ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​​​ខណ្ឌ​ដូនពេញ​​​ចាប់​ជន​សង្ស័យ​​ជួញដូរគ្រឿងញៀ.ន​​​បាន​​ម្នាក់

13 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ នគរបាលផ្នែកព្រហ្ម​ទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាន​ ចាប់ជនសង្ស័យជួញដូរគ្រឿងញៀ.នម្នាក់កាលពី​វេលាម៉ោង​១១ព្រឹក​ថ្ងៃទី៣០ កក្កដា ​នៅមុខ​ក្រុម​ហ៊ុនម៉ូតូហុងដាលើកំណាត់​មហាវិថីព្រះ​ មុនីវង្សស្ថិតក្នុងភូមិទី៩ សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ ខណៈ​

រាជធានីភ្នំពេញ​ ៖ នគរបាលផ្នែកព្រហ្ម​ទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាន​ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់កាលពី​វេលាម៉ោង​១១ព្រឹក​ថ្ងៃទី៣០ កក្កដា ​នៅមុខ​ក្រុម​ហ៊ុនម៉ូតូហុងដាលើកំណាត់​មហាវិថីព្រះ​មុនីវង្សស្ថិតក្នុងភូមិទី៩ សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ ខណៈ​ពេលជននោះអង្គុយ​លើម៉ូតូ ។

តាមព័ត៌​មាន​​ពីមន្ត្រី​សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជួញដូរ​គ្រឿងញៀនដែលឃាត់ខ្លួន​នោះ​មានឈ្មោះលឹម ណារិន ភេទប្រុស អាយុ​៣៣ឆ្នាំ ស្នាក់នៅផ្ទះ​ជួល សង្កាត់បឹងត្របែក ខណ្ឌ​ចំការមន ។ យោងតាមរបាយការណ៍របស់​នគរបាល​ផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញបានឱ្យ​ដឹង​ថា កម្លាំងនគរបាលខណ្ឌដូនពេញបានទទួល​ព័ត៌មានថា មានជនសង្ស័យជួញដូរគ្រឿងញៀន​នៅ​ចំណុចមុខក្រុមហ៊ុនម៉ូតូហុងដា លើកំណាត់​មហា​វិថីព្រះមុនីវង្សស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ​ដូន​ពេញ។ លុះពេលនគរបាលជំនាញមកដល់​ចំណុច​​ខាង​លើស្រាប់តែឃើញបុរសម្នាក់អង្គុយ​លើម៉ូតូ​ម៉ាក​មីអូ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ​ភ្នំពេញ​១H-៥៣២២ ហើយបានធ្វើការ​ឆែក​ឆេរនៅលើខ្លួនជននោះរកឃើញថ្នាំញៀន​ប្រភេទ​ម៉ាទឹកកកចំនួន២៥កញ្ចប់តូច ។

នៅចំណុចមុខ​សមត្ថកិច្ច​ជនសង្ស័យបាន​សារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចចាប់បាន នោះគឺរូបគេទិញនៅម្តុំបឹងត្របែក ខណ្ឌចំការមន ក្នុងមួយកញ្ចប់តម្លៃ៨.០០០រៀលលក់ចេញ១ម៉ឺន​រៀល ជនសង្ស័យត្រូវបានឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៅអធិការដ្ឋាននគរបាល​ខណ្ឌ​ដូនពេញ៕