ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​នៃ​អំពើ​​ហិ.ង្សា​ថ្មី​នៅ​​ខេត្ត​ស៊ីន​យ៉ាង​​របស់​ចិន​

13 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីនហួ​រាយ​ការណ៍​ថា ប៉ូលិស​ចិន​បាន​សម្លា.ប់​ពួក​បះ​បោរ​៤​នាក់​ក្រោយ​ការ​ស្លា.ប់​កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា នូវមនុស្ស​យ៉ាង​តិច​៣​នាក់​ ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​នៅ​ខេត្ត​ស៊ីន​យ៉ាង​ភាគខាង​លិច​​ប្រទេស​ចិន​។ ជន​សង្ស័យ​៤​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​ហើយ​មនុស្ស​៤​នាក់​ទៀត​កំពុង​តែ​តាម​រក​នៅ KASHGAR

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីនហួ​រាយ​ការណ៍​ថា ប៉ូលិស​ចិន​បាន​សម្លាប់​ពួក​បះ​បោរ​៤​នាក់​ក្រោយ​ការ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា នូវមនុស្ស​យ៉ាង​តិច​៣​នាក់​ ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​នៅ​ខេត្ត​ស៊ីន​យ៉ាង​ភាគខាង​លិច​​ប្រទេស​ចិន​។

ជន​សង្ស័យ​៤​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​ហើយ​មនុស្ស​៤​នាក់​ទៀត​កំពុង​តែ​តាម​រក​នៅ KASHGAR ជា​កន្លែង​កើត​មាន​ការ​វាយ​ប្រហារ​មួយ​ចំនួន​​ចាប់​តាំង​ពី១​ខែ​មក​ហើយ។​ យោង​តាម​សាក្សី​ទាំង​ឡាយ​ដក​ស្រង់​សំដី​ដោយ​ស៊ីន​ហួ​ថា ជន​រង​គ្រោះ​៣​នាក់​ត្រូវ​បាញ់​សម្លាប់​ដោយ​ពួក​បះ​បោរ​។ ប្រភព​មូល​ដ្ឋាន​មុន​នេះ​គូស​បញ្ជាក់​​ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ក្រោយ​​ការ​ផ្ទុះ​មួយ។ មនុស្ស​១០​នាក់​ទៀត​ ក្នុង​នោះ​មាន​ប៉ូលិស​ និង​អ្នក​ធ្វើ​ដំណើរ​បាន​ត្រូវ​របួស​។

ប៉ូលិស​ចាប់​ខ្លួន​ជន​សង្ស័យ​២​នាក់​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​លើ​ការ​ផ្ទុះ​មួយ​កាល​​ពី​ថ្ងៃ​ទី​៣១ កក្កដា ដែល​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ត្រូវ​របួស​។ ពុំ​មាន​ការ​ពន្យល់​ណាមួយ​ត្រូវ​បាន​អាជ្ញា​ធរ​ធ្វើ​លើ​ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ​ដែល​ជា​ការ​ផ្ទុះ​លើក​ទី​២​នៅ​ស៊ីន​យ៉ាង​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា មក​។ កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា កន្លង​មក​នេះ​ការ​វាយ​ប្រហារ​មួយ​ប្រឆាំង​ស្នង​ការ​ដ្ឋាន​ប៉ូលិស​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៨​នាក់​ ក្នុង​នោះ​១៤​នាក់​ជា​ពួក​បះ​បោរ​ប្រឆាំង​រដ្ឋា​ភិ​បាល ៕