ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនខ្នាតយក្សចិន CCCC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Song Hailiang ប្រធាន​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Song Hailiang ប្រធាន​ក្រុមហ៊ុន China Communications Construction Company (CCCC) ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ ជួប​ជាមួយ​លោក Song Hailiang ប្រធាន​ក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បន្ត​ថា ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជា​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ប្រទេស​ចិន ក្នុង​វិស័យ​វិស្វកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ។ ក្រុមហ៊ុន​នេះ មាន​ឯកទេស​ខ្ពស់​លើ​ការ​សិក្សា ប្លង់​រចនា និង​ការ​សាងសង់​ស្មុគស្មាញ រួម​មាន ៖ ផ្លូវថ្នល់ ស្ពាន កំពង់​ផែ​ទឹក​ជ្រៅ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ