ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបក្លាយជាតួ​ថត MV ឆ្លៀតឱកាសឆ.ក់នារីម្នាក់ បានសម្រេច តែ​ចំថ្ងៃស៊យ ម៉ូតូអស់សាំង ត្រូវនាង​ដេញ​តាមទាន់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យម្នាក់ជា​​កម្មករ​ផង ​និង​ជាតួសម្តែង​ថត​MV​ ខ្លី​ៗ ផង​ បានជិះ​ម៉ូតូ​១​គ្រឿង​ហុងដា​ ធុន​សេ​១១០ ​ព​ណ៍​ក្រហម ​គ្មាន​ស្លាក​លេខ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យម្នាក់ជា​​កម្មករ​ផង ​និង​ជាតួសម្តែង​ថត​MV​ ខ្លី​ៗ ផង​ បានជិះ​ម៉ូតូ​១​គ្រឿង​ហុងដា​ ធុន​សេ​១១០ ​ព​ណ៍​ក្រហម ​គ្មាន​ស្លាក​លេខ ក្នុង​​គោលបំណង​ទៅ​កុង​ស៊ី​កាប់​ជ្រូក​ស្រាប់តែ​ឃើញ​នារីម្នាក់​​ជិះ​ម៉ូតូ​ស្គុ​ប​ពី ​ឈប់​មុខ​ផ្ទះ​ តេ​ទូរស័ព្ទ​នៅ​លើ​ម៉ូតូ​ ក៏​ជិះ​ម៉ូតូ​បក​ក្រោយ ​ទៅ​ធ្វើ​សកម្ម​ឆក់​​ទូរស័ព្ទ​នាង​បាន​សម្រេច​ រួច​ជិះ​គេចខ្លួន​ តែ​ចំ​ថ្ងៃ​សយ​ ជិះ​ម៉ូតូ​បាន​តែ​បន្តិច​ ក៏​ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម​ហើយ​ក៏​ផ្ដួល​ម៉ូតូ​ចោល​ តែ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​បាន រួច​​ប្រគល់​អោយ​កងរាជអាវុធហត្ថ​ចាត់ការតាមច្បាប់ ។​

ហេតុការណ៍ខាងលើនេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៥​និង​៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ ឧសភា ឆ្នំ ២០២៦ ​នៅ​ចំណុច​បុរី​រុងរឿង ស្ថិត​នៅ​ក្នុង​ទីក្រុង​ OCIC សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

​តាមប្រភពពី​​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​ឈប់​និយាយ​ទូរស័ព្ទ​ហើយ​មាន​បុរស​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ព​ណ៍​ក្រហម ​អត់​ស្លាក​លេខ ​មក​ឆក់​យក​ទូរ​ស័ព្ទ​ម៉ាក I Phone 13 Pro Max​ បាន​សម្រេច​ ​រួចជិះគេច​ខ្លួន ។ ភ្លាម​ៗ​គាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ចោរឆក់​ដែរ តែ​ចៃដន្យ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​ឆក់​ភ្លេច​ចាក់​សាំង​ ក៏ត្រូវ​​គាត់​ជិះ​ម៉ូតូ​តាម​ទាន់​ ហើយ​ជនសង្ស័យ​រត់​ចោល​ម៉ូតូ​ ​ពេលនោះ​គាត់​បាន​ស្រែក​អោយ​ពលរដ្ឋ​ជួយ​ចាប់​ចោរឆក់ ​ទើប​មហាជន​អន្តរាគមន៍​ដេញ​ចាប់​បាន​ចោរឆក់ ​រួច​បាន​ទូរស័ព្ទ​ទៅ​លេខ​១២៩១​ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សុំ​កិច្ច​អន្តរា​គមន៍​នាំ​យក​ជនសង្ស័យ​ ចាត់ការ​តាម​ផ្លូវច្បាប់ ។ ​គាត់​យក​ទូរស័ព្ទ​បាន​មក​វិញ​ និង​ទៅ​ដាក់​ពាក្យបណ្ដឹង​ផង​ដែរ ។

ជនសង្ស័យ​ឈ្មោះ ចាន់ វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទើបក្លាយ​​ជាតួសម្តែង​ថត ​MV​ ខ្លីៗ ​ស្នាក់​នៅ​សង្កាត់ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​បាន​សារភាព​ថា​ ពេលទំនេរជាកម្មករ​​ទើបបាន​ចូល​ថត​វី​ដេ​អូ​ខ្លី​ ហើយ​នៅ​មុន​កើតហេតុ​ ខ្លួន​ទៅ​កុ​ង​ស៊ី​​កាប់​ជ្រូក​ ពេល​​ជិះ​ម៉ូតូ​ឃើញ​នារី​ជន​រង​គ្រោះ​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទ​ ក៏​ឆ្លៀតឱកាស​មេឃ​មិន​ទាន់​ភ្លឺ​ អត់​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្លួនក៏​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ ​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ តែ​បាន​ប្រហែល​តែ​២០០​ម៉ែត្រ​ ​ម៉ូតូ​ក៏​អស់​សាំង​ ត្រូវប្រជាពលរដ្ឋ​ដេញចាប់​បាន តែ​សំណាងល្អ​ប្រជា​ពលរដ្ឋ​អត់​បានវាយ ​ដោយសារខ្លួន​ទទួលស្គាល់​កំហុស និង​​សុំប្រជា​​ពលរដ្ឋ​កុំ​វាយ ខ្លាច​​ខូច​មុខ​អត់​បានថត​វី​ដេ​អូ​ខ្លី​ៗ ​ហើយ​ក៏​ត្រូវ​កងរាជអាវុធហត្ថ​នាំ​យក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បីធ្វើការ​​សាក​សួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ