ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍! មុខសញ្ញាឆ.ក់កាបូបយ៉ាងសកម្ម ត្រូវកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃក្របួចជាប់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​កាបូប​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​កាបូប​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១០ ខែឧសភា​នេះ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០២៖០៥​នាទី​អា​ធ្រា​ត លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ចំហៀង​សាលាខេត្ត​កណ្ដាល សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ជនសង្ស័យ​នេះ ពាក់ព័ន្ធ​នឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ដែល​បាន​ប្រព្រឹត្ត​ចំនួន​៣​លើក កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៥:៣០​នាទី​ទាប​ភ្លឺ ត្រង់​ចំណុច​ផ្លូវ​លេខ​៥៩២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​, ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​០១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ត្រង់​ចំណុច​ក្រោយ​អតីត​សាលាដំបូង​រាជធានី​ភ្នំពេញ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ កែវ បូ​រ៉ុ​ង ហៅ​រ៉ុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ។ សម្ភារៈ​ដកហូត​រួម​មាន ម៉ូតូ ០១​គ្រឿង​ម៉ាក ហុងដា សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KN-4520​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ