ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​​អនុរក្ស​ពន្ធនាគារ​​​រាប់អាន​អ្នក​ធ្លាប់​ជាប់គុក ដើរ​ផឹកស៊ី​ជាមួយគ្នា​ប្លន់​យក​អស់​ពីខ្លួន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រីអនុ​រក្ស​ពន្ធ​នា​គារ​​ម្នាក់​ដែល​រាប់​អាន​​ធ្វើ​មិត្ត​​ភក្តិ​ជា​ មួយ​អ្នក​ធ្លាប់​​​ជាប់​ពន្ធ​នា​គារ​​ ផ្ទុយ​ទៅវិញ​មិត្ត​ភាព​បាន​ក្លាយ​ជា​ការ​ជូរ​ចត់ ហើយ​បាន​បង្ហាញ​ច្បាស់​​ថា ឆ្កែ​កន្ទុយ​ខ្វៀន​នៅ​តែ​ខ្វៀន​​មាន​ន័យ​ថា ​ចោរ​នៅ​តែ​ចោរ។ ​បាន​ជា​ហ៊ាន​​និយាយ​បែប​នេះ​ដោយ​សារ​តែ​លទ្ធ​ផល​​​បង្ហាញ​ថា ជន​ធ្លាប់​

រាជធានីភ្នំពេញ ៖ មន្ត្រីអនុ​រក្ស​ពន្ធ​នា​គារ​​ម្នាក់​ដែល​រាប់​អាន​​ធ្វើ​មិត្ត​​ភក្តិ​ជា​មួយ​អ្នក​ធ្លាប់​​​ជាប់​ពន្ធ​នា​គារ​​ ផ្ទុយ​ទៅវិញ​មិត្ត​ភាព​បាន​ក្លាយ​ជា​ការ​ជូរ​ចត់ ហើយ​បាន​បង្ហាញ​ច្បាស់​​ថា ឆ្កែ​កន្ទុយ​ខ្វៀន​នៅ​តែ​ខ្វៀន​​មាន​ន័យ​ថា ​ចោរ​នៅ​តែ​ចោរ។ ​បាន​ជា​ហ៊ាន​​និយាយ​បែប​នេះ​ដោយ​សារ​តែ​លទ្ធ​ផល​​​បង្ហាញ​ថា ជន​ធ្លាប់​ជាប់​គុក​នោះ​មិន​បោះ​បង់​ទង្វើ​អាក្រក់​​របស់​ខ្លួន​​នោះ​ទេ ទី​បំផុត​​មន្ត្រីអនុ​រក្ស​​ពន្ធ​នា​គារ​បាន​​ក្លាយ​ជា​ជន​រងគ្រោះ​​ដោយ​សារ​មិត្តភក្តិ​​ជា​ចោរ​នោះ​​​ល្បួង​ឱ្យ​ផឹក​ស៊ីពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​ បន្ទាប់​មក​​​ជន​កំហូច​​បាន​ប្លន់​​យក​រថយន្ត​១​គ្រឿង ព្រម​ទាំង​គ្រឿង​អលង្ការ​ និង​លុយ​មួយ​ចំនួន ហើយ​បាន​គេច​ខ្លួន​បាត់​ស្រមោល។​​ រីឯ​ជន​រងគ្រោះ​​រូប​នោះ​បាន​​អ្នក​រត់​ម៉ូតូ​ឌុប​ប្រទះឃើញ​ឌុប​ទៅ​ផ្ទះ​ ទើប​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ហើយ​ក្រុម​គ្រួសារ​​បាន​ប្តឹង​ប៉ូលិស​​ឱ្យ​ជួយ​អន្តរា​គមន៍​​ភ្លាមៗ​​ដែរ ប៉ុន្តែ​​សូម្បី​ស្រមោល​ជន​សង្ស័យ​នោះ​រក​មិន​ឃើញ​​ផង​។

មន្ត្រី​អនុ​រក្ស​ពន្ធ​នា​គារ​រូប​នោះ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ ​ទៀប​ភ្លឺ​​ថ្ងៃទី​១​ សីហា ​នៅ​លើ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​អតីត​ស្ពាន​ដែក ភូមិ​សំបួរ សង្កាត់​​ដង្កោ ខណ្ឌ​ដ​ង្កោ ។ ជន​​រងគ្រោះ​ឈ្មោះ​ហ៊ូ សេន អាយុ​​៤០​ឆ្នាំ ជា​មន្ត្រី​​អនុ​រក្ស​​ពន្ធ​នា​គារ​​ព្រៃ​ស​ ស្នាក់​​នៅ​ក្បែរមណ្ឌល​​កែ​ប្រែ​​ម១ បាន​បាត់​បង់​​អស់​រថយន្ត​​១​គ្រឿង​ ម៉ាក​តូយ៉ូ​តា ស៊ើប​​ពណ៌​ទឹក​ប៊ិច ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-4077 ខ្សែ.ក​មាស​​១​តម្លឹង ​ខ្សែ​ដៃ​​ប្លាទីន​២​​តម្លឹង​ លុយ​៦០​ម៉ឺន​រៀល និង​​នាឡិ​កា​​ដៃ​ម៉ាក Rado ១​គ្រឿង។ ​ចំណែក​ឯ​ជន​​សង្ស័យ​​ដែល​ជា​មិត្ត​ភក្តិ​​ឈ្មោះ​វណ្ណ ​អាយុ​៣៧​ឆ្នាំ ជា​មុខ​សញ្ញា​​ទើប​ចេញ​ពី​ពន្ធ​នា​គារ​ថ្មីៗ ហើយ​ពុំ​ដឹង​ថា មាន​ទីលំនៅ​​នៅ​ឯ​ណា​នោះ​ឡើយ។

តាម​​ប្រភព​ព័ត៌​មាន​បាន​​ឱ្យ​​ដឹង​ថា ​នៅវេលា​ម៉ោង​១០​​ព្រឹក​ថ្ងៃទី​៣១ កក្កដា ជន​សង្ស័យ​​​និង​ជន​​រងគ្រោះ​ព្រម​ទាំង​ប្រពន្ធ​បាន​នាំគ្នា​​ទៅ​សីុ​ផឹក​នៅ​ឯ​ខេត្ត​តាកែវ ផ្ទះ​ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ។ ​ពួកគេ​បាន​ផឹក​សីុ​ជា​មួយ​គ្នា​នៅ​​ទី​នោះ​រហូត​ដល់​​​ម៉ោង​៦ល្ងាច​ថ្ងៃ​ដដែល ទើប​ត្រឡប់​​មក​​ភ្នំពេញ​វិញ ​ប៉ុន្តែ​មិន​បាន​ចូល​ផ្ទះ​នោះ​ទេ លុះ​ដល់​វេលា​ម៉ោង​៨​យប់ ក៏​បាន​​នាំគ្នា​​ចូល​ទៅ​ច្រៀង​ខារា៉អូខេ​ នៅ​ហាង​សួន​មនោ​រម្យ ​ស្ថិត​នៅ​ម្តុំ​ចំការ​​ដូង សង្កាត់​​ដង្កោ​បន្ត​ទៀត ។ ​ប្រភព​ដដែល​បាន​ឱ្យ​​ដឹង​ទៀត​ថា ​ក្រោយ​ពេល​​ច្រៀង​ និង​ផឹក​សីុ​​សប្បាយ​នៅ​ទី​នោះ​​អស់​ចិត្ត​ រហូត​ដល់​​ម៉ោង​១១​និង​៣០​នាទី​ពាក់​កណ្តាល​អធ្រាត្រ​ ទើប​ឈប់​​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​រប​ស់​ជន​រងគ្រោះ​​បាន​ក្រោក​ដើរ​ចេញទៅ​គិត​លុយ​ឱ្យ​ម្ចាស់​ហាង។ ចំណែក​ឯ​ជន​រងគ្រោះ​ស្រវឹង​ខ្លាំង​​រហូត​លែង​ដឹង​ខ្លួន​ទៅ​ហើយ ​ឆ្លៀត​ឱកាស​​ប្រពន្ធ​ជន​រងគ្រោះ​​ចេញ​ទៅគិត​លុយ​បាត់​ ជន​សង្ស័យ​​ឈ្មោះ​វណ្ណ បាន​គ្រាហ៍​​ជន​រងគ្រោះ​​ឡើង​​រថយន្ត​​បើក​​ចេញ​ទៅ​បាត់​​ស្រមោល ។ ​ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា ចំណែក​ឯ​​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ក្រោយ​​ពេល​គិតលុយ​រួច​ហើយ​មិន​ឃើញ​ប្តី​​មិន​មាន​ការ​សង្ស័យ​នោះ​ទេ ​ដោយ​នឹក​ស្មាន​ថា ​បុរស​ជា​ប្តី​ទៅជា​មួយ​ជន​សង្ស័យ​​នាំគ្នា​ទៅ​រក​សប្បាយ​បន្ត​ទៀត ហើយ​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ឌុប​ទៅ​ផ្ទះ​វិញ តែ​ម្នាក់​ឯង ។

ដោយ​ឡែក​​ជន​សង្ស័យ​ក្រោយ​​ពេល​គ្រាហ៍​ជន​រងគ្រោះ​ចេញ​ទៅ​ពុំ​ដឹងថា នាំទៅ​ស៊ី​ផឹក​នៅ​កន្លែង​ណា​បន្ត​ទៀ​ត​នោះទេ ​រហូតដល់​វេលា​​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​​ ទើប​​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​អតីត​ស្ពាន​ដែក​ភូមិ​សំបួរ សង្កាត់​​ដង្កោ តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង រួចបាន​ដោះ​យក​គ្រឿង​អលង្ការ លុយ និង​​រ​ថយន្ត​គេច​ខ្លួន​​បាត់​ស្រមោល​៕