ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ យ៉ានី សេង​ ឈ្នះជើង​ឯកវាយ​កូនហ្គោល​ នៅប្រទេស​ស្កុតឡែន

13 ឆ្នាំ មុន

នាង​យ៉ា​នី​​ សេង​ នៅ​តែ​រក្សា​បាន​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុងនាម​ជា​កីឡាការិនី​លំ​ដាប់​កំពូល​ពិភពលោក​បន្ទាប់​ពីនាង​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​ប្រកួត​ការ​ពារ​ជើង​ឯក​របស់​ខ្លួន​ក្រប​ខណ្ឌធំ​ Women’s British Open ជា​មួយ​នឹង​គម្លាត​ពិន្ទុ​៤សត់​។ ព្រឹត្តិ​ការណ៍​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​សរុប​២លាន ​និង​៥សែន​ដុល្លារ​​អាមេរិក​នេះ

នាង​យ៉ា​នី​​ សេង​ នៅ​តែ​រក្សា​បាន​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុងនាម​ជា​កីឡាការិនី​លំ​ដាប់​កំពូល​ពិភពលោក​បន្ទាប់​ពីនាង​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​ប្រកួត​ការ​ពារ​ជើង​ឯក​របស់​ខ្លួន​ក្រប​ខណ្ឌធំ​ Women’s British Open ជា​មួយ​នឹង​គម្លាត​ពិន្ទុ​៤សត់​។ ព្រឹត្តិ​ការណ៍​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​សរុប​២លាន ​និង​៥សែន​ដុល្លារ​​អាមេរិក​នេះ ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Carnoustie Golf Club​ក្រុង ​​​Carnoustie ប្រ​ទេសស្កុតលែន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១ កក្ក​ដា​ កន្លង​មក​នេះ​ ។

នាង​យ៉ា​នី សេង​​វ័យ​២២ឆ្នាំ​ឆ្លង​កាត់ការ​ប្រកួត​៤ជុំ​ធ្វើ​បានលទ្ធផល​សរុប​១៦អាន់​ឌ័រ ២៧២​។​ នេះ​គឺ​ជាពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​លើក​ទី​៥របស់​កីឡាការិនី​តៃវ៉ាន់​រូបនេះ​។
ចំណែក​កីឡាការិនី​អាល្លឺម៉ង់​ខា​រ៉ូ​លីន ម៉ា​សសុន​ដែល​បាន​នាំ​មុខ​កាល​ពីជុំ​ទី​៣មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​បាន​ធ្លាក់​ទៅ​ចំ​ណាត់​ថ្នាក់​លេខ៥​ស្ទួន​វិញ​ជា​មួយ​នឹង​កីឡាការិនី​ស្កុតលែន​​កាទ្រី​យ៉ូ​ណា ម៉ាតទូ​។ ឆ្លង​កាត់​ការ​ប្រកួត​៤ជុំ​ពួក​នាង​ទាំង​២ធ្វើ​បាន​លទ្ធផល​សរុប​៩អាន់​ឌ័រ ២៧៩​២សត់​តាម​ពី​ក្រោយ​កីឡាការិនី​អាមេរិក​សូ​ហ្វ៊ី ហ្គា​ស្តា​សុន​។ កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​អ៊ីនប៊ី ប៉ាក​​​បញ្ចប់​ការ​ប្រកួត​ធ្វើ​បាន​លទ្ធផលសរុប​​៨អាន់​ឌ័រ ២៨០​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ៧​ស្ទួន​ជា​មួយ​កីឡា​ការិនី​ស៊ុយអែត​ Anna Nordqvist​កីឡា​ការិនី​កូ​រ៉េ​ខាង​​ត្បូង​Sun Young Yoo,Na Yeon Choi។

កីឡាការិនី​អាមេរិក​ប្រ៊ីតានី ឡាងឆ្លង​កាត់​ការ​ប្រកួត​៤ជុំ​ធ្វើ​បាន​១២អាន់​ឌ័រ​ ២៧៦​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ២ ។ នាង​ផូលឡា គ្រីមម័រ​ធ្វើ​បាន​លទ្ធផល​សរុប​១អូ​វើ​ប៉ា​ ២៨៩​​ខណៈ​នាង​ប្រ៊ីតានី លីន​ស៊ី​ខាំ​ធ្វើ​បាន​១អាន់​ឌ័រ ២៨៧​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ៣០​ស្ទួន​ ។ សម្រាប់​នាងយ៉ា​នី សេង​ជ័យ​ជម្នះ​ក្នុង​ពេល​​នេះ​ពិត​ជា​ធ្វើ​ឲ្យ​នាង​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​។ នាង​បាន​និយាយ​ថា​៖«ខ្ញុំ​មាន​អារម្មណ៍ល្អ​ខ្លាំង​ណាស់​​​។ នេះ​ជា​ទី​កន្លែង​ដ៏​អស្ចារ្យ​មួយ​។ វាមាន​លក្ខណៈងាយ​ស្រួល​គ្រប់​យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​យក​ឈ្នះ​ពាន​ជើង​ឯក​ជា​ថ្មី​ម្តង​ទៀត​។ ការ​ចាប់​ប្រកួត​ដំបូង​ខ្ញុំ​ហាក់​ដូចជា​ភ័យ​ខ្លះៗ​ដែរ​ ប៉ុន្តែ​​និយាយ​ជារួម​មក ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​គឺ​ល្អ​ច្រើន​ជាង​ឆ្នាំ​ទៅ​មិញ​»។​

ការ​ដណ្តើម​​បាន​ពាន​ជើង​ឯក​ជា​លើក​ទី​២នេះ​ធ្វើ​ឲ្យ​នាង​យ៉ានី​ សេង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​៣៩២ពាន់​និង​១៣៣ដុល្លារ​អាមេរិក​ ខណៈ​នាង​ប្រ៊ីតានី ឡាង​ចំ​ណាត់​ថ្នាក់​លេខ២ទទួល​បាន​២៣១ពាន់​និង​០៦៥ដុល្លារ​។ ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរនៅ​ប្រទេស​អៀ​រ​ឡង់​​ឯណោះ​វិញ​ កីឡាករ​អង់​គ្លេស​ស៊ី​ម៉ុន ដេសុន​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី ​Irish Open​ដែល​បាន​ទឹក​ប្រាក់​រង្វាន់​សរុប​៣លាន​ដុល្លារ​ ៕