ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត​អាល់​ហ្វា​ដ​ហ្មត់ ជះ​អណ្ដាតភ្លើង​ឆេះ​រោល​រថយន្ត​៣​គ្រឿង

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​អាល់​ហ្វា​ដ​១​គ្រឿង ខណៈ​កំពុង​បើកបរ​ស្រាប់តែត្រូវ​ភ្លើង​ហុយផ្សែង​ទ្រលោម ហើយ​អណ្ដាតភ្លើងបាន​ឆេះ​រោល​ដល់​គូទ​រថយន្ត​៣​គ្រឿង​ដែល​ចត​នៅ​ក្បែរ​នោះ ។ ករណី​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦​កន្លង​ទៅ…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​អាល់​ហ្វា​ដ​១​គ្រឿង ខណៈ​កំពុង​បើកបរ​ស្រាប់តែត្រូវ​ភ្លើង​ហុយផ្សែង​ទ្រលោម ហើយ​អណ្ដាតភ្លើងបាន​ឆេះ​រោល​ដល់​គូទ​រថយន្ត​៣​គ្រឿង​ដែល​ចត​នៅ​ក្បែរ​នោះ ។ ករណី​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦​កន្លង​ទៅ នៅ​ផ្សារ​កណ្តាល ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ត្រី ប្រិ​ម សុផល នាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល ថ្លែង​ថា រថយន្ត​អាល់​ហ្វា​ដដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ពណ៌​ស ពាក់ផ្លា​ក​លេខ ភ្នំពេញ ២CF-២៣៥១ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥​ពី​ខាង​លិចទៅ​ខាងកើត ។

នៅ​ពេល​មាន​ភ្លើង​ឆេះ​នោះ អ្នកបើកបរ​ក៏​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ ហើយ​គេ​ឃើញ​ជនជាតិ​ចិន ៣​នាក់​បាន​រត់​ចេញពី​ក្នុង​រថយន្ត​ទៅ​បាត់ ។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា នៅ​ពេល​ភ្លាម​ៗ​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ
រថយន្ត​អាល់​ហ្វា​ដ​នេះ​ត្រូវ​ភ្លើង​ឆេះ​នៅឡើយ​ទេ និង​ត្រូវ​ឆេះ​អស់ទាំង​ស្រុង ។ ជាមួយ​នេះ អណ្ដាត
ភ្លើង​ក៏​បាន​ឆេះ​រោល​គូទ​រថយន្ត​៣​គ្រឿង​ទៀត ដែល​ម្ចាស់​ចត​នៅ​ក្បែរ​នោះ​ដែរ​មាន ម៉ាក កាម
រី​ឆ្លាម ម៉ាក​គា និង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ។

លោក ប្រិ​ម សុផល ថ្លែង​ទៀត​ថា នៅ​ក្នុងហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​ទៅ​អន្តរាគមន៍​ទឹក​ពន្លត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ