ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំដៀលពួកស្ដាំនិយម​ប្រឆាំង​សង្គ្រាម​លើ​អ៉ីរ៉ង់​ថា «ជា​ពួក​​ឡប់»

1 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​៩​ មេ​សា បាន​ដៀល​យ៉ាង​ខ្លាំង​​ពួក​អ្នក​ស្ដាំ​និយម​រ៉ា​ឌី​កាល់​អា​មេ​រិ​ក​ច្រើន​រូប ដែល​ប្រឆាំង​សង្គ្រាម​លើ​អ៉ី​រ៉​ង់​ដែល​លោក​ជា​អ្នក​ដឹកនាំ​ធ្វើ​។ តាម​បណ្ដាញ​សង្គម​ TRUTH…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​៩​ មេ​សា បាន​ដៀល​យ៉ាង​ខ្លាំង​​ពួក​អ្នក​ស្ដាំ​និយម​រ៉ា​ឌី​កាល់​អា​មេ​រិ​ក​ច្រើន​រូប ដែល​ប្រឆាំង​សង្គ្រាម​លើ​អ៉ី​រ៉​ង់​ដែល​លោក​ជា​អ្នក​ដឹកនាំ​ធ្វើ​។

តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​ដឹង​ហេតុ​អី​បានជា​មនុស្ស​ធុន​លោក​TUCKER CARISON MEGYN KELLY CANDANE OWENS និង​ALEX JONES អាក្រក់​ជាងអ៉ី​រ៉​ង់​រដ្ឋ​ដំបូង​គេ​ ដែល​គាំទ្រ​ភេរវកម្ម​ និង​មាន​បំណង​ចង់បាន​អាវុធ​នុយក្លេអ៊ែរ​ទៅ​ទៀត​។

អ្នក​ធ្វើ​អត្ថាធិប្បាយ​ទូរទស្សន៍​អភិរក្សនិយម​ទាំង​៤​រូប​នោះ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត បាន​ចេញ​ផ្សាយ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ពួក​គេ ប្រឆាំង​សង្គ្រាម​នៅ​អ៉ី​រ៉​ង់ ដោយ​មើលឃើញ​ថា​ នោះ​ជា​ការ​ក្បត់ពាក្យសន្យា​ឯកោ​និយម​គិតដល់​អា​មេ​រិ​ក​មុនគេ ជា​ពាក្យស្លោក​របស់​លោក​ត្រាំ​។ ពួក​គេ​ក៏​ចោទ​ប្រកាន់​លោក​ត្រាំ​ដែរ ​ក្នុង​កម្រិត​ផ្សេង​ៗ​ថា ធ្វើ​តាម​ការ​ជម្រុញ​របស់​អ៉ី​ស្រា​អែ​ល​ដើម្បី​បង្ក​សង្គ្រាម​។

ការ​ប្រកាន់​ជំហរ​បែប​នេះ ​បង្ហាញ​ពី​ការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង ​ក្នុង​ផ្ទៃ​ពួក​អ្នក​សាធារណរដ្ឋ​ដោយ​តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​ថា ក្នុង​ចំណោម​ពួក​អ្នកបោះឆ្នោត​ឲ្យ​លោក​ត្រាំ​កាល​ពិ​ឆ្នាំ​២០២៤​ ​មាន​ដល់​២២%​ហើយ​ដែល​ប្រឆាំង​សង្គ្រាម​លើ​អ៉ី​រ៉​ង់ និង​៧៧%​នៅ​គាំទ្រ​ការ​ធ្វើសង្គ្រាម​នោះ​។

លោក​ដូ​ណា​ល់​ត្រាំ​លើក​ឡើង​ទៀត​ថា ​ពួក​អ្នក​ទាំង​៤​នាក់​នោះ​ ដែល​សុទ្ធ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ទូរទស្សន៍ ពេល​នេះ ​ត្រូវ​បាត់បង់​ការ​ផ្សាយ​របស់​ពួក​គេ​ និង​មិន​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​
នានា ក៏​ព្រោះតែ​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​លើ​ពួក​គេ​ទៀត ដោយ​ពួក​គេ​សុទ្ធតែ​ជា​អ្នក​ឡប់សតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ