ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​ ពុំ​ដឹង​មូលហេតុ បានមិត្ត​ភ​ក្កិជួយសង្គ្រោះ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ពី​ដាន​ម្នាក់ ​បានធ្វើ​អត្តឃាត ដោយ​អា​រក ក​ដៃ​ ​ក​ជើង នឹង​ដាវ​ច្នៃ សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​ ​ត្រូវ​បាន​មិត្ត​ភ​ក្កិ​នាំ​គ្នា​គាស់ទ្វារ​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​ចិន…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ពី​ដាន​ម្នាក់ ​បានធ្វើ​អត្តឃាត ដោយ​អា​រក ក​ដៃ​ ​ក​ជើង នឹង​ដាវ​ច្នៃ សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​ ​ត្រូវ​បាន​មិត្ត​ភ​ក្កិ​នាំ​គ្នា​គាស់ទ្វារ​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​ចិន ​ព្រះកុស​មៈ ​។

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា​ ឆ្នាំ​២០២៦ ​នៅ​ចំណុច​បន្ទប់​ជួល លេខ​៨ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

បុរស​ដែល​គិត​ខ្លីមានឈ្មោះ​ ន​ង ទី ​អាយុ​២៦​ឆ្នាំ ​ជា​ជាង​ពិ​ដាន មានអា​ស​យ​ដ្ឋា​ន នៅភូមិ​ខ្លា​លោត ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយ​រៀង និងស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

តាម​មិត្ត​ភ​ក្កិ​ជន​រង​គ្រោះ​ បានប្រាប់ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ខ្លួន​បាន​ចាក​ចេញពី​បន្ទប់​ជួល ​ទៅ​ហូប​បាយ​នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់ឯង​។ នៅ​ពេលបាយ​រួច ​ក៏​ត្រឡប់​មក​វិញ​ គោះ​ទ្វារ​ហៅ​មិត្ត​ភ​ក្កិ តែ​ពុំ​ឮ​ឆ្លើយ ពុំ​បាន​ចាប់អារម្មណ៍ ​ក៏ទៅ​អង្គុយ​លេង​ហ្គេ​មនៅ​ក្នុង​ទូរ​សព្ទ​នៅ​ក្រោម​ដើម​ក្រខុប ​ក្បែរ​ផ្ទះ ​។ លុះ​ក្រោយមក ​ក៏​ត្រឡប់​មក​វិញ ​គោះ​ទ្វារ​ម្ដងទៀត​ ហើយ​ពុំ​ឮ​ឆ្លើយ ក៏​មានការ​សង្ស័យ​ និង​ប្រាប់​អ្នក​ជិតខាង​នាំ​គ្នា​គាស់​ទ្វារ ​ស្រាប់តែ​ឃើញ​មិត្ត​ភ​ក្កិ​របស់​ខ្លួន​ដេក​ក្នុង​ថ្លុកឈាម នៅ​ក្នុង​បន្ទប់ទឹក ដោយ​មាន​ស្នាម​អារ​ក​ដៃ​ កជើង​ និង​អារក​ខ្លួនឯង ​នឹង​ដាវ​ច្នៃ សម្លាប់​ខ្លួន​ ។

ភ្លាម​ៗ ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្តសា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សែន​សុខ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​ចិន ​ព្រះកុសុមៈ​ ហៅ​ទេ​ព្យ​លោកសង្ឃ​ ដើម្បី​សង្គ្រោះ​ ។

ទាក់ទិន​ការ​ធ្វើ​អត្ថ​ភាព​នេះ ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​។ តាម​ព័ត៌មាន​ខ្លះ​ គេ​មានការ​សង្ស័យ​បណ្ដា​មក​ពី​ញៀនថ្នាំ ​និង​ខ្លះ​ទៀត​ថា បណ្ដាល​មក​ពី​មាន​វិបត្តិ​ស្នេហា​ ។ ​ទោះបីជា​យ៉ាងណា មាន​តែ​ជន​រង​គ្រោះ​ដឹងខ្លួន​វិញ​នោះ​ទេ ​ទើប​ដឹង​ថា ​មាន​វិបត្តិ​អ្វី​ពិតប្រាកដ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ