ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ​ជនសង្ស័យ​២​នាក់​​ធ្វើ​សកម្មភាព​ប្ល.ន់កាបូបលុយ​បុគ្គលិក​ចាក់​សាំង ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ធ្វើ​សកម្មភាព​ប្លន់​យក​កាបូប​លុយ​បុគ្គលិក​ចាក់​សាំង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បានសមត្ថកិច្ច​​ឃាត់ខ្លួន រួច​បញ្ជូន​មក​កាន់​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ ​ដើម្បី​ធ្វើការ​សាកសួរ​​កាលពី​​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៦​។ គួររំលឹកថា ជនសង្ស័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ធ្វើ​សកម្មភាព​ប្លន់​យក​កាបូប​លុយ​បុគ្គលិក​ចាក់​សាំង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បានសមត្ថកិច្ច​​ឃាត់ខ្លួន រួច​បញ្ជូន​មក​កាន់​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ ​ដើម្បី​ធ្វើការ​សាកសួរ​​កាលពី​​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៦​។ គួររំលឹកថា ជនសង្ស័យ ២​នាក់ កាន់​អា​វុ​.​ធ​ខ្លី​ចុះ​ពី​ឡាន​ព្រូស​ភ្ជ​.​ង់​ប្ល​.​ន់​ឆ​.​ក់​យក​កាបូប​លុយ​ពី​បុគ្គលិក​ចាក់​សាំង​អស់​ជាង ៣​ពាន់​ដុល្លារ

លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជូ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យដឹង​​ថា ​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ប៉ា​គី​ស្ថានរួមមាន ​១-ឈ្មោះ ណូ​ម៉ា​ន ភេទ​ប្រុស ២-​ឈ្មោះ អា​លី ហា​សាន ភេទ​ប្រុស ត្រូវ​បាន​បញ្ជូន​មក​កាន់​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។

សូមរំលឹកឡើងវិញថា កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦​ នៅ​ចំណុច​ស្ថានីយប្រេង​ឥន្ទៈ​ស៊ី​ភី​ភី​ ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត មាន​ជនសង្ស័យ​១​ក្រុម ក្នុងនោះ​​មាន​ជនសង្ស័យ​ម្នាក់​​ជាអ្នកបើកបរ​រថយន្ត​ម៉ាក​ព្រូស ​ពណ៌​ស​ និង​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​ បាន​ធ្វើ​សកម្ម​​ភ្ជង់​ប្លន់​ឆក់​យក​កាបូប​បុគ្គលិក​លក់​សាំង​ និងមានការ​ប្រវាយប្រតប់​​គ្នាផងដែរ ​បន្ទាប់ពីធ្វើសកម្មភាពរួច ​​រថយន្ត​ក្រុមជនសង្ស័យបានបើកគេច​បាត់​ ។

ក្រោយ​ការ​ស្រាវជ្រាវស្វែងរក​​មុខសញ្ញា​ខាងលើ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​រហូត​ដល់​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​បង្ហាញ​ថា​ ​ឃាត់​បាន​ហើយ​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ធ្វើ​សកម្មភាព​ប្លន់​បុគ្គលិក​ចាក់​សាំង ដោយពួកគេ​​សារភាព​ថា​ពិតជា​បាន​ប្លន់​យក​បាន​កាបូបលុយ​​បុគ្គលិកចាក់សាំង​ ។ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​កំពុង​គេចខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ