អ្នកជំងឺដែលមានបញ្ហាស្ទះផ្លូវទឹកប្រម៉ាត់ ស្ទើរទាំងស្រុងបង្កឡើងដោយសារតែការសង្កត់ដោយដុំសាច់នៅក្បាលលំពែង ត្រូវបានសង្គ្រោះ ។
មន្ទីរពេទ្យហ្លួងម៉ែ បានអះអាងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឯកទេសក្រពះ ពោះវៀន និងថ្លើម នៃផ្នែកអង់ដូស្កុប នៅមន្ទីរពេទ្យបានអន្តរាគមន៍ និងព្យាបាល ករណីស្ទះផ្លូវបង្ហូរទឹកប្រមាត់វែងប្រវែង៤ សង់ទីម៉ែត្រ ព្រមទាំងមានរលាកស្រួចស្រាវខ្លាំង ។
ប្រភពដដែលបានបន្តថា ដំណើរការសង្គ្រោះនេះ គឺធ្វើឡើងតាមរយៈការស៊កដាក់បញ្ចូលបំពង់បង្ហូរជ័រ រំដោះការស្ទះផ្លូវទឹកប្រម៉ាត់ស្ទើរតែទាំងស្រុង បង្កឡើងពីការសង្កត់ខ្លាំងដោយដុំសាច់ នៅក្បាលលំពែង ដែលធ្វើឱ្យការអនុវត្តន៍នេះ ទាមទារបច្ចេកទេសខ្ពស់ក្នុងការសម្រេចបានជោគជ័យ ដោយបញ្ចៀសការដាក់បំពង់បង្ហូររំដោះទឹកប្រមាត់ចេញមកក្រៅរាងកាយតាមរយៈការចោះសាច់ថ្លើម ឬដោយវះកាត់ ៕
ចែករំលែកព័តមាននេះ