ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់ចេញមុខ! ត្រៀមប្រើកម្លាំងការពារដង្ហើមសេដ្ឋកិច្ចពិភពលោក នៅច្រកសមុទ្រហូម៉ូស

1 ម៉ោង មុន

ទីក្រុងបែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកការពារសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហូម៉ូស ឱ្យស្របទៅតាមច្បាប់អន្តរជាតិ និងនីតិវិធីជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៣ ខែមេសានេះ។…

ទីក្រុងបែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកការពារសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហូម៉ូស ឱ្យស្របទៅតាមច្បាប់អន្តរជាតិ និងនីតិវិធីជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៣ ខែមេសានេះ។

ការប្រកាសជំហរដ៏រឹងមាំនេះ កើតឡើងចំពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងឡើងកម្ដៅខ្លាំង ខណៈដែលច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ កំពុងប្រឈមនឹងការគំរាមកំហែងដល់ស្ថិរភាពដឹកជញ្ជូនថាមពលពិភពលោក។

បើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ទីក្រុងបែរឡាំងបានសង្កត់ធ្ងន់ថា ច្រកសមុទ្រហូម៉ូសដាច់ខាតត្រូវតែរក្សាការបើកចំហជាអចិន្ត្រៃយ៍ ប្រកបដោយភាពជឿជាក់ និងគ្មានការរឹតត្បិត ឬការទាមទារកម្រៃខុសច្បាប់ណាមួយឡើយ។ ការត្រៀមលក្ខណៈរបស់អាល្លឺម៉ង់ក្នុងការបញ្ជូនកម្លាំង ឬចូលរួមក្នុងប្រតិបត្តិការការពារផ្លូវទឹកនាពេលនេះ ត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងវិបត្តិសន្តិសុខសកល ដែលទាមទារឱ្យមានការធានាថា ខ្សែទឹកពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ មិនត្រូវបានរំខានដោយសារជម្លោះយោធានោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ