លោក ឃួង ស្រេង តំណាងឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំយុវជន ដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦លើកទី២ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវនៅល្ងាចថ្ងៃទី១៨ ខែមេសា ដែលជាថ្ងៃទី០៥ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី បានដឹកនាំយុវជនយ៉ាងច្រើនកុះករ ដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ មុខវត្តឧណ្ណាលោម ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនក្នុងទឹកមុខសប្បាយរីករាយ មានសាមគ្គីភាពក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។
ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រយៈពេល៥ថ្ងៃកន្លងទៅនេះ សន្តិសុខសណ្ដាប់សាធារៈល្អប្រសើរពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់អ្វីឡើយ ។
ក្បួនដង្ហែ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត ដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦នេះ មានមនុស្សចូលរួមចំនួន ១,៥៥០នាក់ ដែលមានដូចជា ៖ ក្បួនវិទ្យាល័យ,ឱផ្ទៃស្រុកខ្មែរ,ក្បួនផ្ចិត,ក្បួនរបក្សា ក្បួនមាលាវត្តី, ក្បួនបស្ចឹមប្រទេស,ក្បួនខោល និងរទេះ,របាំទៀន ,របាំជូនពរ ,របាំប្រពៃណី ,ត្រុដិ,ទេវតា រាមកេរ្តិ៍ព្រាប ។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយ ថែមទៀត ៕















ចែករំលែកព័តមាននេះ