ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកមាន DNA ជាមហាសេដ្ឋីដែរឬទេ? បើកបង្ហាញ​អាថ៌កំបាំងទាំង ៥ ដែលងាយនឹងក្លាយជាអ្នកមានបំផុត!

13 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការក្លាយជាអ្នកមានមិនមែនពឹងផ្អែកតែលើសំណាង ឬការធ្វើការធ្ងន់នោះទេ ប៉ុន្តែបុគ្គលិកលក្ខណៈពីកំណើតក៏ជាកម្លាំងរុញច្រានយ៉ាងសំខាន់ក្នុងការបង្កើតទ្រព្យសម្បត្តិផងដែរ។ បើតាមស្ថិតិសកល ក្រុមអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និងដាច់ខាតដូចជា ENTJ តែងឈរនៅលំដាប់កំពូលក្នុងការកសាងអាជីវកម្មខ្នាតធំ…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការក្លាយជាអ្នកមានមិនមែនពឹងផ្អែកតែលើសំណាង ឬការធ្វើការធ្ងន់នោះទេ ប៉ុន្តែបុគ្គលិកលក្ខណៈពីកំណើតក៏ជាកម្លាំងរុញច្រានយ៉ាងសំខាន់ក្នុងការបង្កើតទ្រព្យសម្បត្តិផងដែរ។

បើតាមស្ថិតិសកល ក្រុមអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និងដាច់ខាតដូចជា ENTJ តែងឈរនៅលំដាប់កំពូលក្នុងការកសាងអាជីវកម្មខ្នាតធំ ខណៈដែលក្រុម ESTJ ទទួលបានភាពមានបានតាមរយៈវិន័យនៃការគ្រប់គ្រងថវិកា និងប្រព័ន្ធការងារដ៏រឹងមាំ។ សម្រាប់អ្នកដែលចូលចិត្តគិតក្រៅក្របខ័ណ្ឌដូចជា ENTP ពួកគេច្រើនតែមានបានយ៉ាងលោតផ្លោះតាមរយៈការបង្កើតនវានុវត្តន៍ថ្មីៗ រីឯអ្នកយុទ្ធសាស្ត្រស្ងប់ស្ងាត់ INTJ ប្រើប្រាស់ខួរក្បាលដ៏វៃឆ្លាតដើម្បីវិនិយោគដោយគ្មានចន្លោះប្រហោង និងក្រុម ISTJ ដែលរស់នៅដោយភាពសន្សំសំចៃខ្ពស់ក៏អាចសន្សំទ្រព្យបានដុំកំភួនគួរឱ្យភ្ញាក់ផ្អើល។ ជាទូទៅ បុគ្គលដែលប្រើប្រាស់ហេតុផល​ក្នុងការសម្រេចចិត្ត និងអ្នកដែលពូកែសម្លឹងមើលឱកាស​តែងមានប្រៀបជាងគេក្នុងពិភពហិរញ្ញវត្ថុ។

ទោះជាយ៉ាងណា គន្លឹះពិតប្រាកដនៃភាពជោគជ័យគឺមិនមែនស្ថិតតែលើចំណាត់ថ្នាក់ MBTI នោះទេ ប៉ុន្តែគឺស្ថិតលើការស្គាល់ចំណុចខ្លាំងរបស់ខ្លួនឯង ហើយចេះទាញយកមកប្រើប្រាស់ឱ្យចំគោលដៅ និងពេលវេលាដើម្បីក្លាយជាសេដ្ឋីជំនាន់ថ្មី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ