ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងស៊េរីណា វីលៀម​ ឈ្នះជើង​ឯកតឺន្នីសនៅ​ ទឹកដីកំណើត​របស់ខ្លួន

12 ឆ្នាំ មុន

នាង​ស៊េរីណា វីលៀម​អតី​តកីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​សម្តែងក្តីរី​ក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​បា​រាំង​ម៉ារី​យ៉ុង បាតូ​លី​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​Bank of the West Classicកាល​ពី​ថ្ងៃ​អាទិត្យ​ទី៣១ខែ​​កក្ក​ដា​កន្លង​មកនេះ​​។​ កម្ម​វិធី​ប្រកួ​ត​ដែល​មាន​ទឹក​ប្រាក់​សរុប​៧២១ពាន់​ដុល្លារ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​នៅ​ទី​លាន​ប្រកួតនៃ​

នាង​ស៊េរីណា វីលៀម​អតី​តកីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​សម្តែងក្តីរី​ក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​បា​រាំង​ម៉ារី​យ៉ុង បាតូ​លី​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​Bank of the West Classicកាល​ពី​ថ្ងៃ​អាទិត្យ​ទី៣១ខែ​​កក្ក​ដា​កន្លង​មកនេះ​​។​ កម្ម​វិធី​ប្រកួ​ត​ដែល​មាន​ទឹក​ប្រាក់​សរុប​៧២១ពាន់​ដុល្លារ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​នៅ​ទី​លាន​ប្រកួតនៃ​ពហុកីឡដ្ឋាន​Taube Family Tennis Stadium ក្រុង​ស្ទែន​ហ្វត​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​ សហរដ្ឋ​អាមេរិក​។

នាង​ស៊េរីណា​ដែល​បាន​យក​ឈ្នះ​នាង​សារ៉ា​ប៉ូ​វ៉ា​​​​ក្នុង​លទ្ធផល​៦-១និង​៦-៣កាល​ពី​​វគ្គ​ពាក់​១/៤​​ផ្តាច់​ព្រ័ត្របាន​បន្ត​ជ័យ​ជម្នះ​របស់​ខ្លួន​លើ​នាង​បាតូ​លី​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​លទ្ធផល​២សិត​ផ្ទួន​ៗ​៧-៥និង​៦-១ ទទួល​បាន​ពាន​ជើង​ឯក​យក​មក​គ្រប់​គ្រង​​។ នេះ​គឺ​ជា​ការ​ប្រកួត​លើក​ទី​១នៅលើ​ទឹក​ដីកំណើត​របស់ខ្លួន​​សម្រាប់​នាង​ស៊េរីណា​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ ហើយ​បើ​គិត​ចាប់​តាំង​ពី​ប្រកួត​ក្នុង​ក្រប​ខណ្ឌធំ​Wimbledonឆ្នាំ​២០១០​ នេះ​គឺ​ជា​ពាន​ជើង​ឯក​លើក​ទី​១របស់​នាង​ផងដែរ​។ ស្ថិត​នៅ​ក្នុង​វ័យ​២៨​ឆ្នាំ ស៊េរី​ណា​បាន​យក​ឈ្នះ​ពាន​ជើង​ក្របខណ្ឌធំ​ចំនួន​១៣លើក​ ព្រម​ទាំង​រក​ចំណូល​បាន​ជាង​៣២​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ដោយ​សាតែរបួស​ជា​បន្ត​បន្ទាប់​ ធ្វើ​ឲ្យ​នាង​បាត់​មុខ​ស្ទើ​រទាំង​ស្រុង​ពី​ទី​លាន​ប្រកួត​ និង​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​លេខ១ទៅ​លេខ១៦៩​លើ​លោក​។ ជោគជ័យ​ក្នុង​ពេល​នេះ​គឺអាច​​ជា​ការ​ចាប់​ផ្តើម​ជា​ថ្មី​របស់​នាង​។

ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ស៊េរីណា​បញ្ជាក់​​ថា​៖«ត្រឡប់​មក​ប្រកួត​សា​ជា​ថ្មី​ ហើយ​ទទួល​បាន​សម្លេង​ទះ​ដៃ​អប​អរ​សាទរ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ស្រណោះ​ខ្លាំង​ណាស់​។ កីឡាមិន​មែន​គ្រប់​ៗគ្នា​អាច​ធ្វើ​បាន​នោះ​ទេ​។ ខ្ញុំ​មិន​ដឹង​ថា យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​ហ្វឹក​ហាត់​ហ្មត់​ចត់​ខ្លាំង​ទើប​ទទួល​បាន​ពាន​ជើង​ឯក​ដូចជា​ក្នុង​ពេល​នេះ​»។  

នាង​ស៊េរីណា​បាន​ចេញ​មុខ​ប្រកួត​បាន​តែ​ម្តង​ប៉ុណ្ណោះ​បន្ទាប់​ពី​បាន​វះ​កាត់​ប្រអប់​ជើង​និង​ដុំ​ឈាម​កក​ក្នុង​សួត​។ នាង​ត្រូវ​បាន​បំ​បាក់​ដោយ​កីឡាការិនី​បា​រាំង​ម៉ា​រី​យ៉ុង បាតូ​លី​ក្នុង​ជុំ​ទី​៤នៃ​ក្រប​ខណ្ឌធំ​Wimbledonខែ​កន្លង​ទៅ​។ បរាជ័យ​នាពេល​នោះ​បាន​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​ពិភពលោក​របស់​នាង​ធ្លាក់​ទៅ​ទី​១៧៥គឺ​ជា​ចំ​ណាត់​ថ្នាក់​យ៉ាង​ទាបបំ​ផុត​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៩៧​មក​។ ជ័យ​ជម្នះ​លើក​នេះ​អាច​ជា​ការ​សង​សឹក​មួយ​ផង​ដែរ​ទៅ​លើ​នាង​បាតូ​លី​។ មួយ​វិញ​ទៀត​វា​ក៏​បាន​ជួយ​ឲ្យ​នាង​ឡើង​ទៅ​កាន់​ចំ​ណាត់​ថ្នាក់​ពិភពលោក​ទី​៨០​ផងដែរ​។​ នាង​បាន​និយាយ​ថា​៖«ខ្ញុំ​មិន​ចូល​ចិត្ត​លេខ៣ខ្ទង់​នោះ​ទេ។​ឥឡូវនេះ​ខ្ញុំ​មាន​លេខតែ​២ខ្ទង់​ប៉ុណ្ណោះ​»។ នាង​បាតូលី​វិញ​បាន​និយាយ​ថា​៖«ស៊េរីណាបាន​កែលំ​អ​កាន់​តែ​ល្អ​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​»។ សូម​បញ្ជាក់​ថា​ការ​ប្រកួត​រវាង​នាង​ស៊េរីណា​និង​បាតូលី​បាន​ចំ​ណាយ​ពេល​អស់​២ម៉ោង​និង​២២នាទី​។

ព្រម​ពេល​ជា​មួយ​គ្នានោះ​ដែរ​នៅ​ក្នុង​កម្ម​វិធី​ប្រកួត​មួយ​ផ្សេង​ទៀត​នៅ​រដ្ឋ​ម៉ារីលែន​ សហរដ្ឋ​អាមេរិក​ដដែល​ កីឡាការិនី​រុស្ស៊ី​ណា​ឌៀ ប៉េត្រូ​វ៉ា​បំ​បាក់​កីឡាការិនី​អុី​ស្រាអែល​សា​ហា​ ភៀ​យក​ឈ្នះ​ពាន​ជើង​ឯក​​​​នៃកម្ម​វិធី​Citi Open​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​២២០០០០ដុល្លារ​អាមេរិក​។ ប៉េត្រូ​វ៉ា​បាន​យក​ឈ្នះ​នាង​សា​ហា​ភៀ​ក្នុង​លទ្ធផល៧-​៥និង​៦-២ទទួល​បា​ន​ពាន​ជើង​ឯក​WTAជា​លើក​ទី​១០​នៅ​ក្នុង​អាជីព​។ ថ្វី​ដ្បិត​តែ​នេះ​ជា​ការ​ប្រកួត​កំ​ដៅ​សាច់​ដុំ​ត្រៀម​ក្រប​ខណ្ឌធំ​US Openក៏​ដោយ​ ប៉ុន្តែ​សម្រាប់​នាង​ប៉េត្រូ​វ៉ា​ពិត​ជា​មានន័យ​ខ្លាំង​ណាស់​ដ្បិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ នេះ​គឺ​ជា​ការ​ឈ្នះ​ជើង​ឯក​លើក​ទី​១ហើយ​។ ជា​មួយ​នឹង​ទឹក​ប្រាក់​រង្វាន់​៣៧០០០ដុល្លារ​ ប៉េត្រូវ៉ា​បាន​ថ្លែង​ថា​៖«ខ្ញុំ​បាន​រង់​ចាំ​ពាន​នេះ​យ៉ាង​អត់​ធ្មត់​បំ​ផុត ​ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ដណ្តើម​បាន​ពាន​លើក​ទី​១០​នេះ​។ វា​ជា​សម្មិទ្ធិ​ផល​យ៉ាង​ល្អ​មួយ​»៕