ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលប្រទេសដែលបុរសទំពែកច្រើនបំផុត និងវិធីការពារ

2 ម៉ោង មុន

យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន World Population Review បានបង្ហាញថា បុរសនៅបណ្ដាប្រទេសតំបន់អឺរ៉ុបមានអត្រាទំពែកខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះប្រទេសអេស្ប៉ាញឈរនៅចំណាត់ថ្នាក់លេខមួយដែលមានបុរសទំពែករហូតដល់ ៤៤,៥% តាមពីក្រោយដោយប្រទេសអ៊ីតាលី និងបារាំង…

យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន World Population Review បានបង្ហាញថា បុរសនៅបណ្ដាប្រទេសតំបន់អឺរ៉ុបមានអត្រាទំពែកខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះប្រទេសអេស្ប៉ាញឈរនៅចំណាត់ថ្នាក់លេខមួយដែលមានបុរសទំពែករហូតដល់ ៤៤,៥% តាមពីក្រោយដោយប្រទេសអ៊ីតាលី និងបារាំង ខណៈដែលបុរសនៅតំបន់អាស៊ីដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី មានអត្រាទំពែកទាបជាងគេបំផុតគឺក្រោម ៣០%។

មូលហេតុចម្បងនៃការជ្រុះសក់រហូតដល់ទំពែកនេះ គឺបណ្ដាលមកពីកត្តាហ្សែន ការប្រែប្រួលអ័រម៉ូន និងជាពិសេសគឺភាពតានតឹងក្នុងចិត្តរ៉ាំរ៉ៃដែលប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យឫសសក់ចុះខ្សោយ។

ដើម្បីការពារ និងកាត់បន្ថយការជ្រុះសក់ អ្នកជំនាញបានណែនាំឱ្យផ្ដោតលើការគ្រប់គ្រងអារម្មណ៍តាមរយៈការធ្វើសមាធិ ឬយូហ្គា សម្រាកឱ្យបានគ្រប់គ្រាន់ និងទទួលទានរបបអាហារដែលសម្បូរទៅដោយវីតាមីន D ជាតិដែក និងស័ង្កសី ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ជួយឱ្យសក់ដុះលូតលាស់បានល្អ និងមានសុខភាពមាំមួនពីខាងក្នុងមកវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ