ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សុខ​ភាព​ពិភពលោក​ថ្លែង​​ថា​ hantavirus គ្មាន​ហា​និភ័យ​កម្រិត​ពិភព​លោក​ដូច​កូវីដ​១៩​ទេ

52 នាទី មុន

ទី​ក្រុង​ហ្សឺណែវ៖ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ថ្លែង​ថា​មេរោគ​ហាន់​តា​វីរុស​ដែល​រីក​រាល​ដាល​នៅ​ក្នុង​នាវា​ទេស​ចរណ៍​នោះ​មិន​អាច​ក្លាយ​ជា​ការ​ឆ្លង​រាល​ដាល​កម្រិត​ទូទាំង​ពិភព​លោក​ដូច​ជំងឺ​កូវីដ​១៩​ជា​ដាច់​ខាត​។ ប៉ុន្តែ​គេ​រំពឹង​ថាមេរិគ​នេះ​រា​ត​ត្បាត​ជា​បន្ត​ទៀត​។ អង្គ​ការ​នេះ​បញ្ជាក់​ថា​ករណី​ឆ្លង​មេរោគ​នេះ​៥​នាក់​ត្រូវ​គេ​បញ្ជាក់​ថា​ពិត​។ លទ្ធ​ភាព​នៃ​ការ​ឆ្លង​ច្រើន​ឡើង​ៗ​អាច​នឹង​កើត​មាន​ព្រោះ​​មេរោគ​នេះ​អាច​សម្ងំនៅ​ក្នុង​ខ្លួន​មនុស្ស​រហូត​ដល់​ទៅ​៦​សប្ដាហ៍​មុន​នឹង​ចេញ​រោគ​សញ្ញា​។ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ថ្ងៃ​នេះ​ អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ចង់​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​មេរោគ​នេះ និង​មេរោគ​កូវីដ​១៩​។ មន្ត្រី​រូប​នេះ​ចង់​បញ្ជាក់​ត្រង់​កន្លែង​នេះ​ឱ្យ​ច្បាស់​ថា​នេះ​មិន​មែន​ជា​មេរោគ​សា​ ឬ​កូវីដ​ទី​២​ទេ។…

ទី​ក្រុង​ហ្សឺណែវ៖ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ថ្លែង​ថា​មេរោគ​ហាន់​តា​វីរុស​ដែល​រីក​រាល​ដាល​នៅ​ក្នុង​នាវា​ទេស​ចរណ៍​នោះ​មិន​អាច​ក្លាយ​ជា​ការ​ឆ្លង​រាល​ដាល​កម្រិត​ទូទាំង​ពិភព​លោក​ដូច​ជំងឺ​កូវីដ​១៩​ជា​ដាច់​ខាត​។ ប៉ុន្តែ​គេ​រំពឹង​ថាមេរិគ​នេះ​រា​ត​ត្បាត​ជា​បន្ត​ទៀត​។ អង្គ​ការ​នេះ​បញ្ជាក់​ថា​ករណី​ឆ្លង​មេរោគ​នេះ​៥​នាក់​ត្រូវ​គេ​បញ្ជាក់​ថា​ពិត​។ លទ្ធ​ភាព​នៃ​ការ​ឆ្លង​ច្រើន​ឡើង​ៗ​អាច​នឹង​កើត​មាន​ព្រោះ​​មេរោគ​នេះ​អាច​សម្ងំនៅ​ក្នុង​ខ្លួន​មនុស្ស​រហូត​ដល់​ទៅ​៦​សប្ដាហ៍​មុន​នឹង​ចេញ​រោគ​សញ្ញា​។ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ថ្ងៃ​នេះ​ អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ចង់​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​មេរោគ​នេះ និង​មេរោគ​កូវីដ​១៩​។

មន្ត្រី​រូប​នេះ​ចង់​បញ្ជាក់​ត្រង់​កន្លែង​នេះ​ឱ្យ​ច្បាស់​ថា​នេះ​មិន​មែន​ជា​មេរោគ​សា​ ឬ​កូវីដ​ទី​២​ទេ។ នេះ​មិន​មែន​ជា​ការ​ចាប់​ផ្ដើម​នៃ​មេរោគ​កូវីដ​ឡើយ​។ នេះ​ជា​មេរោគ​ដែល​ឆ្លង​រាល​ដាល​នៅ​ក្នុង​កប៉ាល់​។ លោក​ស្រី​ពន្យល់​ថា​របៀប​ឆ្លង​រាល​ដាល​របស់​មេរោគ​ហាន់​តា​វីរុស​ខុស​គ្នា​ពី​មេរោគ​កូរ៉ូណា​វីរុស​​។ វីរុស​នេះ​ឆ្លង​តាម​រយៈ​ការ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​មនុស្ស​ម្នាក់​ទៀត​។​ អាជ្ញា​ធរ​កំពុង​ចាត់​វិធាន​ការ​សម្អាត​កប៉ាល់​នោះ​ដើម្បី​ជា​ការ​បង្ការ​មិន​ឱ្យ​មេរោគ​នេះ​ឆ្លង​ទៅ​អ្នក​ដទៃ​ទៀត​។

អាជ្ញា​ធរ​នៅ​ទ្វី​ប​អឺរ៉ុប​ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ករណី​រាត​ត្បាត​នៃ​មេរោគ​ហាន់​តា​វីរុស​នៅ​មាន​កម្រិត​ទាប​នៅ​​ឡើយ​ទេ​។ អ្នក​នាំ​​ពាក្យ​សហ​ភាព​អឺរ៉ុប​ថ្លែង​ថា​បើ​យោង​តាម​ភស្តុ​តាង​ដែល​ប្រមូល​បាន​ ហានិ​ភ័យ​នៃ​ការ​ផ្ទុះ​មេរោគ​នេះ​នៅ​អឺរ៉ុប​មាន​កម្រិត​ទាប​។ រហូត​មក​ដល់​ពេល​នេះ ហាន់​តា​វីរុស​បាន​សម្លាប់​មនុស្ស​៣​នាក់​នៅ​លើ​នាវា​ទេស​ចរណ៍ និង​ធ្វើ​ឱ្យ​មនុស្ស​៨​នាក់​ធ្លាក់​ខ្លួន​ឈឺ​។ នោះ​ជា​នាវា​ទេស​ចរណ៍​ដោត​ទង់​ជាតិ​ប្រទេស​ហូឡង់​ឈ្មោះ​ហុន​ឌាស (Hondius) ដែល​កំពុង​នៅ​ទី​ទើរ​ៗ​លើ​ឆ្នេរ​សមុទ្រ​ប្រទេស​ខេប​វើត (Cape Verde) ដោយ​មាន​មនុស្ស​ជិត​១៥០​នាក់​នៅ​លើ​នោះ​។

នាវា​នេះ​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​អាហ្សង់​ទីន​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ហើយ​គ្រោង​ឈប់​សម្រាក​នៅ​តំបន់​អង់​តាក់​ទិច, កោះ​ហ្វក​លែន (Falkland) និង​ទី​តាំង​ជា​ច្រើន​ទៀត​តាម​ផ្លូវ​ធ្វើ​ដំណើរ​របស់​ខ្លួន​។ នាយក​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ លោក​តេ​ដ្រូស ថ្លែង​ថា​អ្នក​ជំងឺ​បី​នាក់​ដែល​សង្ស័យ​ថា​បាន​ឆ្លង​មេរោគ​ហាន់​តា​វីរុស​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​យន្ត​ហោះ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ហូឡង់​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​សម្រាប់​ដំណាក់​កាល​នេះ​ ហានិ​ភ័យ​ជា​ទូទៅ​ដោយ​សារ​មេរោគ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ទេ​។ សូម​ជម្រាប​ថា​មេរោគ​ហាន់​តា​វីរុស​ច្រើន​រស់​នៅ​ក្នុ​ងខ្លួន​សត្វ​កកេរ​៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ