ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ឆ្លង​ចរន្ត​​អគ្គិសនី​​ ឆេះ​រោងចក្រ​ផលិត​ស​ង្ក័​សី​កៀប​ស្នោរ ​​នៅ​ស្រុកគងពិសី​

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ស័ង្កសី​គៀប​ស្នោរ បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អា​ធ្រា​ត្រ ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ធ្វើការ​បាញ់​ពន្លត់​។ ហេតុការណ៍​អគ្គី​ភ័យ​លេប​ត្របាក់​រោងចក្រ​ផលិត​ស​ង្ក័​សី​គៀប​ស្នោរ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង រោងចក្រ​ផលិត​ស​ង្ក័​សី​គៀប​ស្នោរ…

ខេត្តកំពង់ស្ពឺ​៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ស័ង្កសី​គៀប​ស្នោរ បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អា​ធ្រា​ត្រ ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ធ្វើការ​បាញ់​ពន្លត់​។

ហេតុការណ៍​អគ្គី​ភ័យ​លេប​ត្របាក់​រោងចក្រ​ផលិត​ស​ង្ក័​សី​គៀប​ស្នោរ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង រោងចក្រ​ផលិត​ស​ង្ក័​សី​គៀប​ស្នោរ យីហោ អ៊ិន​ធី​ហ្គ្រិ​ន​ធី ញូ​ញៀន ភែ​ក​ឃី​ជិន មេធៀ​រៀល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ​។ ម្ចាស់​ឈ្មោះ ចិន សៀវ​ហ​រ័ ភេទ​ប្រុស រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ដឹង​ថា​ករណី​អគ្គី​ភ័យ​បណ្ដា​ឲ្យ​រង​ការ​ខូចខាត​÷ -​ឆេះ​អាគារ​រោងចក្រ ចំនួន ០១​ខ្នង មិន​ទាន់​ដឹង​ទំហំ​ពិតប្រាកដ​នៅឡើយ​នោះ​ទេ​។

-​ឆេះ​ម៉ា​សុ​ី​ន ហុ​ិ​ន​កាត់​ស្នោរ ចំនួន ០៦ គ្រឿង ។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេរ​ចរន្តអគ្គិសនី​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ដឹង​ទៀត​ថា​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​÷
-​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ០៦​គ្រឿងក្នុង​នោះ ៖

១/​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​ខេត្តកំពង់ស្ពឺ ចំនួន ០១ គ្រឿង និង​កម្លាំង ចំនួន ០៨ នាក់
២/​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ចំនួន ០១ គ្រឿង និង​កម្លាំង ចំនួន ១១ នាក់
៣/​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ចំនួន ០១ គ្រឿង និង​កម្លាំង​ចំនួន ០៦ នាក់

៤/​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ចំនួន ០១ គ្រឿង និង​កម្លាំង ០៦ នាក់
៥/​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ចំនួន ០១ គ្រឿង និង​កម្លាំង ៦ នាក់
៦/​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ចំនួន ០១ គ្រឿង​និង កម្លាំង ០៦ នាក់
ប្រើប្រាស់​ទឹក​អស់​ចំនួន ១២​រថយន្ត​ផង​។

ចំពោះ​ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ករណី​ឆេះ​អគារ​រោងចក្រ​ខាងលើ​នេះ​មិន​ទាន់​អាច​វាយតម្លៃ​បាន​ចំនួន​ប៉ុន្មាន​នៅឡើយ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ