ឆេះខ្យូសស្បូវក្នុងហាងផឹកស៊ីមួយកន្លែង ផ្អើលពលរដ្ឋនាំគ្នាជួយពន្លត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆេះខ្យូសស្បូវផឹកស៊ីមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេលវេលា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅចំនុចហាងផឹកស៊ី ខ្យូសស្បូវមួយកន្លែង ផ្លូវចូលបុរីVIP សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា ទីតាំងខាងលើជាប្រភេទខ្យូសស្បូវ ហាងផឹកស៊ី ខណៈពេលកើតហេតុ មិនដឹងថាមានបញ្ហាអ្វីនោះទេ ក៍ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ផ្អើលពលរដ្ឋនៅទីនោះនាំគ្នាឆោឡោ ខ្លះជួយយកទឹកទៅពន្លត់ និងខ្លះទៀតរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចដើម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ផងដែរ ។
ករណីនេះផងដែរនៅពេលដែលរថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងទៅដល់មិនបានបាញ់ពន្លត់នោះទេ ដោយពលរដ្ឋសហការគ្នា ទះទឹកពន្លត់ទាន់ពេល ។ ហេតុការណ៍នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណានោះទេ គ្រាន់តែខូចខាតសំភារៈខ្យូសស្បូវតិចតួចតែប៉ុណ្ណោះ ខណៈមូលហេតុកំពុងធ្វើការស្រាវជ្រាវ ៕











ចែករំលែកព័តមាននេះ