ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​ដណ្តើម​​ពាន​រង្វាន់​​ពិភពលោក​​យុវជន​​U20ថ្ងៃនេះ​ Spain ​រីករាយ​ត្រឹម​ស្មើ​ ​ខណៈ​Croatia ​ត្រូវ​ការ​ឈ្នះ​

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​យុវ​ជន​អាយុ​ក្រោម​20ឆ្នាំ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ពូលCនិង D នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​មាន​4ប្រកួត​។ Spain រីក​រាយ​ត្រឹម​ស្មើ​ Australia ពូល​C ខណៈ​ Nigeria ជួប​ Saudi Arabia ដណ្តើម​គ្នា​យក​លេខ​1 ចំណែក​ឯ​ Croatia ត្រូវ​ការ​ឈ្នះ​ Guatemala ក្នុង​ពូល​D ។ បញ្ជាក់​ក្រុម​លេខ​1និង​លេខ​2ឡើង​ទៅ​វគ្គ​16ក្រុម​

ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​យុវ​ជន​អាយុ​ក្រោម​20ឆ្នាំ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ពូលCនិង D នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​មាន​4ប្រកួត​។ Spain រីក​រាយ​ត្រឹម​ស្មើ​ Australia ពូល​C ខណៈ​ Nigeria ជួប​ Saudi Arabia ដណ្តើម​គ្នា​យក​លេខ​1 ចំណែក​ឯ​ Croatia ត្រូវ​ការ​ឈ្នះ​ Guatemala ក្នុង​ពូល​D ។ បញ្ជាក់​ក្រុម​លេខ​1និង​លេខ​2ឡើង​ទៅ​វគ្គ​16ក្រុម​ ដោយ​ស្វ័យ​ប្រវត្តិ​ ចំណែក​ឯ​ក្រុម​លេខ​3មក​ពី 6ពូល​ចំរាញ់​យក​4ក្រុម​ឡើង​ទៅវគ្គ​16ក្រុម​។

ពូល​C

Ecuador(4) V Costa Rica(2)

Ecuador គឺ​ជា​ក្រុម​មិន​ធ្លាប់​ជាប់ជើង​ឯក​នោះ​ទេ​។ 2ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 0-1-1 ទាត់​បាល់​​បាន​1គ្រាប់​ និង​របូត​វិញ​3គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Chile 1-0 ក្នុង​ផ្ទះ​ ស្មើ​Austialia 1-1 បន្ទាប់​​មក​ចាញ់ Spain 2-0 ក្នុង​ទឹក​ដី​កូឡុំប៊ី។

Costa Rica មិន​ធ្លាប់​ជាប់​ជើង​ឯក​ តែ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​4ម្តង​ក្នុង​ឆ្នាំ​២០០៧។ 2ប្រកួតជម្រុះក្នុង​ពូល​គឺ 1-0-1 ទាត់​បាល់​បាន​4គ្រាប់​ និង​របូត​វិញ​6គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ចាញ់ Mexico 3-1 ក្នុង​ផ្ទះ​ ចាញ់ Spain 4-1 តែ​ឈ្នះ​ Australia 3-2 ក្នុង​ទឹក​ដី​កូឡុំប៊ី។

ប្រវត្តិ​ជួប​គ្នា 1ប្រកួត​គឺ​៖
07-07 Ecuador 1-1 Costa Rica

Spain(1) V Australia(3)

Spain ធ្លាប់​ជាប់​ជើង​ឯក​ម្តង​កាល​ពី​ឆ្នាំ​១៩៩៩ ចំណាត់​ថ្នាក់​លេខពីរ 2ដង​ក្នុង​ឆ្នាំ​១៩៩៨,​​ ​២០០៣​ និង​ចំណាត់​ថ្នាក់​លេខ​4ម្តង​ក្នុង​ឆ្នាំ​១៩៩៥។ 2ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-0-0 ទាត់​បាល់​បាន​6គ្រាប់ និង​របូត​វិញ​1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Italy 3-1 ក្នុង​ផ្ទះ ឈ្នះ Costa Rica 4-1 និង​ឈ្នះ Ecuador 2-0 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

Australia មិន​ធ្លាប់​ជាប់​ជើង​ឯក តែ​ធ្លាប់​ជាប់​ចំណាត់​​ថ្នាក់​លេខពីរ​ 2ដង គឺក្នុង​ឆ្នាំ​១៩៩១, ១៩៩៣។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Brazil 3-1 ស្មើ Ecuador 1-1 បន្ទាប់​មក​ចាញ់ Costa Rica 3-2 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

ពូល​D

Croatia(3) V Guatemala(1)

Croatia មិន​ធ្លាប់​ជាប់​ជើង​ឯក​នោះ​ទេ ។ ការ​​ប្រកួត​ថ្ងៃ​នេះ​ក្រុម​របស់​គេ​ត្រូវ​ការ​ជ័យ​ជម្នះ​ជា​ចាំ​បាច់​។ 2ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 0-0-2 ទាត់​បាល់​បាន​2គ្រាប់​ និង​របូត​វិញ​7គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Belarus 1-0 ក្នុង​ផ្ទះ​មិត្ត​ភាព បន្ទាប់​មក​លេង​ចាញ់ Saudi Arabia 2-0 និង​ចាញ់​Nigeria 5-2 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

Guatemala ពុំ​ធ្លាប់​ជាប់​ជើង​ឯក​នោះ​ទេ។ 2ប្រកួតជម្រុះ​ក្នុង​ពូល​គឺ 0-0-2 គ្មាន​ទាត់​បាល់​បាន​1គ្រាប់សោះ​ តែ​របូតវិញ​4គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​ គឺ​លេង​ស្មើ Panama 0-0 ក្នុង​ផ្ទះ​​ចាញ់ Nigeria 5-0 និងចាញ់ Saudi Arabia 6-0 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី។

(ពុំប្រវត្តិ​ជួប​គ្នា​ទេ)

Saudi Arabia(2) V Nigeria(1)

Saudia Arabia មិន​ធ្លាប់​ជាប់​ជើង​ឯក​នោះ​ទេ ។ 2ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 2-0-0 ទាត់​បាល់​​បាន​8គ្រាប់​ តែ​គ្មាន​របូត​សោះ។ បី​ប្រកួត​ចុង​ក្រោយ គឺ​លេង​ស្មើ Lithuania 1-1 ក្រៅ​ផ្ទះ​មិត្ត​ភាព​ ឈ្នះ Croatia 2-0 ក្រៅ​ផ្ទះ​ និង​ឈ្នះ Gua temala 6-0 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

Negeria មិន​ធ្លាប់​ជាប់​ជើង​ឯក​ តែ​ធ្លាប់​ជាប់​​ចំណាត់​ថ្នាក់​លេខពីរ 2ដង​ក្នុង​ឆ្នាំ​១៩៨៩​, ២០០៥ និង​លេខ​3ម្តង​ គឺ​ក្នុង​ឆ្នាំ​១៩៨៥​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Cameroon 3-2 ក្នុង​ផ្ទះ ឈ្នះ​ Guatemala 5-0 និង​ឈ្នះ Croatia 5-2 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)