ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត ករណី​មានការ​ផ្សព្វ​ផ្សាយ​ថា​ មានមន្ត្រី២នាក់ទារប្រាក់គេ៦០០ដុល្លារ​

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦ មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី មន្ត្រី នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ចំនួន…

ខេត្តកំពង់ស្ពឺ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦ មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី មន្ត្រី នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ចំនួន ២​រូប សង្ស័យ​បាន​ទាមទារ​ប្រាក់​ចំនួន​៦​០០ដុល្លារ ពី​រោងចក្រ​ដំណាប់​ស្វាយ​នៅ​ខេត្តកំពង់ស្ពឺ​។

មន្ត្រី​នៃ​ក្រសួងបរិស្ថាន បាន​ចុះ​មក​ដល់ទី​តាំង​រោងចក្រ​ខ្នាត​តូច កែ​​ច្នៃ​ដំណាប់​ស្វាយ ឈ្មោះ ហុង ចេ​ង​ហ្វា​ង ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​បាន​ជួប​តំណាង​ក្រុមហ៊ុន ជា​ជនជាតិ​ចិន និង​អ្នកបកប្រែ​ចំនួន​២​នាក់ ដោយ​បាន​សួរ​នូវ​សំណួរ​ស៊ើបអង្កេត​ជា​ច្រើន ដើម្បី​ស្វែងរក​ការ​ពិត និង​រក​ភាព​ស្អាតស្អំ​ជូន​ភាគី​ម្ចាស់​ក្រុមហ៊ុន ក៏​ដូច​ជា​ភាគី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​។

ការ​ចុះ​ស៊ើបអង្កេត​នៅ​ទីតាំង​រោងចក្រ​នេះ ធ្វើ​ឡើង​តាម​បញ្ជា របស់​ឯកឧត្ដម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បន្ទាប់​ពី​ឃើញ​ការ​ផ្សព្វផ្សាយ​ថា មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ទាមទារ​លុយ​ពី​រោងចក្រ​ចំនួន ១៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ធ្វើ​របាយការណ៍ វាយតម្លៃ​មិនល្អ​លើ​ការងារ​គ្រប់គ្រង​សំណល់​រឹង រាវ ក្នុង​រោងចក្រ ប៉ុន្តែ​ក្រោយបាន​ព្រមព្រៀង​គ្នា​ត្រឹម ៦០០​ដុល្លារ​។

គួរ​រម្លឹក​ថា បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​៤ ខែមីនា ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ប្រកាស​ថា​៖ «​ក្រសួងបរិស្ថាន​នឹង​មិន​ទុក​ឱ្យ​ករណី​នេះ​ចប់ ដោយ​មិនដឹង​ខុស​ត្រូវ ហើយ​មិន​មាន​អ្នក​ទទួលខុសត្រូវ​នោះ​ទេ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មន្ត្រី​ប្រព្រឹត្ត​ខុស នឹង​ទទួលខុសត្រូវ តែបើ​មិន​បាន​ប្រព្រឹត្ត​ខុស​ទេ នឹង​ទទួល​បាន​យុត្តិធម៌​ ។

ព័ត៌មានបន្តមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ