ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស11​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​​10នាក់ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយនៅ​អាហ្វហ្គានីស្ថាន

13 ឆ្នាំ មុន

​ប្រភពព័ត៌​មាន​​ផ្លូវ​ការ​មួយ​រាយការណ៍​​ប្រាប់​ទីភ្នាក់​ងារ​​ព័ត៌​មាន​ ចិន​ស៊ី​នហួ​ថា ​តុល្យ​ការ​នៃ​អ្នកស្លា.ប់​ឡើង​ដល់១១​នាក់​​ក្នុងនោះ​មានប៉ូលិស​ ​១០​នាក់ ហើយមនុស្ស​១២​នាក់​ត្រូវរបួស​​ក្រោយ​​ការ​វាយប្រហារ​​​ដោយ​រថយន្ត​ បង្កប់គ្រឿង​​ផ្ទុះ​មួយ​កាលពីព្រឹក​ថ្ងៃទី៣១ កក្កដា ​ក្នុងទីក្រុង​ឡាស្កា​ហ្គាហ៍​​ទីប្រជុំជន​​

ប្រភពព័ត៌​មាន​​ផ្លូវ​ការ​មួយ​រាយការណ៍​​ប្រាប់​ទីភ្នាក់​ងារ​​ព័ត៌​មាន​ចិន​ស៊ី​នហួ​ថា ​តុល្យ​ការ​នៃ​អ្នកស្លាប់​ឡើង​ដល់១១​នាក់​​ក្នុងនោះ​មានប៉ូលិស​ ​១០​នាក់ ហើយមនុស្ស​១២​នាក់​ត្រូវរបួស​​ក្រោយ​​ការ​វាយប្រហារ​​​ដោយ​រថយន្ត​បង្កប់គ្រឿង​​ផ្ទុះ​មួយ​កាលពីព្រឹក​ថ្ងៃទី៣១ កក្កដា ​ក្នុងទីក្រុង​ឡាស្កា​ហ្គាហ៍​​ទីប្រជុំជន​​នៃខេត្ត​ហែលម៉ង់​​របស់​​អាហ្វហ្គានីស្ថាន​​​ស្ថិតនៅ​​​ចម្ងាយ​៥៥៥​គ.ម​ខាង​ត្បូង​​​ក្រុង​កាប៊ុល ។

លោក​​​ដា​អ៊ូដ ​អាហ៍​ម៉ាឌី​ អ្នក​នាំពាក្យ​របស់​អាជ្ញា​ធរខេត្ត​គូសបញ្ជាក់ថា ​របាយ​ការណ៍​​ចុង​ក្រោយ​​​​របស់យើង​​រៀបរាប់​​​ពីមនុស្ស​ស្លាប់​១១​នាក់​​ក្នុងនោះ​មានប៉ូលិស​​១០​នាក់​ និង​កុមារ​ម្នាក់​ក្នុងការ​​ផ្ទុះ​​​ដែលកើត​មាន​នៅជិត​​ច្រក​ចូល​នៃទី​ចាត់ការ​​ប៉ូលិស​ខេត្ត​​​ក្នុង​ក្រុង​ឡាស្កា​ ហ្គាហ៍ កាលពី​ថ្ងៃទី៣​១ កក្កដា ​វេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក ។ ម្យ៉ាង​វិញ​ទៀត​មនុស្ស​១២​នាក់ ក្នុង​​នោះ​មាន​ប៉ូលិស​៩​នាក់  និងជនស៊ីវិល​៣នាក់​ត្រូវ​របួស​ក្នុងការវាយ​ប្រហារ​​នេះដែរ ។ ការ​ផ្ទុះ​យ៉ាង​​ខ្លាំង​​ក៏​ធ្វើ​ឱ្យ​ខូចខាត​រថយន្ត​ប៉ូលិស​​ជា​ច្រើន​គ្រឿង​​​ និងអគារ​សា​ធារណៈ​ទាំង​ឡាយ​​ដែល​ស្ថិត​នៅ​ក្បែរ ។

អ្នកនាំពាក្យ​រូបនោះ​​អះ​អាងថា ប៉ូលិស​បាន​បើក​ការ​ស៊ើប​អង្កេត​​​មួយ ។ ដោយ​ឡែក​​នៅអាហ្វ​ហ្គានីស្ថាន​​ដែលបាន​​ទា​ហាន​អូតង់​៤​នាក់​​ស្លាប់កាលពី​ថ្ងៃទី៣១ កក្កដា ​ក្នុងឧប្បត្តិ​ហេតុ​ដាច់ដោយ​ឡែក​ពីគ្នា​២ ៕