ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់ ! តារាកំប្លែងជើងចាស់ នាយ គ្រោង ធ្លាក់ខ្លួនលំបាក និងរស់នៅក្នុងជីវភាពខ្វះខាត

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ គ្រោង ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ថា បច្ចុប្បន្ន​តារា​កំប្លែង​រូប​នេះ កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​បាត់​មុខ​ពី​អាជីព​សិល្បៈ​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រុមព្រះ​សុរិយា…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ គ្រោង ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ថា បច្ចុប្បន្ន​តារា​កំប្លែង​រូប​នេះ កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​បាត់​មុខ​ពី​អាជីព​សិល្បៈ​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រុមព្រះ​សុរិយា បានអោយ​ដឹង​ថា តារាក​ប្លែង «​នាយ​គ្រោង​» ជា​តួកំប្លែង និង​តែងតែ​សម្តែង​សឹងតែ​គ្រប់​សាច់​រឿង ទាំង​នៅ​តាម​បណ្តា​ផលិតកម្ម​ទូទៅ​ទាំង​ក្នុងស្រុក និង​នៅ​ក្រៅ​ស្រុក ជា​ពិសេស​គាត់​បាន​សម្តែង​ជាមួយ​លោក ព្រាប សុវត្ថិ និង​នាយ​ព្រែក​ក្នុង​បទ «​ភ្លេច​សន្យា​សាយ័ណ្ហ​» ។

សព្វ​ថ្ងៃនេះ គាត់​បាន​ធ្លាក់ខ្លួន​លំបាក​មក​រស់នៅ​ជាមួយ​កូន ក្នុងភូមិ​ត្រពាំង​លើក ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ តារា​កំប្លែង​ដ៏​ល្បី និង​មានឈ្មោះ​ទទួលស្គាល់​ពី​មហា​ទស្សនិកជន​ខ្មែរ​ម្នាក់ នៅ​ក្នុង​សង្គម​របស់​យើង គឺ «​នាយ​គ្រោង​» ដែល​មានឈ្មោះ​ពិត អ៊ុ​ក សំណាង វ័យ​៧២​ឆ្នាំ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​យូរហើយ នៅ​ពេល​នេះ​គាត់​បាន​ធ្លាក់ខ្លួន​លំបាក​ហើយ ភរិយា​របស់​លោក​មាន​ជំងឺ​ដើរ​មិន​រួច​ទៀត និង​មិន​មាន​ជម្រក​ស្នាក់​សមរម្យ​ទៀត ។

គួរ​បញ្ជាក់​ថា តារា​កំប្លែង​នាយ គ្រោង បាន​កសាង​ភាព​ល្បីល្បាញ​របស់​ខ្លួន កាលពី​អំឡុង​ឆ្នាំ​១៩៩០ តាម​រយៈ​ការ​បង្ហាញ​វត្តមាន​សម្តែង​នានា​ស្ទើរ​មិន​ដាច់​សូរ ។ ក្រោយ​ប្រឡូក​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​លោក​ក៏​បាន​បាត់​វត្តមាន​អាជីព​មួយ​នេះ​ដោយ​លេចលឺ​ថា លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​នៅ​ស្រុក​កំណើត ។ យ៉ាងណា​ក្រោយ​ជំងឺ​ហាក់​មាន​ភាព​ធូរស្រាល នាយ គ្រោង ហាក់​មិន​មាន​ផលិតករ ឬ​ស្ថានីយ៍ទូរទស្សន៍​ណា​ហៅ​លោក​សម្តែង​ទៀត​ឡើយ ខណៈ​ពេល​ដែល​វ័យ​របស់​លោក​ក៏​កាន់​ចាស់ជរា​ផង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ