ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​​សប្បុរស​ជន​​​តាមរយៈ​​កោះសន្តិភាព​បន្ត​ផ្តល់​​ជូន​បុរស​រង​គ្រោះ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​ថវិកា​​​សប្បុរស​ជន​​ដែលបាន​​​ផ្ញើ​​​មកកាន់​ការិយាល័យ​​និពន្ធ​​កោះ​ សន្តិភាព​​ដើម្បី​ជួយ​ឧបត្ថម្ភ​​​ដល់បុរស​​​​​ឈ្មោះបូម ​ធឿន​ អាយុ​៥៥​ឆ្នាំ ​​ដែលរងរបួស​ដោយសារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​តាំង​ពីថ្ងៃទី២៥ ​​កក្កដា ឆ្នាំ​២០១១ មកដល់​ថ្ងៃ​ទី២ សីហា នៅ​ពុំ​ទាន់​​ដឹង​ខ្លួន​នៅ​ឡើយនោះ​ នាព្រឹកថ្ងៃទី​២

រាជ​ធានីភ្នំពេញ ៖ ​​​ថវិកា​​​សប្បុរស​ជន​​ដែលបាន​​​ផ្ញើ​​​មកកាន់​ការិយាល័យ​​និពន្ធ​​កោះ​សន្តិភាព​​ដើម្បី​ជួយ​ឧបត្ថម្ភ​​​ដល់បុរស​​​​​ឈ្មោះបូម ​ធឿន​ អាយុ​៥៥​ឆ្នាំ ​​ដែលរងរបួស​ដោយសារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​តាំង​ពីថ្ងៃទី២៥ ​​កក្កដា ឆ្នាំ​២០១១ មកដល់​ថ្ងៃ​ទី២ សីហា នៅ​ពុំ​ទាន់​​ដឹង​ខ្លួន​នៅ​ឡើយនោះ​ នាព្រឹកថ្ងៃទី​២ សីហា លោក​ម៉ម វ៉ាន ​អ្នក​យកព័ត៌​មាន​កោះ​សន្តិភាព​បាននាំយក​ទៅ​ប្រគល់​ជូន​កូនប្រុស​​បុរស​រងគ្រោះ​រួច​រាល់​ហើយ​នៅ​​ក្នុងបន្ទប់​សង្គ្រោះ​បន្ទាន់​នៃមន្ទីរ​​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ-សូវៀត ។

ថវិកា​​​ដែល​សប្បុរសជន​ផ្ញើ​ជូន​បុរស​រង គ្រោះ​ខាងលើនេះ​បាន​មកពី​លោកស្រី​​សុខ សណ្តាប់ ​ធ្វើ​ការ​នៅ​សាលា​សង្កាត់​​ផ្សារថ្មី​ទី២​ចំនួន​​​១០​ដុល្លារ ។ លោកតែ សុខឡុង ​និង​ភរិយា​​​១០​ម៉ឺន​រៀល,  តែ លីឈុន ​ តែ​ វេងថុង ​និង​តែ វេង ស្រ៊ុន ១០ម៉ឺនរៀល ។ បុគ្គលិក​អង្គ​ការ​​​​ភាព​ជា​ដៃ​គូ​អប់រំ​​នៃ​អង្គ​ការ​ក្រៅរដ្ឋាភិបាល​​ហៅកាត់​ថា (ណេប) ​ដែលបានឧបត្ថម្ភ១-លោក​ស្រី​អាំង សុផា ៥​ដុល្លារ, ២-លោក​សាន សុជា ​១០.០០០​រៀល, ៣-​លោក​រិច ចំរើន ៥​ដុល្លារ, ៤-​លោក​កែវ សុខា ​២០.០០០​រៀល, ៥-​លោក​ផាន់ ចាន់ហឿន ៥​ដុល្លារ ។

សូមរំលឹក​ថា មូលហេតុ​ដែល​មានសប្បុរស​​ជន​បានបរិច្ចាគ​​ថវិកា​ផ្ទាល់​ខ្លួនជួយឧបត្ថម្ភ​​បុរស​រង​គ្រោះ​​​ខាង​លើ​ គឺ​​ដោយសារ​​សប្បុរសជន​​នានា ក៏ដ​ូច​ជា​សប្បុរស​ជន​​ថ្មី​ទាំង​បី​ម្ចាស់​ខាងលើនេះ ​​មានក្តី​អាណិត​អាសូរ​​តាម​រយៈ​ការ​អំពាវនាវ​​​របស់​​កោះ​សន្តិភាព​​ពាក់ព័ន្ធ​​ជាមួយស្រ្តីឈ្មោះ
ផន ​ភាម ភរិយា​​របស់បុរស​រងគ្រោះ​​​ដែលមាន​ផ្ទៃពោះ​៧​ខែ​ ហើយប្តី​ជួបគ្រោះថ្នាក់​​ធំ​ទៀត ។ ​ដោយ​គ្មាន​អ្វី​ទីពឹង​​ ស្ត្រី​ជា​​ប្រពន្ធ​បានលើក​ដៃ​សំពះ​​​សុំ​អំណោយ​​​ពីសប្បុរស​ជន​តាមរយៈ​​​កោះ​សន្តិភាព​ ទើប​មាន​​សប្បុរស​ជន​ជួយចូលរួម​​ឧបត្ថម្ភ​​​ជាបន្តបន្ទាប់​​ក្នុងនាម​​ជា​ជន​រួម​ឈាម​ដែល​មានក្តី​មេត្តា​ករុណា​រវាងគ្នា៕