ប្រទេសហ្វីលីពីន ៖ មុនពេលឈានចូលដល់ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសដ៏មានតម្លៃជួបពិភាក្សាការងារក្រៅផ្លូវការជាមួយបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានជាច្រើនរូប ។
ជាក់ស្តែងបើយោងតាមផេកសម្តេចមហាបវរធិបតី បានបង្ហោះសារនាមុននេះថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី, ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក U Hau Khan Sum អគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។
ក្នុងជំនួបដាច់ដោយឡែកនេះ ធ្វើឡើងនៅប្រទេសហ្វីលីពីន នាព្រឹកថ្ងៃសុក្រ ទី៨ ឧសភា ២០២៦ ។
ក្នុងជំនួបទាំងនោះ សម្តេចធិបតី និងថ្នាក់ដឹកនាំអាស៊ាន បានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ៕


ចែករំលែកព័តមាននេះ