និង​មន្ត្រី​សាលា​​ខណ្ឌ អាជ្ញាធរ​សង្កាត់​ផង​ដែរ​។

អំណោយ​របស់​អនុសាខា​​កាកបាទក្រហម​​​ខណ្ឌដែល​​នាំយកទៅ​ចែកជូន​​ប្រជា​ពលរដ្ឋ​​នា​​ពេល​នេះ​​​គឺក្នុង​​​​១គ្រួសារ​​​ទទួលបានអង្ករ​​​​១បាវ ​​​ទម្ងន់​​​​៥០គីឡូក្រាម ​​ទឹកត្រី​​១យួរ ​​ទឹកស៊ីអ៊ីវ​១យួរ ​​មី​១កេស ​និងថវិកា​​ចំនួន​១១ម៉ឺនរៀល ។ ​តាម​អាជ្ញាធរ​​​សង្កាត់​ឪឡោក ​​បាន​ឱ្យដឹង​ថា ​​ប្រជា​ពល​រដ្ឋ​​​​ក្រីក្រ​​ទាំង​​​៨គ្រួសារនោះមក ​​​ពីភូមិ​​​​ចំនួន​​​៥ ​ក្នុងនោះ​មាន​​ភូមិ​បឹង​កំបោរ៣គ្រួសារ​ ​ភូមិ​​កក់​​២​គ្រួសារ ​​​ភូមិត្រពាំង​អារក្ស​​​១គ្រួសារ ​​ភូមិ​អង្គ​ស្លែង​​១​គ្រួសារ និង​​ភូមិ​បឹង​​គ្រើល​​១គ្រួសារ​។

នៅ​ក្នុង​ឱកាសនោះ លោកគិត សុផា ​អភិ​បាល​​​​​​ខណ្ឌដង្កោ ​បានថ្លែង​ថា រាជរដ្ឋាភិបាល​​​កម្ពុជា ​​ដែលមាន​​សម្តេច​អគ្គមហាសេនាបតី​តេជោ​​ហ៊ុន សែន​ ជាប្រមុខ ​បាន​ដាក់​បទបញ្ជា​​​​យ៉ាងម៉ឺងម៉ាត់​​​​ឱ្យអាជ្ញាធរ​​​​គ្រប់​លំដាប់​​ថ្នាក់​ពិនិត្យ​​​​មើលប្រជា​ពលរដ្ឋ​ក្នុង​​មូលដ្ឋានរបស់​ខ្លួន​​ដោយ​មិនទុក​ឱ្យប្រជា​ពលរដ្ឋ​​​​ណាម្នាក់ស្លាប់ដោយ​ដាច់​បាយ​​នោះឡើយ ៕