ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ជាង​10​ម៉ឺន​​ហិកតា​កំពុង​ដំណើរ​ការ​ដាំ​ដុះ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ដែល​ភាគ​ច្រើន​​ជា​ប្រ​ភេទ​ដី​ព្រៃ​រេច​រិល​ត្រូវ​បាន​ផ្ទេរឱ្យ​ក្រុម​ហ៊ុន​ ចំនួន​២៣ដែល​មាន​ផ្ទៃ​ដី​សរុប​​១០៦.០៤៦ ​ហិកតា​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ធ្វើ​ការ​​ដាំ​ដុះ​ ហើយ​បាន​ទទួល​ផល​ជា​បណ្តើរ​ៗ ក្រុម​ហ៊ុន​មួយ​ចំនួន​កំពុង​ធ្វើ​ការ​​ឈូស​ឆាយ​កា.ប់​ឆ្កា​រ​ព្រៃ​​ដាំ​ដុះ​ និង​

ខេត្ត​កំពង់​ធំ ៖ ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ដែល​ភាគ​ច្រើន​​ជា​ប្រ​ភេទ​ដី​ព្រៃ​រេច​រិល​ត្រូវ​បាន​ផ្ទេរឱ្យ​ក្រុម​ហ៊ុន​ចំនួន​២៣ដែល​មាន​ផ្ទៃ​ដី​សរុប​​១០៦.០៤៦ ​ហិកតា​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ធ្វើ​ការ​​ដាំ​ដុះ​ ហើយ​បាន​ទទួល​ផល​ជា​បណ្តើរ​ៗ ក្រុម​ហ៊ុន​មួយ​ចំនួន​កំពុង​ធ្វើ​ការ​​ឈូស​ឆាយ​កាប់​ឆ្កា​រ​ព្រៃ​​ដាំ​ដុះ​ និង​ក្រុម​ហ៊ុន​​មួយ​ចំនួន​ទៀត​មិន​ទាន់​ធ្វើ​ការ​ឈូស​ឆាយ​កាប់​ឆ្ការ​ព្រៃ​ឈើ​នៅ​ឡើយ​ទេ។

តាម​របាយ​ការ​ណ៍​ស្តី​ពី​វិស័យ​​ព្រៃ​ឈើ​ក្នុង​ខេត្ត​ (​ឆមាស​ទី​១ ឆ្នាំ​២០១១) បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ទាំង​២៣ខាង​លើ ​គឺ​មាន​តែ​ក្រុម​ហ៊ុន​ចំនួន​១៧​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ការ​ឈូស​ឆាយ​​កាប់​ឆ្កា​រ​ព្រៃ និង​ដាំដុះ​​បាន​ឈើ​ផ្ទៃ​ដី​សរុប​២៦.៦០៧,១៨​ហិកតា ​ក្នុង​នោះ​មាន​ដាំ​កៅ​ស៊ូ សរុប​២០.២៦៨,៥៤ហិកតា ដាំ​ដើមអាកា​ស្យា​៥.៧១៦,៩៥ ហិកតា ដាំ​ដើមប្រេង​ខ្យល់​៦២១,៧៨ ហិកតា។ ក្នុង​ចំណោម​ក្រុម​ហ៊ុន ដែល​បាន​ធ្វើ​ការ​ដាំ​ដុះ​ខាង​លើ គឺ​មាន​តែ​ក្រុម​ហ៊ុន​២​ប៉ុណ្ណោះ ដែលបាន​ធ្វើ​ការ​ដាំ​ដុះ​ចប់​ផែន​ការ​ក្នុង​នោះ​ មាន​ក្រុម​ហ៊ុន​​ចំការ​កៅ​ស៊ូ​​ទំ​រីង ទទួល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​៦.២០០​ហិកតា សម្រេច​ធ្វើ​ការ​ដាំ​ដុះ​កៅ​ស៊ូ​បាន​៥.៥៥៨,៨១០ និង​ក្រុម​ហ៊ុន​សាម ម៉េង ទទួល​ដីស​ម្ប​ទាន​សេដ្ឋ​កិច្ច​២២៥​ហិកតា សម្រេច​​ធ្វើ​ការ​ដាំ​ដុះ​​កៅ​ស៊ូ២១០​ហិកតា ដែល​បច្ចុប្បន្ន​​ក្រុម​ហ៊ុន​ទាំង​នេះ បាន​ទទួល​ផល​ជា​បណ្តើ​រៗ​ហើយ​។

ចំណែក​ក្រុម​ហ៊ុន​ចំនួន​១៥ ដែល​កំពុង​កាប់​ឆ្ការ​ព្រៃ​ឈូ​ឆាយ​ដី និង​ធ្វើ​ការ​ដាំ​ដុះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ជំនាញជួយ​​សម្រួល​​រៀប​ចំ​ធ្វើ​សំណុំ​បែប​បទ និង​ចេញ​លិខិត​ឱ្យ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃ​ឈើ ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​កាប់​ឆ្កា​រ​ព្រៃ​បាន។​ក្នុង​នោះ​មាន​ឈើ​​ចម្រុះ​សរុប ២.៣០៤,៨២២ ម៉ែត្រ​គូប ឈើ​មូល​ចម្រុះ​សរុប ៥.៤០៥,២៥៦​ម៉ែត្រ​គូប ក្តារ​បន្ទះ​សរុប​១.១៧៧,៣៥៥ម៉ែត្រ​គូប អុស​ឈើ​ចម្រុះ​២៧.២៨៧ ​ស្ទែរ​និង​កូន ១.១៧៧,៣៥៥ម៉ែត្រ​គូប អុស​ឈើ​ចម្រុះ​២៧.២៨៧ ស្ទែរ​និង​កូនឈើ​១.០១៥​ដើម។ ជា​មួយនេះ ​ក៏​មាន​ក្រុម​ហ៊ុន​ចំនួន​៦​ ដែល​ទទួល​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ជាង​៣​ម៉ឺន​ហិកតា ពុំ​ទាន់​បាន​ធ្វើ​​​ការ​ឈូស​ឆាយ​កាប់​ឆ្ការ​ព្រៃ​នៅ​ឡើយ​។ ទន្ទឹម​នឹងការ​ផ្តល់​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​ឱ្យ​​បណ្តា​ក្រុម​ហ៊ុន​ធ្វើ​ការ​អភិ​វឌ្ឍន៍​ក៏​បាន​លេច​ឡើង​នូវ​ទំនាស់​ដី​ធ្លី​ជា​ច្រើន​កន្លែង​ តែ​ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត-ស្រុក​​សហ​ការ​ជាមួយសមត្ថ​កិច្ច​ជំនាញចុះ​ដោះ​ស្រាយ​សម្រប​សម្រួល និង​ទប់​ស្កាត់​នូវ​រាល់​​អំពើ​​ហិង្សា​​កុំ​ឱ្យ​ផ្ទុះ​ឡើង​។ ជាក់​ស្តែង​ដូច​ជា​ទំនាស់​ដី​ធ្លី​រវាង​​ប្រ​ជា​ពល​រដ្ឋ និង​ក្រុម​ហ៊ុន​​តាន់​បៀន​ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត ធ្វើ​ការ​ដោះ​ស្រាយ​ដី​សម្ប​ទានសង្គម​កិច្ច​ជូន​ប្រ​ជា​​ពល​រដ្ឋ​ចំនួន​៦០១​គ្រួសារ​ឱ្យ​ផ្ទេរ​ចេញ​ពី​ដី​របស់​ក្រុម​ហ៊ុន​នេះ មក​តាំង​ទី​លំនៅ​​ក្នុង​ភូមិ​ថ្ម​សំ​លៀង​ ឃុំ​ក្រយា ស្រុក​សន្ទុក បាន​មួយ​ជំហាន ហើយ​និង​ធ្វើ​ការ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ទៀត។

ទន្ទឹម​នេះ​ក៏​មាន​​អាជ្ញា​ធរ​ភូមិ​-​​ឃុំមួយ​ចំនួន​ដែល​មាន​ដីសម្ប​ទាន​សេដ្ឋ​កិច្ច​ នៅ​ក្នុង​ភូមិ​សាស្ត្រ​​ភូមិ-​ឃុំ​របស់​ខ្លួន​ក៏​បាន​សំ​ណូម​ពរ​ដល់​បណ្តា​ក្រុម​ហ៊ុន​មួយ​ចំនួន​ ដែល​ទទួល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ហើយ​ពុំ​ទាន់​​​បាន​ធ្វើ​ការ​​ដាំ​ដុះ​នៅ​ឡើយ សូម​ឱ្យមក​ធ្វើ​ការ​ដាំ​ដុះ​ឱ្យ​បាន​​ទាន់​ពេល​វេ​លា ដើម្បី​ចៀស​វាង​ពេល​ប្រ​ជា​ពល​រដ្ឋ​មក​ពី​ខេត្ត​ផ្សេងៗ​​ ឬ​ក្នុង​ខេត្ត​ឃើញ​ដី​នៅ​ទំនេរ​ ហើយ​នាំ​គ្នា​ម​ក​តាំង​ទី​លំនៅ​​ ឬ​នាំ​គ្នា​មក​ធ្វើ​​ការ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​​ ស្រាប់​តែ​ក្រុម​ហ៊ុន​​ចោទ​ថា ​ប្រ​ជា​ពល​រដ្ឋ​រំ​លោភ​លើ​ដី​របស់​ខ្លួន​ ជា​ហេតុនាំ​ឱ្យ​ជួប​បញ្ហា​ស្មុគ្រ​ស្មាញ​ និង​ជួប​កា​រ​លំបាក​នៅ​ពេល​ខាង​មុខ៕