ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនឱ្យរួចខ្លួន! ក្រុមចោរប្លន់ម៉ូតូដែលមានសមា​ជិកដល់ទៅ ១១នាក់ ត្រូវបានសមត្ថកិច្ចក្រុងប៉ោយ​ប៉ែតបង្ក្រាបបានសម្រេច

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​ ដែល​ចោទប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៦ ​។ លោក​អនុសេនីយ៍ឯក តិ​ល…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​ ដែល​ចោទប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៦ ​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួ​នមាន​ ១-​ឈ្មោះ សូ វិច្ឆិការ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ ផៃ សំណាង ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ មឿ​ន បញ្ញា ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ ម៉ៃ សា​រ៉ា​មី ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ៥-​ឈ្មោះ វ៉ា​ន់ វី​ន ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ ៦-​ឈ្មោះ ឃី​ម ចាន់​ធា ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ៧-​ឈ្មោះ ខុ​ម លី​ហួរ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ៨-​ឈ្មោះ អន លាភ ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ ៩-​ឈ្មោះ យឿ​ត សៀវ​ហុង ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ១០-​ឈ្មោះ វ៉ា​ន់ រតនា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ១១-​ឈ្មោះ វណ្ណៈ ណា​វី​ន ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ដែល​រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ​។

លោក​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៦ ​នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ស្ថិត​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត សកម្មភាព​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​១១​នាក់ជិះ​ម៉ូតូ​៤​គ្រឿង​ មានកាំបិត​ ដំបង ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ភឹ​ម សំណាង ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ដែល​កំពុង​ជិះ​ម៉ូតូឌុប​ប្រពន្ធ​កូន​៣​នាក់​ ដែល​ម៉ូតូ​មានម៉ាកដា
​ឌ្រី​ម ​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​អន្តរាគមន៍​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​១១​នាក់​ និង​ម៉ូតូ​៤​គ្រឿង​​ និង​រឹបអូស​បាន​កាំបិត​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ដដែល ​ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​អនុវត្តន៍​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ