ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ឃួ​ង ស្រេង ​៖ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​គ្រួសារ​យុទ្ធ​ជន​ជួរ​មុខ ជា​ពិសេស សុខទុក្ខ ជីវភាព​ប្រចាំ​ថ្ងៃ​រួម​ទាំង​ទាំង​ការ​សិក្សា​របស់​កូន​គាត់​ផង​ដែរ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ឱ្យ​បាន​ខ្ពស់​ចំពោះ​គ្រួសារ​យុទ្ធ​ជន​ជួរ​មុខ ដោយ​ត្រូវ​ការពារ​សន្តិសុខ ជាមួយ​និង​ការ​គិតគូរ​ពី​សុខទុក្ខ មើលថែ​ជីវភាព​ប្រចាំ​ថ្ងៃ​ជូន​ពួក​គាត់ ពោល​គឺ​មានការ​ខ្វះខាត​អ្វី​ត្រូវ​ផ្តល់​ជូន​ពួក​គាត់​ភ្លាម បូក​ទាំង​ការ​សិក្សា​របស់​កូន​គាត់​ផង​ដែរ​។

ការ​ណែនាំ​បែប​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៦​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ក្រៅពី​យកចិត្តទុកដាក់​ចំពោះ​អតីត​យុទ្ធ​ជន និង​និវត្តជន​នៅ​ក្នុង​មូលដ្ឋាន​ហើយ គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខណ្ឌ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ឱ្យ​បាន​ខ្ពស់​ចំពោះ​គ្រួសារ​យុទ្ធ​ជន​ជួរ​មុខ ដោយ​យើង​មាន​ស្ថិតិ​អស់ហើយ​។ កន្លង​មកនេះ យើង​អនុវត្ត​ការងារ​បាន​ល្អ​ហើយ សូម​បន្តការងារ​នេះ​ឱ្យ​កាន់តែ​ល្អ​ថែម​ទៀត​។

លើស​ពី​នេះ​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខណ្ឌ​ទាំង​១៤ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ ដើម្បី​បន្ត​ដឹកនាំ​សមាគម​ន៍​ឲ្យ​រីក​ចម្រើន ត្រូវ​គោរព​និង​ប្រតិបត្តិ​ឱ្យ​ខ្ជាប់ខ្ជួន​នូវ លក្ខន្តិកៈ​របស់​សមាគម ,​យកចិត្ត​ទុក ដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​និង​ជីវភាព​របស់​សមាជិក ផ្តល់​ការ​គាំទ្រ​ចំពោះ​សមាជិក ដែល​ជួប​ការ​ខ្វះខាត​កំពុង​មាន​ជំងឺ ផ្តល់​ការ​ឧបត្ថម្ភ​ដល់ គ្រួសារ​សមាជិក​ដែល​បាន​ទទួល មរណភាព​ឲ្យ​ទាន់​ពេលវេលា សំដៅ​រួមចំណែក​សម្រាលទុក្ខ​លំបាក​របស់​ពួក​គាត់​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ទៀត​ថា​៖ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន និង​និវត្តជន ដែល​មានគុណ​បំណាច់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការ​លះបង់ ដើម្បី បុព្វហេតុ​រំដោះជាតិ មាតុភូមិ ដោយ​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​និង​ការ អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វោ​ស័​យ​រហូត​ដល់​សព្វថ្ងៃ​។ ដូច្នេះ​ហើយ​ទើប​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បង្កើត​ឱ្យ​មាន​សមាគម​ន៍​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​យើង​ជួយ​មើលថែ​ចិញ្ចឹម ពួក​គាត់​ឱ្យ​បាន​ល្អ​និង​មាន​ភាព​កក់ក្ដៅ​ដូច​ជា​គ្រួសារ​ខ្មែរ​យើង​នៅ​ពេល​ឪពុក​ម្ដាយ​ចាស់ជរា​ទៅ​កូនចៅ​មើលថែ​ទាំ​ឪពុក​ម្ដាយ​អ​ញ្ចឹ​ង​ដែរ​។

ក្នុង​ឱកាស​នោះ​លោក រឿ​ន រិ​ទ្ធី​ពង្ស ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​បាន​ឡើង​អាន​សេចក្តីសម្រេច​ស្តី​ពី “ ប្រកាស​សមាសភាព​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ ដោយ​បាន​តែងតាំង​អភិបាល​ខណ្ឌ​ទាំង​១៤​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខណ្ឌ ដោយ​មាន​អនុប្រធាន​ប្រចាំការ​១​រូប អនុប្រធាន​៣​រូប​និង​សមាជិក សមាជិកា​២​រូប នៅ​គ្រប់​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ