ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​ស៊ី​បញ្ចាំ​​នៅ​រាជ​ធានី​​​ដែល​អត់​មាន​ច្បាប់​​តម្រូវ​​​ឱ្យ​​បិទទ្វារអាជីវកម្ម

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​លោក​កែប ជុតិមា ​​អភិ​បាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញវិធាន​ការ​​ថ្មី​មួយ​​​​ទៀត​​ គឺតម្រូវ​ឱ្យ​បិទអាជីវកម្ម​​​​កុង​ស៊ី​​​បញ្ចាំ​របស់​របរ​នៅ​រាជធានីភ្នំពេញ ដែល​មិន​មាន​ច្បាប់​​អនុញ្ញាត​ត្រឹមត្រូវ​​ពី​សាលា​​រាជ​ធានីភ្នំពេញ​​​​​។ ​​លោកដាក់​ចេញវិធាន​ការ​​​​បែបនេះក្នុង​ពេល​​អញ្ជើញ​​​ជា​អធិបតី​ក្នុង​ កិច្ច​​

រាជ​ធានីភ្នំពេញ ៖ ​​​លោក​កែប ជុតិមា ​​អភិ​បាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញវិធាន​ការ​​ថ្មី​មួយ​​​​ទៀត​​គឺតម្រូវ​ឱ្យ​បិទអាជីវកម្ម​​​​កុង​ស៊ី​​​បញ្ចាំ​របស់​របរ​នៅ​រាជធានីភ្នំពេញ ដែល​មិន​មាន​ច្បាប់​​អនុញ្ញាត​ត្រឹមត្រូវ​​ពី​សាលា​​រាជ​ធានីភ្នំពេញ​​​​​។ ​​លោកដាក់​ចេញវិធាន​ការ​​​​បែបនេះក្នុង​ពេល​​អញ្ជើញ​​​ជា​អធិបតី​ក្នុង​កិច្ច​​ប្រជុំ​​ប្រចាំ​ខែ​​របស់​សាលារាជ​ធានីភ្នំពេញ​សម្រាប់​​​​ខែសីហា​នាព្រឹក​ថ្ងៃទី១ ​​សីហា ​ឆ្នាំ ២០១១ ​​​ដោយ​​មានការចូល​រួម​ពី​មន្ត្រី​​សំខាន់ៗ​​​ពាក់ព័ន្ធក្រោម​ឱវាទ​​​សាលា​រាជធានីភ្នំពេញ ។

ក្រៅពី​របៀបវារៈ​​​នៃ​កិច្ច​ប្រជុំ​លោក​​​​អភិ​បាល​រាជ​ធានី​ភ្នំពេញ​​​បាន​ដាក់​​ចេញ​វិធាន​ការ​​​​សំខាន់ៗ​​​ចំនួន​៤​​សម្រាប់​អនុវត្ត​​​​ឱ្យ​​ដល់​អាជ្ញា​ធរ​ក្រោម​ឱ​វាទ​​​គឺ​ទី១​​​-វិធាន​ការ​​លុប​​បំបាត់​​​កុង​​ស៊ីបញ្ចាំរបស់របរ​​ដែល​​មិ​ន​មានច្បាប់ ។ ទី២-ពង្រឹង​គោល​នយោ​បាយ​ភូមិ-ឃុំ​​មាន​សុវត្ថិ​ភាព​​ ពិសេស​​​ការត្រួត​ពិនិត្យ​​ឆែក​ឆេរ​​​​ឱ្យ​បាន​ជា​ប្រចាំ​ ទី៣-​ការ​បាញ់​បោះ​នៅ​តាម​​ហាង​ត្រូវ​​តែ​​បិទ ​​និ​ង​ទី៤-​​ពង្រឹង​​​​​ការ​ត្រួតពិនិត្យ​​ជន​អន្តោ​ប្រវេសន៍​​ដែល​រស់​នៅ​​តាម​​ទឹក​ដែល​អត់​មានលិខិត​​​ស្នាក់​នៅ​ ឬ​​​អត្ត​សញ្ញាណ​​ប័ណ្ណ​​តម្រូវ​​ឱ្យ​ដេញ​ចេញ​​ និង​មិន​ធ្វើ​​អត្ត​សញ្ញាណ​​ប័ណ្ណ​​ឱ្យទេ ។

នៅក្នុង​​វិធាន​ការ​ចំនួន៤​​នោះ ​មានពី​រ​ចំណុច​​អាច​ចាត់​ទុក​​ជា​ចំណុច​​សំខាន់​ដែល​អាជ្ញា​ធរ​រាជធានីភ្នំពេញ​​ ជាពិសេស​អាជ្ញាធរមូល​ដ្ឋាន​​​យក​ចិត្ត​ទុកដាក់​ខ្លាំង ​នោះ​គឺ​បញ្ហា​​​កុង​ស៊ី​​បញ្ចាំ​​របស់​របរ​​ដែលមាន​ច្រើន​សន្ធឹក​សន្ធាប់​​​​ជ្រក​​ក្រោម​​ស្លាក​​​អាជីវកម្ម​ផ្សេងៗ​​ដូច​​ជា​លក់​​ទូរស័ព្ទ​​​ដៃ​ ​លក់​គ្រឿង​​ទេសជាដើម​ ។ ​បញ្ហា​នេះ​អាជ្ញា​ធរ​រាជ​ធានីភ្នំពេញ​​​តម្រូវ​ឱ្យ​​មាន​ច្បាប់​​ទម្លាប់​ត្រឹមត្រូវ​​​ ហើយ​មិន​ទទួល​ស្គាល់​ច្បាប់​​អនុញ្ញាត​ពីស្ថាប័ន​ណា​ទេ ក្រៅពីសាលា​រាជ​ធានីភ្នំពេញ ។ ​ចំណែក​​​បញ្ហា​​សំខាន់មួយទៀត​គឺ​​ជនអន្តោ​ប្រវេសន៍​​​ដែល​រស់​​នៅ​​លើ​ទូក ឬ​ផ្ទះ​​លើ​ទឹក​​​ ជាពិសេស​​​តាម​​មាត់​ទន្លេ​​​ក្នុង​ភូមិសាស្ត្រ​​​ខណ្ឌប្ញស្សី​កែវ  និង​ខណ្ឌ​​​​មាន​ជ័យ គឺ​តម្រូវ​​ឱ្យ​អាជ្ញា​ធរ​មូលដ្ឋាន​ត្រួត​ពិនិត្យការស្នាក់​នៅ​​​ ឬ​អត្តសញ្ញាណ​​ប័ណ្ណ​ បើ​សិន​ជា​អត់​ត្រូវ​​ដេញចេញ​​មិនអនុញ្ញាត​ឱ្យ​ធ្វើ​​ថ្មី​ទៀត​​​ទេ ៕