ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងអង្គការយូណេស្កូ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិរក្សបេតិកភណ្ឌ និងបញ្ហាសន្តិសុខតំបន់

1 នាទី មុន
  • ភ្នំពេញ

កម្ពុជា និង​អង្គការ​យូ​ណេ​ស្កូ ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិរក្ស​បេតិកភណ្ឌ និង​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​តំបន់ ។ ក្រសួង​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា…

កម្ពុជា និង​អង្គការ​យូ​ណេ​ស្កូ ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិរក្ស​បេតិកភណ្ឌ និង​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​តំបន់ ។

ក្រសួង​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​បណ្ឌិត Khaled El-Enany អគ្គនាយក​អង្គការ​យូ​ណេ​ស្កូ នៅ​ប្រទេស​បារាំង ។

ក្រសួង​ការ​បរ​ទស បាន​បន្ត​ថា ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង្គការ​យូ​ណេ​ស្កូ ព្រមទាំង​ការ​ការពារ និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

ក្រសួង​ការ​បរ​ទស បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​ការ​វិវត្តន៍​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​កង្វល់​រួម​របស់​ភាគី​ទាំង​ពីរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ