ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​រ័ក​ជាមួយ​ក្មេង​ស្រី​អាយុ​14ឆ្នាំ​ដល់​ក្នុង​បន្ទប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​ឈ្មោះ​ឡេង គឹម​ហាក់​ អាយុ​២០​ឆ្នាំ​ មាន​ទី​លំនៅ​ផ្ទះ​លេខ​៤៤​ ផ្លូវ​លេខ​២៧២ សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន​បានត្រូវ​​ឪពុក​ម្តាយក្មេង​​ស្រី​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​ចាប់ ​ខ្លួន​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ពី​បទ​ចូល​ទៅ​ក្នុង​បន្ទប់​កូន​ស្រី​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​

រាជធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​ឈ្មោះ​ឡេង គឹម​ហាក់​ អាយុ​២០​ឆ្នាំ​ មាន​ទី​លំនៅ​ផ្ទះ​លេខ​៤៤​ ផ្លូវ​លេខ​២៧២ សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន​បានត្រូវ​​ឪពុក​ម្តាយក្មេង​​ស្រី​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ពី​បទ​ចូល​ទៅ​ក្នុង​បន្ទប់​កូន​ស្រី​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១រំលង​អធ្រាត្រ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១១ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ចំការ​មន​ យុវ​ជន​ជាប់​ចោទ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង​ប្រាកដ​មែន​ដោយ​​សារ​ឪពុក​ម្តាយ​នាង​មិន​នៅ​ផ្ទះ ។ ពេល​នោះនាង​មាន​អាការ​ធេង​ធោង​រក​កល់​ខ្យល់ ​ខ្លួន​ក៏​បី​នាង​ដាក់​ចូល​ទៅ​ក្នុង​បន្ទប់​ ហើយ​ឆ្លៀត​ឱកាស​លួង​លោម​សុំ​ស្នេហ៍​ពី​នាង​ ឯ​នាង​ក៏​បន្ទន់​ខ្លួន​ធ្វើ​ឱ្យ​ខ្លួន​​ទ្រាំ​មិន​បាន​ក៏​ឈាន​ដល់​ការ​រួម​រ័ក​តែម្តង​។ លុះ​ពេល​ឪពុកនាង​​ត្រឡប់​ពី​ធ្វើ​ការ​វិញ​​ឃើញ​មាន​មនុស្ស​ប្រុស​ចូល​ទៅ​ក្នុង​បន្ទប់​កូន​ស្រី​ក៏​ចាប់​ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​បែប​នេះ​​ទៅ​។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ក្មេ​ងស្រី​សមត្ថ​កិច្ច​​ក៏​បាន​​កសាង​សំណុំ​រឿង​បញ្ជូន​ជន​ឈ្មោះ​ឡេង គឹម​ហាក់ ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕