ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក្រាប​​បន្ត​ទៀត​នៅ​​ស៊ីរី​ស្លា.ប់​​134​នាក់​ចាប់​​ពី​ថ្ងៃ​ទី31 ​កក្កដា មក

13 ឆ្នាំ មុន

តុល្យ​ការ​នៃ​អំពើ​ហិ.ង្សា​នៅ​ស៊ីរី​កាន់​តែ​ធ្ងន់​​ថែម​ទៀត​មក​ដល់​ថ្ងៃ​ទី​២ សីហា ដែល​ញ៉ាំង​ឱ្យ​ពួក​មហា​អំណាច​លោក​ខាង​លិច​បង្កើន​ការ​គាប​សង្កត់​ខាង​ការ​ទូត​ប្រឆាំង​នឹង​របប​លោក​ប្រធានា​ធិបតី​បាចា​ អាល់​អាសាដ​។ យោង​តាម​បណ្តា​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ថា ការ​វាយ​ប្រហារ​ថ្មីៗ​របស់​កង​ទាហាន​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​១ សីហា

តុល្យ​ការ​នៃ​អំពើ​ហិង្សា​នៅ​ស៊ីរី​កាន់​តែ​ធ្ងន់​​ថែម​ទៀត​មក​ដល់​ថ្ងៃ​ទី​២ សីហា ដែល​ញ៉ាំង​ឱ្យ​ពួក​មហា​អំណាច​លោក​ខាង​លិច​បង្កើន​ការ​គាប​សង្កត់​ខាង​ការ​ទូត​ប្រឆាំង​នឹង​របប​លោក​ប្រធានា​ធិបតី​បាចា​ អាល់​អាសាដ​។

យោង​តាម​បណ្តា​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ថា ការ​វាយ​ប្រហារ​ថ្មីៗ​របស់​កង​ទាហាន​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​១ សីហា កន្លង​មក​នេះ​បណ្តាល​ឱ្យ​​ស្លាប់​ជន​ស៊ីវិល​២៤​នាក់​ ក្នុង​នោះ​១០​នាក់​នៅ​ក្រុង​ហាម៉ាជា​កន្លែង​ដែល​កង​កម្លាំង​សន្តិ​សុខបើក​ធ្វើ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​មក​នេះ​នូវ​ប្រតិ​បត្តិ​ការ​យ៉ាង​សាហាវ​មួយចូល​រួម​ដោយ​រថ​ក្រោះ​សំដៅ​ដណ្តើម​ត្រួត​ត្រា​ទី​ក្រុង​មាន​ប្រជា​ជន​៧០០.០០០​នាក់​នេះ​ស្ថិត​នៅ​កណ្តាល​ប្រទេស។

ក្រៅ​ពី​មនុស្ស​ស្លាប់​១០​នាក់​នៅ​ក្រុង​ហាម៉ា​កាល​ពី​ថ្ងៃទី​១ សីហា បណ្តា​អង្គការ​ប្រឆាំង​ក៏​រៀប​រាប់​ផង​ដែរ​ពីការ​ស្លាប់​ជន​ស៊ីវិល​២នាក់នៅក្រុង​​អាល់​ប៊ូ​ កាម៉ាល់​ ជាប់​ព្រំដែន​អ៊ីរ៉ាក់​ និង​ពី​មនុស្ស​ស្លាប់​៣​នាក់​នៅ​ទី​ក្រុង​ HOMS ។ មនុស្ស​២​នាក់​ទៀត​ស្លាប់​ក្នុង​ទី​ក្រុង​កំពង់​ផែ​ LATTAQUIE មនុស្ស​៦​នាក់​ស្លាប់​នៅ​​អ័រ​ប៊ីន​ជាយ​ក្រុង​​ដា​ម៉ាស់​ក្រោយ​បាតុ​កម្ម​តវ៉ា​នា​ថ្ងៃ​ដំបូង​នៃ​រដូវ​បុណ្យ​រ៉ាម៉ាដាន។ សរុប​តុល្យ​ការ​នៃ​អំពើ​ហិង្សា​ចាប់​ពី​ថ្ងៃ​ទី​៣១ កក្កដា មក​នៅ​ស៊ីរី​អ្នក​ស្លាប់​ឡើង​​ដល់​១៣៤​នាក់​ ក្នុង​នោះ​៩០​នាក់​នៅ​ក្រុង​ហាម៉ា ៕