ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​បណ្តោយ​ឱ្យ​ខ្លាញ់​រុំ​បេះដូង​! ស្គាល់​កំពូល​អាហារ ៦ យ៉ាង ជួយ​ដេញ​ខ្លា.ញ់​អាក្រ.ក់ ការពារ​សរសៃឈា.ម​កុំឱ្យ​កកស្ទះ

11 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​កម្រាស់​ខ្លាញ់​ក្បាលពោះ​ខ្លួនឯង​ដែរ​ឬទេ? វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​ស្លៀកពាក់​លែង​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សុខភាព​ខាងក្នុង​ដែល​មើល​មិនឃើញ​ក៏​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដែរ​។ ខ្លាញ់​ដែល​រុំ​តាម​ថ្លើម និង​តាម​សរសៃឈាម គឺ​សុទ្ធតែ​កើត​ចេញពី​របប​អាហារ​ដែល​មាន​ជាតិ​ម្សៅ ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។ ជា​ការ​ពិត​ណាស់…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​កម្រាស់​ខ្លាញ់​ក្បាលពោះ​ខ្លួនឯង​ដែរ​ឬទេ? វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​ស្លៀកពាក់​លែង​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សុខភាព​ខាងក្នុង​ដែល​មើល​មិនឃើញ​ក៏​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដែរ​។ ខ្លាញ់​ដែល​រុំ​តាម​ថ្លើម និង​តាម​សរសៃឈាម គឺ​សុទ្ធតែ​កើត​ចេញពី​របប​អាហារ​ដែល​មាន​ជាតិ​ម្សៅ ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។

ជា​ការ​ពិត​ណាស់ កូ​ឡេ​ស្តេ​រ៉ុល​មាន ២ ប្រភេទ​គឺ​៖ ប្រភេទ​ល្អ​ដែល​មាន​ក្នុង​ប្រេង​អូ​លីវ ឬ​ត្រី​សមុទ្រ និង​ប្រភេទ​អាក្រក់​ដែល​មាន​ក្នុង​ខ្លាញ់​សត្វ​។ ទោះបីជា ៨០% នៃ​កូ​ឡេ​ស្តេ​រ៉ុល​ត្រូវ​បាន​ផលិត​ដោយ​ថ្លើម និង​ត្រឹមតែ ២០% ប៉ុណ្ណោះ​បាន​មក​ពី​អាហារ ប៉ុន្តែ​ការ​ជ្រើសរើស​ញ៉ាំ​អាហារ​ដែល​ជួយ​បង្កើន​ខ្លាញ់​ល្អ នឹង​ជួយ​ឱ្យ​រាង​កាយ​រឹង​មាំ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​កាច​សាហាវ​បាន​យ៉ាងច្រើន​។

ខាងក្រោម​នេះ​គឺជា​កំពូល​អាហារ ៦ យ៉ាង​ដែល​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​៖
អាហារ​ដំបូង​គេ​គឺ “​សណ្ដែក និង​ធញ្ញជាតិ​” មិន​ថា​ជា​សណ្ដែកខៀវ សណ្ដែកក្រហម សណ្ដែកសៀង ឬ​ស្រូវ​សាលី​ឡើយ ពួក​វា​សុទ្ធតែ​មាន​សមត្ថភាព​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់​ក្នុង​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ បន្ទាប់​មក​គឺ “​បាយ​ពី​អង្ករសំរូប និង​នំប៉័ង​ហូល​វីត​” ដែល​មិន​ត្រឹមតែ​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ទេ ប៉ុន្តែ​សម្បូរ​ជាតិ​សរសៃ​ជួយ​ពន្យារ​ការ​បឺត​ស្រូប​ជាតិ​ស្ករ ស័ក្តិសម​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម និង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​។

ចំពោះ “​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​តិច​” ជា​ពិសេស​ផ្លែ​ឈើ​ដែល​ញ៉ាំ​ទាំង​សំបក​បាន​ដូច​ជា ប៉ោម ប៉េងប៉ោះ ស្ពឺ ឬ​សារី គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​សរសៃ​ជួយ​លាង​ជម្រះ​ជាតិ​ខ្លាញ់​។ ជាមួយ​គ្នា​នេះ “​បន្លែ​ស្លឹក​បៃតង​” ដូច​ជា ខាត់ណា ស្ពៃ​ពួយ​ឡេ​ង ឬ​ប្រូ​ខូ​លី ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កម្ចាត់​ខ្លាញ់​អាក្រក់​ចេញពី​សរសៃឈាម​ផង​ដែរ​។

ក្រៅពី​នេះ “​ខ្ទឹមស និង​ខ្ទឹមក្រហម​” គឺជា​ឱសថ​ដ៏​ពូកែ​ក្នុង​ការ​ការពារ​ជំងឺលើសឈាម បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​។ ចុង​ក្រោយ​គឺ “​ផ្លែ​មើម ឬ​ផ្លែ​ត្រប់​” មិន​ថា​ត្រប់ស្រួយ ឬ​ប៉េងប៉ោះ​ទេ ពួក​វា​សម្បូរ​វីតាមីន​សេ ជួយ​ថែរក្សា​ស្បែក ការពារ​ផ្ដាសាយ និង​ជួយ​ដេញ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចេញពី​ក្នុង​ឈាម​។

ជា​រួម​មក អ្នក​គួរ​ផ្លាស់​ប្តូរ​ការ​ញ៉ាំ​អាហារ​ទាំងនេះ​ឆ្លាស់គ្នា​ជា​រៀងរាល់ថ្ងៃ រួម​ផ្សំ​ជាមួយ​ការ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​សុខភាព​មាំមួន និង​រាង​ស្លី​ម​ស្អាត​ជា​និរន្តរ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ