ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែប ជុតិមា ចុះ​ពិនិត្យ​​ស្ថានីយ​បូម​ទឹក​តាម​មាត់​ទន្លេ​​ ខណៈ​​ទឹក​ទន្លេ​​កំពុង​បន្ត​ឡើង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាកំពុង​ទទួល​រ​ង​​ឥទ្ធិ​ពល​​​ខ្យល់​ ព្យុះ​​ធ្វើ​ឱ្យ​តំបន់​មាត់​សមុទ្រ ជួរ​ភ្នំ និង​ខ្ពង់​រាប​ ជា​ពិសេស​​នៅតាម​ដង​ទន្លេ​មេ​គង្គ​​​ធ្លាក់​ភ្លៀង​​ជោក​ជាំ​ប​ង្ក​ឱ្យ​ទឹក​ ទន្លេ​ឡើង​ជា​បន្ត​បន្ទាប់ ។ ដោយ​សារ​​មាន​ក្តី​បារម្ភ​ពី​ទឹក​​ជំនន់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ កន្លង​​​មក​នេះ

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាកំពុង​ទទួល​រ​ង​​ឥទ្ធិ​ពល​​​ខ្យល់​ព្យុះ​​ធ្វើ​ឱ្យ​តំបន់​មាត់​សមុទ្រ ជួរ​ភ្នំ និង​ខ្ពង់​រាប​ ជា​ពិសេស​​នៅតាម​ដង​ទន្លេ​មេ​គង្គ​​​ធ្លាក់​ភ្លៀង​​ជោក​ជាំ​ប​ង្ក​ឱ្យ​ទឹក​ទន្លេ​ឡើង​ជា​បន្ត​បន្ទាប់ ។ ដោយ​សារ​​មាន​ក្តី​បារម្ភ​ពី​ទឹក​​ជំនន់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​​​មក​នេះ លោក​កែប ជុតិមា ​អភិ​បាល​រាជធានីភ្នំពេញ បានចុះ​​ពិនិត្យ​​មើល​​ស្ថាន​ភាព​ទឹក​ទន្លេ​​ និងស្ថានីយ​បូម​ទឹក​នានា​ទូទាំង​រាជធានី​ភ្នំពេញ ​ដើម្បី​ត្រៀម​លក្ខណៈ​បង្ការ​ទប់​ស្កាត់​​ឱ្យ​បាន​ទាន់​ពេល​វេលា ។ ជាក់​ស្តែង​​នៅព្រឹក​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១១ លោក​កែប ជុតិមា ​ឆ្លៀត​ពេល​ចុង​ម៉ោង​ចេញពីការ​ងារ​ បាន​អញ្ជើញ​​ចុះ​ទៅ​ពិនិត្យ​មើល​​ស្ថាន​ភាព​ទឹក​ទន្លេ​មេគង្គ​​ និង​ស្ថានីយ​បូម​ទឹក​​ជាប់​មាត់​ទន្លេ​ ដែល​​កំពុង​ដំណើរ​ការ​​បូម​ទឹក​យ៉ាង​សកម្ម ។

ក្នុង​ពេល​ចុះ​ពិនិត្យ​​ផ្ទាល់​​លោក​កែប ជុតិមា ​បាន​ណែ​នាំ​ឱ្យ​បុគ្គ​លិក​កម្ម​ករនៅតាម​ស្ថានីយ​​បូម​ទឹក​​មាត់​ទន្លេ​​ ត្រូវ​ពិនិត្យ​​តាម​ដាន​ជា​ប្រចាំ​​នូវ​ស្ថាន​ភាព​ទឹក​ទន្លេ និង​ត្រូវ​កាយ​សំរាម​ជា​ប្រចាំ ​ជា​ពិសេស​​នៅពេល​មាន​ភ្លៀង​ធ្លាក់​​ មិន​ថា​យប់ ឬ​ថ្ងៃ​​នោះទេ ។

លោក​សាំ ពិសិដ្ឋ ​នាយក​មន្ទីរ​​សាធារណ​ការ និង​ដឹក​ជញ្ជូនរាជ​ធានី​ភ្នំពេញ បាន​ឱ្យ​​ដឹង​ថា ពិនិត្យ​​ត្រឹម​ថ្ងៃទី​២ សីហា ​កម្ពស់​​ទឹក​នៅ​មាត់​ទន្លេ​​​ចតុ​មុខ​ឡើង​ដល់​៧,៩០​ម៉ែត្រ ​ហើយ​បើ​កម្ពស់​ទឹក​ទន្លេ​នៅ​តែ​បន្ត​ឡើង​រហូតដល់​ពី​៩,២០​ម៉ែត្រ​ទៅ​៩,៥០​ម៉ែត្រ ស្ថានីយ​​ទាំង​៤នៅ​មាត់​ទន្លេ​ត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​​ ។ ​កន្លង​​មក​ស្ថានីយ​ចំនួន​ពីរ​គឺ​ស្ថានីយ​​ចតុ​មុខ​​ និង​ស្ថានីយ​គីឡូ​ម៉ែត្រ​​លេខ​៩ ត្រូវ​បាន​​បិទ​រួច​ហើយ ។

ចំពោះ​​បញ្ហា​ទឹក​ជំនន់​សម្រាប់​ឆ្នាំ​នេះ​ អាជ្ញា​ធរ​រាជ​ធានីភ្នំពេញ ​ហាក់​មិន​មាន​ក្តី​កង្វល់​​ទេ ជា​ពិសេស​ជំនន់​ទឹក​ភ្លៀង​ដោយ​សារ​​អាជ្ញា​ធរ​​​បាន​​ត្រៀម​​លក្ខណៈ​ជា​មុន​រួច​ហើយ បន្ទាប់​ពី​ប៉ុ​ន្មាន​ឆ្នាំ​មុន​ទទួល​រង​នូវការ​ជន់លិច ដែល​ជា​បទ​ពិសោធន៍​កន្លង​មក ។ ម្យ៉ាង​ស្ថានីយ​នានា​បាន​រៀបចំ​ និង​ត្រៀម​រួ​ច​រាល់​​អស់​ហើយ​ដែរ ក្នុង​នោះ​មាន​ស្ថានីយ​កប់​ស្រូវ​ដែល​ជា​អាទិភាព​មាន​សមត្ថ​​ភាព​បូម​ទឹក​បាន​៥០.៤០០​ម៉ែត្រ​គូបក្នុង​មួយ​ម៉ោង ដែល​ឆ្នាំ​កន្លង​​មក​មិនធ្លាប់​មាន ។ ប៉ុន្តែ​បញ្ហា​ចោទ​ដែល​អាជ្ញា​ធរ​រាជធានីភ្នំពេញ កំពុងមាន​ក្តី​បារម្ភ​នោះគឺ​ជំនន់​ទឹក​ទន្លេ​តែម្តង ៕