ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឱ្យ​ប្រើ​ប្រាស់​​វិហារ​អ៊ិស្លាម​​ឃុំ​​អណ្តូ​ងទឹក ស្រុក​​បទុម​​សាគរ

13 ឆ្នាំ មុន

ខេត្តកោះកុង ៖ ​វិហារ​អ៊ិស្លាម​ AL KAWTHAR ស្ថិត​នៅ​​ភូមិ​​អណ្តូង​ទឹក ឃុំ​​អណ្តូង​ទឹក ស្រុក​​បទុម​សាគរ ​ខេត្ត​កោះ​កុង ​ជា​អំណោយ​​រប​ស់​សប្បុរស​ជន​​ប្រទេស​​ម៉ាឡេ​ស៊ី ​ត្រូវ​បាន​​ធ្វើ​ពិធី​​ប្រគល់​​ជូន​ដល់​សាសនិក​អ៊ិស្លាម​​គោរព​ប្រតិ​បត្តិ ​​តាម​សាសនា​​កាល​ពី​រសៀល​​ថ្ងៃ​ទី​៣១ កក្កដា ​ក្រោម​អធិបតី​ភាព​លោក

ខេត្តកោះកុង ៖ ​វិហារ​អ៊ិស្លាម​ AL KAWTHAR ស្ថិត​នៅ​​ភូមិ​​អណ្តូង​ទឹក ឃុំ​​អណ្តូង​ទឹក ស្រុក​​បទុម​សាគរ ​ខេត្ត​កោះ​កុង ​ជា​អំណោយ​​រប​ស់​សប្បុរស​ជន​​ប្រទេស​​ម៉ាឡេ​ស៊ី ​ត្រូវ​បាន​​ធ្វើ​ពិធី​​ប្រគល់​​ជូន​ដល់​សាសនិក​អ៊ិស្លាម​​គោរព​ប្រតិ​បត្តិ​​តាម​សាសនា​​កាល​ពី​រសៀល​​ថ្ងៃ​ទី​៣១ កក្កដា ​ក្រោម​អធិបតី​ភាព​លោក​វេជ្ជ​បណ្ឌិត​​សុះ មុះ​សិន ​រដ្ឋ​លេខា​ធិការ​​ក្រសួង​ធម្ម​ការ និង​សាសនា អនុ​ប្រធាន​អង្គ​ការ​មូល​និធិ​​អភិ​​វឌ្ឍន៍​​មូស្លីម​កម្ពុជា និង​ជា​ប្រធាន​សមា​គម​គ្រូ​ពេទ្យ​​អ៊ិស្លាម​កម្ពុជា និង​លោក​ជំទាវ ។

នៅ​ក្នុង​ឱកាស​នោះ​​ដែរ ក៏មាន​ការ​ចូល​រួម​ពី​ដោយ​លោក​សាន់ ​សាប់​អីុ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​​​សុខា​ភិបាល​​ ​លោក​មា៉ន សុគ្រី អនុ​រដ្ឋ​លេខា​​ធិការ​​ក្រសួង​កសិ​កម្ម លោក​ពាស់ មុស្លីម ​អនុ​ប្រធាន​​សមា​គម​គ្រូ​ពេទ្យ​អ៊ិ​ស្លាម​​កម្ពុជា លោក​ម៉រ គ្រីយា៉ ​ជំនួយ​ការលោក​មិន ឃិន ​រដ្ឋ​​មន្ត្រី​ក្រសួង​ធម្ម​​ការ និង​សាសនា ព្រម​ទាំង​មាន​ការ​ចូល​រួម​ពីមន្ត្រី​រាជ​ការ អាជ្ញា​ធរ ថ្នាក់​ដឹក​នាំ​អ៊ិស្លាម​​ អីុ​មាំុ​តួន ​និងសាស​និក​អ៊ិស្លាម​​យ៉ាង​ច្រើន​កុះ​ករ ។

លោក​យូ​សុះ សាឡេះ ​គណៈ​​អ៊ីម៉ាំខេត្ត​​កោះ​កុង​ បាន​ឡើង​អាន​របាយ​ការណ៍​ឱ្យ​ដឹង​ថា វិហារ​អ៊ិស្លាម​​ដែល​ត្រូវ​ធ្វើ​​ពិធី​ប្រគល់​ជូនដល់​សាស​និក​អ៊ិស្លាម​​នៅពេល​​នេះ​មាន​ទំហំ​​១០​​ម៉ែត្រ​គុណ​១២​ម៉ែត្រ ​មានប៉ម​១, ម៉ាណា​រ៉ា១, បន្ទប់​ទឹក​​២ ​កន្លែង​យក​​ទឹក​ថ្វាយ​​បង្គំ​១ ។ វិហារ​នេះ​ចាប់​ដំណើរ​ការ​​សាង​សង់​​ពី​​ខែ​មេសា ឆ្នាំ​២០១១ និង​រួច​រាល់​​ជា​ស្ថាពរ​​នៅថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១១ ​អស់​ថវិកា​​ចំនួន​២៧.០០០​ដុល្លារ ។

លោក​វេជ្ជ​បណ្ឌិត​​ សុះ មុះសិន បាន​ឱ្យ​ដឹង​ថា វិហារ​នេះ​ជា​​សមិទ្ធ​ផល​​ថ្មី​មួយទៀត​នៅ​ក្នុង​ចំណោម​​សមិទ្ធ​ផល​ជា​ច្រើន​​ ដែល​ជា​អំណោយ​សប្បុរស​ជន​​ប្រទេស​ម៉ាឡេ​ស៊ី ​​ផ្តល់​តាម​រយៈ​សមា​គម​​គ្រូ​ពេទ្យ​​អ៊ិស្លាម​​កម្ពុជា ។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ដែល​​មាន​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​​ដឹក​នាំ​ប្រទេស​ជាតិ​ឱ្យ​​មាន​ការ​រីក​ចម្រើន​លើ​​​គ្រប់​វិស័យ​​ទាំង​អាណា​ចក្រ​ ពុទ្ធ​ចក្រ​ ​ និង​សាសនា​​អ៊ិស្លាម​​កម្ពុជា​ដូចជា ផ្លូវ​ថ្នល់ សាលា​រៀន វត្ត​អារាម វិហារ​អ៊ិស្លាម​ មន្ទីរ​ពេទ្យ បាន​រីក​ដុះ​ដាល​តាំងពី​​ទី​ប្រជុំ​​ជន​រហូត​ដល់​តំ​បន់​​ជន​បទ​ដាច់​ស្រយាល ។ នៅ​ក្នុង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិបាល​​ ​បាន​បើក​សិទ្ធិ​ទូលាយ​ខាង​ជំនឿ​សាសនា ដែល​​ជា​ហេតុ​​ធ្វើ​ឱ្យ​គ្រ​ប់​​សាសនា​​ទាំង​អស់​មាន​សុខ​ដុម​នីយ​កម្មនឹងគ្នា។ គ្រប់​សាសនា​ទាំង​អស់​​បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​​អប់រំ​ឱ្យ​ុ​មនុស្ស​​ដើរ​ផ្លូវ​ល្អ ​ទាំងការ​អប់រំ​​សីល​ធម៌ និង​ការ​ងារ​​សង្គម​កិច្ច។

លោក​វេជ្ជ​បណ្ឌិត ​សុះ មុះ​សិន បានផ្តាំ​ផ្ញើ​ដល់​​សាសនិក​​អ៊ិស្លាម​​ទាំងអស់​ ត្រូវ​ចេះ​សាមគ្គី​​ ចេះ​​អធ្យា​ស្រ័យ​គ្នា​ទៅវិញ​ទៅ​មក កុំ​ប្រកាន់​​បក្ស​ពួក​ និង​ប្រកាន់​យក​តែ​ធម៌​វិន័យ​​តាម​ជំនឿ​សាសនា​ដែល​ធ្វើ​ឱ្យ​​យើង​គ្រប់​ៗ​គ្នា​ធ្វើ​​តែ​អំពើ​ល្អ។ ​នៅពេល​ដែល​ទទួល​បាន​វិហារ​នេះ​ បង​ប្អូន​ត្រូវ​ចេះ​ថែរក្សា​ឱ្យ​​បាន​ល្អ​ ទុក​គោរព​​ប្រតិ​បត្តិ​​ទៅ​តាម​​ជំនឿ​សាសនាឱ្យ​បាន​យូរ​អង្វែង ។ លោក​បាន​ថ្លែង​អំណ​រគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​សប្បុរស​ជន​ទាំង​អស់​​ដែល​តែង​តែ​ផ្តល់​​​អំណោយ​​​តាម​រយៈ​សមា​គម​​គ្រូ​ពេទ្យ​​អ៊ិស្លាម​​កម្ពុជា​ ក៏​ដូច​តាម​រយៈ​អង្គ​ការ​មូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ។

នៅ​ក្នុង​ឱកាស​នោះ​ លោកវេជ្ជ​បណ្ឌិត​ សុះ មុះ​សិន ក៏​បាន​​នាំអំណោយ​ចំនួន​២​ពាន់​ដុល្លារ សម្រាប់​ចាក់​ដី​ជុំ​វិញ​​វិហារ AL KAWTHAR និង​ផ្តល់​ម៉ាស៊ីន​​ភ្លើង​​​​១​គ្រឿ់ង ដែល​​ជា​អំណោយ​​សប្បុរស​ជន​ម៉ាឡេ​ស៊ី។ ​ឧបត្ថម្ភ​​វិហារ​អ៊ិស្លាម​​ក្នុង​ខែ​បួស​នៅ​ភូមិ​ទួល​ទទឹង​៣ ស្រុក​​ព្រៃ​នប់ ចំនួន​១.០០០​ដុល្លារ​, វិហារ​​ភូមិ​កំពង់​សិលា ​ស្រុក​កំពង់​សិលា ចំនួន​៥០០​ដុល្លារ, ​វិហារ​ភូមិ​ស្រែ​អំបិល ស្រុក​​ស្រែ​អំបិល ​ចំនួន​៥០០​ដុល្លារ ​និង​វិហារ​ឃុំ​ជីខ​លើ​ ស្រុក​​​ស្រែ​អំបិល ចំនួន​៥០០​ដុល្លារ ​ដែល​ អំណោយ​​ទាំង​នេះ​ទទួល​បាន​ពី​​សមា​គម​​សប្បុរស​ជន​​ឌូបៃ​ ប្រទស​អារ៉ាប់​រួម​អេមីរ៉ាត ។ ​ក្រៅពី​​នោះ​ លោក​វេជ្ជ​បណ្ឌិត​ ក៏​បាន​​នាំគម្ពី​រ​កូរ​អាន​ចំនួន​២៥០​ក្បាល ​ជា​អំណោយ​​របស់​អង្គ​ការ​មូល​និធិ​អភិវឌ្ឍន៍​មូស្លីម​​កម្ពុជា​ ចែក​ជូន​ដល់​សាសនិក​អ៊ិស្លាម​​មកពី​១១​ភូមិ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​និង​ខេត្ត​កោះ​កុង​ផង​ដែរ៕