ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយមីងប្តឹងចាប់ខ្លួនបុរសរត់កង់បីម្នាក់ ក្រោយផ្ញើក្មួយស្រីអាយុ៦ឆ្នាំ ឱ្យអ្នកជិតខាងជួយមើលថែ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​មេការ​ហាង​ខារ៉ាអូខេ​ម្នាក់ ដោយ​ជាប់រវល់​ធ្វើការ ក៏​បាន​យក​ក្មួយ​ស្រី​របស់​ខ្លួន​ម្នាក់ ដែល​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ទៅ​ផ្ញើ​នឹង​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​ជិតខាង​គ្នា ហើយ​ក៏​ត្រូវ​បាន​ប្ដី​របស់​ស្ត្រី​រូប​នោះ ចាប់រំលោភ​ក្មួយ​ស្រី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​មេការ​ហាង​ខារ៉ាអូខេ​ម្នាក់ ដោយ​ជាប់រវល់​ធ្វើការ ក៏​បាន​យក​ក្មួយ​ស្រី​របស់​ខ្លួន​ម្នាក់ ដែល​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ទៅ​ផ្ញើ​នឹង​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​ជិតខាង​គ្នា ហើយ​ក៏​ត្រូវ​បាន​ប្ដី​របស់​ស្ត្រី​រូប​នោះ ចាប់រំលោភ​ក្មួយ​ស្រី បាន​សម្រេច​២​ដង ។ ខណៈនោះ ពុំ​មាន​នរណា​បានដឹង​ភ្លាម​ៗ​នោះ​ឡើយ ប៉ុន្តែ​ក្រោយមក​ស្ត្រី​ជា​ម្ដាយមីង បានឃើញ​ក្មួយ​ស្រី ដើរ​ចម្លែក​ខុស​ពី​ធម្មតា ក៏​បាន​សួរនាំ​។ ពេល​នោះ​ទើប​ដឹង​ថា ប្ដី​អ្នក​ជិតខាង ដែល​ជា​អ្នក​ទទួល​ជួយ​មើល​នាង បាន​ចាប់រំលោភ​នាង ហើយ​ស្ត្រី​ជា​ម្ដាយមីង ក៏​ប្ដឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​បិសាច​តណ្ហា​នោះ ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​០៤​និ​៥០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៩ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ល្មោភកាម​ខាងលើ​ឈ្មោះ ញ៉ឹ​ល ពិ​សិត ហៅ​ប៉ា​រចនា អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ចំណែក​ស្ត្រី​ជា​ប្រពន្ធ មិន​ត្រូវ​បាន​ស្គា​ត់​អត្តសញ្ញាណ​នោះ​ទេ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៩ ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ​នោះ ។

ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ នាង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ភូមិ​ត្រពាំង​ល្វា​១ សង្កាត់ កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​ម្ដាយមីង​ម្នាក់ អាយុ​៣២​ឆ្នាំ ដែល​មានមុខ​របរ មេការ​ហាង​ខារ៉ាអូខេ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​មាន​ឪពុក​ម្ដាយ​ដែរ ប៉ុន្តែ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ចិន​អស់ហើយ ដោយ​បាន​ផ្ញើ​នាង​ឲ្យ​នៅ​ជាមួយ​ម្ដាយមីង ជា​មេការ​ខារ៉ាអូខេ​ខាងលើ​នោះ ជួយ​មើល​ការ​ខុស​ត្រូវ និង​បីបាច់​ថែរក្សា​ជំនួស ។ ប៉ុន្តែ​ដោយ​ជាប់រវល់​ទៅ​ធ្វើការ​ដែរ ស្ត្រី​ជា​ម្ដាយមីង ក៏​បាន​យក​ក្មួយ​ស្រី​របស់​ខ្លួន ទៅ​ផ្ញើ​ជាមួយ​ស្ត្រី ដែល​ជា​ប្រពន្ធ​របស់​ជន​ល្មោភកាម​ឈ្មោះ ញ៉ឹ​ល ពិ​សិត ហៅ ប៉ា​រចនា នោះ​ឲ្យ​ជួយ​មើលថែ ដោយ​ទុកចិត​ទុក​ថ្លើម​បំផុត ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លុះដល់​ថ្ងៃ​កើតហេតុ ខណៈ​ប្រពន្ធ​មិន​នៅផ្ទះ ស្រាប់តែ​បិសាច​តណ្ហា​នោះ ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ រហូត​បាន​សម្រេច​២​លើក​ជា​បន្តបន្ទាប់ ដោយ​គ្មាន​នរណា បានដឹង​ភ្លាម​ៗ​នោះ​ឡើយ ។ ប៉ុន្តែ​ក្រោយមក​នៅ​ពេល​ក្មួយ​ស្រី​ដើរ​យក​ខោអាវ​ទៅ​បោកគក់ ហើយ​ម្ដាយមីង​ឃើញ​នាង​ដើរ​..​ជើង​ខុស​ប្លែក​ពី​ធម្មតា ហើយ​មានការ​ងឿងឆ្ងល់ ក៏​សួរនាំ ទើប​នាង​ប្រាប់​ថា ឈ្មោះ​ញ៉ឹ​ល ពិ​សិត ហៅ ប៉ា​រចនា ចាប់​នាង​រំលោភ​២​ដង ។

នគរបាល បាន​បញ្ជាក់​ប្រាប់​បន្ត​ថា បន្ទាប់​មក​ស្ត្រី​ជា​ម្ដាយមីង ក៏​បាន​នាំ​ក្មួយ​ស្រី​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ហើយ​ឃើញ​ប្រដាប់​ភេទ​នាងរង​របួស រួច​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ ឃាត់ខ្លួន​ជន​តិរច្ឆាន​ខាងលើ​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ មួយ​ជំហាន ។

ក្រោយមក​នគរបាល​ប៉ុស្តិ៍​ខាងលើ ក៏​បាន​បញ្ជូន​ជន​នោះ ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បន្ត រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ