ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំយកថវិកា​សមាគម​ទៅ​ជូនគ្រួសារ​​សព​​អតីត​​​យុទ្ធ​ជន​​3នាក់​ដល់​​លំនៅឋាន​

12 ឆ្នាំ មុន

​ខេត្តពោធិ៍សាត់​​ ៖ ​​កាលពីថ្ងៃទី​​៣១ កក្កដា ​ឆ្នាំ​២០១១ សមាគម​​អតីត​យុទ្ធជន​កម្ពុជា​​​ខេត្ត​​ដឹកនាំ​ដោយ​​លោកញឹក សារ៉េត ប្រធាន​មន្ទីរ​សង្គម​កិច្ច​​​អតីត​​យុទ្ធ​ជន និង​យុវនីតិ​សម្បទា​ សមា​ជិក​គណៈ​កម្មាធិការ​​កណ្តាល​ និង​ជា​​ប្រធាន​សមាគម​​អតីត​​​យុទ្ធ​ជន​​កម្ពុជា​ខេត្ត​​ បាននាំ​យក​ថវិកា​​មរណៈ​សង្គ្រោះ​​

ខេត្តពោធិ៍សាត់​​ ៖ ​​កាលពីថ្ងៃទី​​៣១ កក្កដា ​ឆ្នាំ​២០១១ សមាគម​​អតីត​យុទ្ធជន​កម្ពុជា​​​ខេត្ត​​ដឹកនាំ​ដោយ​​លោកញឹក សារ៉េត ប្រធាន​មន្ទីរ​សង្គម​កិច្ច​​​អតីត​​យុទ្ធ​ជន និង​យុវនីតិ​សម្បទា​ សមា​ជិក​គណៈ​កម្មាធិការ​​កណ្តាល​ និង​ជា​​ប្រធាន​សមាគម​​អតីត​​​យុទ្ធ​ជន​​កម្ពុជា​ខេត្ត​​ បាននាំ​យក​ថវិកា​​មរណៈ​សង្គ្រោះ​​របស់សមាគម​​ទៅប្រគល់​​ជូនគ្រួសារ​​សព​អតីត​យុទ្ធជន​​ចំនួន​៣គ្រួសារ​ដល់​លំនៅ​​ឋាន​ផ្សេងៗ​គ្នា​។

លោកយឹម ​​ដេត លេខាធិការ​សមាគម​បាន​​ថ្លែង​​ថា គ្រួសារ​​​សពទាំង​៣ មាន​​១-​គ្រួសារ​សព​​​លោក​ស្រីលឹម ​​លន ​ជា​​ភរិយា​ជនពលី​​ឈ្មោះ​​​ឃុំ ខេង ​រស់នៅភូមិ​​​ដូង​ជ្រំ ​​ឃុំ​បឹង​បត់​កណ្តោល ស្រុក​​​បាកាន ​មរណ​ភាពនៅ​ថ្ងៃទី​​​២០ កុម្ភៈ ឆ្នាំ​២០១០។ ២-​គ្រួសារ​​​សព​លោកស្រីជួន សឿន ​ជា​ម្តាយ​ជនពលីឈ្មោះ​​​មោក ម៉ៅ ​រស់នៅភូមិ​​​ក្រាំង​​តាសែន ​​សង្កាត់ព្រៃញី ​​ក្រុងពោធិ៍សាត់ ​​មរណ​ភាព​​នៅ​ថ្ងៃទី​​​២៨ កុម្ភៈ ឆ្នាំ​២០១០។ ​៣-​គ្រួសារ​​លោកស្រី​​ប៉ក់ ហ៊ិន ជាម្តាយ​​ជនពលី​ឈ្មោះ​​សា​ រឿន រស់នៅ​ភូមិ​វត្ត​​​ពោធិ៍​ទី​២ ឃុំ​អន្លង់​​វិល ​ស្រុក​កណ្តៀង មរណ​ភាព​នៅ​ថ្ងៃទី​​​១២ សីហា ២០១០​។ ​​គ្រួសារនីមួយៗ​ទទួលបាន​ថវិកា​​ចំនួន​បួន​លានរៀល​។

លោកញឹក សារ៉េត ​​ថ្លែង​​ថា ​សមាគម​​​អតីត​​យុទ្ធ​​​​ជន​កម្ពុជា​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​​២០០៧ ​ក្រោម​ការ​​​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​មាន​​លោករដ្ឋមន្ត្រី​​​អុិត សំហេង ​ជា​អគ្គ​លេខាធិការ​ ​ក្នុង​គោលបំណង​​​ជួយ​ដោះ​ស្រាយ​​ទុក្ខ​លំបាក​​​គ្រួសារ​អតីត​យុទ្ធ​ជន​​ដែល​ទទួល​​មរណ​ភាព​។ តាំង​ពីបង្កើត​សមាគម​​​មក​យើង​​ទទួល​បាន​ជោគជ័យ​​ដោយពិនិត្យ​​ឃើញ​​គ្រួសារ​សពនីមួយៗ មានការកែប្រែ​​យល់​​ដឹង​ច្រើន​ ទាំង​​​ជីវភាព​រស់នៅ​ និងការ​ចូលរួម​ប្រឡង​​ប្រណាំង​ក្នុងសង្គម ។ ​​ថវិកា​​ចំនួន​៤​លានរៀលនេះ​បាន​មកពីការចូលរួមរបស់​សមាជិក​​សមាគម​​​អតីត​​យុទ្ធ​​​ជនទូទាំង​ប្រទេស ​​ក្នុង​​សព​ម្នាក់​បង់​​​១០០​រៀល​។ ​មុននឹង​ប្រគល់ថវិកា​​ជូន​លុះ​​​ត្រាតែ​​​បានស៊ើប​អង្កេត​​​ដល់​លំនៅឋាន​​​ច្បាស់លាស់​ ហើយ​ការប្រគល់​ជូន​​អ្នក​ណាម្នាក់​ក្នុង​​បន្ទុក​គ្រួសារ​នោះ​​​គឺទៅ​តាម​​តែ​បណ្តាំ​​មរណ​ៈ​របស់សព​​​កាលពី​​នៅ​រស់​​តែ​​​ប៉ុណ្ណោះ ​ដោយមិនប្រកាន់​ជាតិ​សាសន៍​ ពណ៌សម្បុរ ​និន្នាការ​នយោបាយ​​​អ្វី​ឡើយ។

លោក​ញឹក សារ៉េត ​​បានថ្លែង​​ទៀត​​ថា មក​ដល់​ពេលនេះ​សមាគម​​អតីត​​យុទ្ធ​ជន​​​កម្ពុជា​ខេត្ត​ពោធិ៍​សាត់​​ បានប្រគល់​ថវិកា​​ដល់​គ្រួសារ​​​សព​ចំនួន​​​៥៨​នាក់​ហើយ ​​​ក្នុង​​​ចំណោមជាង​​៦០​នាក់ ​និង​កំពុង​បន្ត​នាំ​យកទៅប្រគល់​​​ជូនដល់​លំនៅ​ឋាន​​​ឱ្យ​បាន​គ្រប់​គ្នា​ដោយ​​​ធានា​មិន​ឱ្យបាត់​​​មួយ​រៀល​ណា​ឡើយ​។​ សមាគម​​អតីត​យុទ្ធ​ជន​​កម្ពុជា​​សូមកត់ត្រា​ទុកនូវ​ស្នាដៃ​​​ និង​គំរូ​​វីរភាព​ដ៏​អង់​អាច​ក្លា​ហាន​​របស់​អតីត​​យុទ្ធ​ជន​​​គ្រប់​រូបដែល​​​​បាន​ពលី​​កម្ម​​​បូជាសាច់​ស្រស់​ឈាម​​​ស្រស់​ក្នុង​​​​បុព្វ​ហេតុ​​​​ជាតិ មាតុភូមិ និង​សូម​ឧទ្ទិស​​ដល់​វិញ្ញា​ណក្ខន្ធ​​សព​យុទ្ធ​​ជនទាំង​​​​៣​នាក់​បាន​ទៅកាន់​សុគតិភព​។ ជាមួយ​គ្នានេះ លោកញឹក សារ៉េត ​​​បានពាំនាំ​​​បណ្តាំ​សម្តេច​​​​តេជោហ៊ុន សែន ​​និង​លោករដ្ឋមន្ត្រី​​​អ៊ិត សំហេង ​ឱ្យក្រុមគ្រួសារ​​ដែល​នៅ​​រស់​​ យកថវិកា​​​សមាគម​នេះ​ទៅប្រើប្រាស់​​​ឱ្យ​បាន​​​ចំទិស​ដៅ​​​ក្នុង​ការ​ធ្វើ​បុណ្យ​​​ជូនសព និង​​​បង្កើត​​មុខរបរ​​ចិញ្ចឹម​កូន​​ចៅ​ឱ្យមាន​អនាគត​ល្អ ​​ចៀស​វាង​​យកទៅ​​លេង​ល្បែង​​​ស៊ីសង ផឹកស្រា ​ឬ​បម្រើ​ការ​​សប្បាយ​​ផ្សេងៗ​ខុសពី​លក្ខន្តិកៈ​សមា​គម នាំ​​ឱ្យ​ប៉ះ​ពាល់​​​​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ ៕