ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះផ្ទះ ឆេះឡាន រីឯមនុស្ស៤​នាក់ត្រូវ​រងរបួសធ្ងន់-ស្រាល

3 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ឈ្មោះ ហេង ឡាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម…

ខេត្ត​សៀម​រា​ប ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ឈ្មោះ ហេង ឡាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង ដោយផ្ទះ០១​ខ្នង មានទំហំ​០៨​ម៉ែត្រ x ១២​ម៉ែត្រ ឈើ​លើ​ថ្ម​ក្រោម​ ដំបូល​ប្រក់​ក្បឿង និង​ស​ង្ក័​សី ព្រមទាំង​តូប​លក់​ចាប់ហួយ​០១​ខ្នង ប្រក់ស័​ង្កសី​ទំហំ​៦ x ១២​ម៉ែត្រ និង​មនុស្សរង​របួសធ្ងន់ ស្រាល​៤​នាក់ ដោយ​បាន​បញ្ជូន​ទៅសង្គ្រោះនៅ​​មន្ទីរ​ពេ​ទ្យបង្អែក​ស្រុក​សូទ្រនិគម​ភ្លាម​ៗ​ ។

ហេតុការណ៍ខាងលើ ​កើតឡើងកាលពីវេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​២៥ ​មេសា ឆ្នាំ​២០២៦​ និង​រលត់​ជាស្ថាពរ​នៅវេលាម៉ោង​៣ និង៥០​នាទី​ព្រឹក ស្ថិតចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

‎ បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តម សេនីយ៍ ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​​តេ​ឡេ​ក្រាម​នៅ​វេលា​ម៉ោង​ប្រមាណ​១០ និង ៣០​នាទី​ថ្ងៃ​ទី​២៥ ខែ​មេ​សា ឆ្នាំ​២០២៦​ ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ឈ្មោះ ហេង ឡាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។​

បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង​ផ្ទះ ​០១ ខ្នង ទំហំ​០៨​ម៉ែត្រ x ១២​ម៉ែត្រ ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ប្រក់​ក្បឿង និង​ស​ង្ក័​សី ព្រមទាំង​តូប​លក់​ចាប់ហួយ​០១​ខ្នង ប្រក់ស័ង្កសី​ទំហំ ៦ x ១២​ម៉ែត្រ រួម​ទាំង ​​ឆេះ រថយន្ត​០១​គ្រឿង ម៉ា​កតា​កូ​ម៉ា -​ឆេះ​ម៉ូតូ​០៤​គ្រឿង និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ។ ០២-​របួស​ម្ចាស់ផ្ទះ ០៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រ​និគម​ (​ធ្ងន់​​ម្នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀម​រាប​) ​សម្ភារ និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត​ពុំ​ទាន់​វាយតម្លៃ​បាន​។

លោក​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ដោយ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​បាគង រថយន្ត​អគ្គិភ័យ​០១​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប រថយន្ត​អគ្គិភ័យ​០៣​គ្រឿង ។ ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង​ ។ ‎

ចំពោះមូលហេតុវិញ​​ គឺបណ្ដាល​មក​ពីករណីទុស្សេ​ខ្សែភ្លើង ។ បច្ចុប្បន្ន ផ្ទះ ប្រជាពលរដ្ឋ ដែល​ឆេះ អស់​ស្ទើរ​ទាំងស្រុង​នោះ និង​សម្ភារៈ​ប្រើប្រាស់ ​រថយន្ត ព្រមទាំង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក បើ​គិត​ជា​ទឹក​ប្រាក់​អស់​ជាង​១០០០០​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ