ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អែមល្ហែមណាស់! ផ្សោតឃ្លាចបង្ហាញក្តីស្រឡាញ់ដាក់គ្នា នៅសហគមន៍នេសាទព្រែកត្នោត

14 ម៉ោង មុន

ខេត្តកំពត ៖ រូបភាព​ពី​ដ្រូ​ន (Drone) បាន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​កម្រ និង​គួរ​ឱ្យ​ស្រឡាញ់​ដែល​មិនសូវ​បានឃើញ​! នៅ​ក្នុង​ផ្ទៃ​ទឹក​នៃ​សហគមន៍​នេសាទ​ព្រែក​ត្នោត យើង​បានឃើញ​សត្វ​ផ្សោត​ឃ្លាច (Indo-Pacific Humpback…

ខេត្តកំពត ៖ រូបភាព​ពី​ដ្រូ​ន (Drone) បាន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​កម្រ និង​គួរ​ឱ្យ​ស្រឡាញ់​ដែល​មិនសូវ​បានឃើញ​! នៅ​ក្នុង​ផ្ទៃ​ទឹក​នៃ​សហគមន៍​នេសាទ​ព្រែក​ត្នោត យើង​បានឃើញ​សត្វ​ផ្សោត​ឃ្លាច (Indo-Pacific Humpback Dolphins) មួយគូ​កំពុង​ហែល​ក្បែរ​គ្នា និង​យក​ចំពុះ​មក​ប៉ះ​គ្នា​ថ្នម​ៗ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ភាព​ស្និទ្ធស្នាល ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

ប្រភព​បាន​លើក​ឡើង​ថា កូន​ផ្សោត ជំទង់​មួយ​ក្បាល កំពុង​ហែល​ក្រឡឹង​ជុំវិញ​ឪពុក​ម្តាយ​ដោយ​ភាព​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​ថាមពល ។

ទិដ្ឋភាព​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ពី​ចំណង​ដ៏​ស្អិតរ​មួ​ត និង​ការ​រស់នៅ​ដោយ​សុខសាន្ត​របស់​ពួក​វា​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​ត្រូវ​បានការ​ពារ​យ៉ាង​ដិត​ដល់ ។ អគ្គនាយកដ្ឋាន​ជលផល​នៃ​ក្រសួងកសិកម្ម សហការ​ជាមួយ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា (MCC) និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ទម្លាក់​ប្រអប់​ថ្ម នៅ​តាម​បណ្ដា​តំបន់​អភិរក្ស​នានា ដើម្បី​បង្កើត​ជម្រក​សិប្បនិម្មិត​សម្រាប់​ជីវៈចម្រុះ​នៅ​ដែនសមុទ្រ​របស់​យើង ។

ចាប់តាំងពី​ការ​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២៣​មក ការ​បង្កើត​ជម្រក​សិប្បនិម្មិត បាន​ជួយ​ឱ្យ​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់​ទាំងនេះ​កើនឡើង និង​ជួយ​លើក​ស្ទួយ​និរន្តរភាព​នៃ​ផល​ជលផល​របស់​ប្រជា​នេសាទ​ក្នុង​តំបន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ