ខេត្តកំពត ៖ មនុស្សម្នារាប់រយនាក់បានផ្អើលឈូឆរមើលភាពចម្លែកមួយនៅព្រែកកំពង់បាយ ក្រុងកំពត ដែលត្រូវបានគេអះអាងថា ជាក្រពើហែលឆ្វែលចុះឆ្វែលឡើងគួរឱ្យចាប់អារម្មណ៍កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១ សីហា ២០១១។
ការភ្ញាក់ផ្អើលនេះស្ថិតនៅត្រង់ចំណុចស្ពានចាស់ព្រែកកំពង់បាយ គឺដោយសារវាមានស្នាមទឹករលករលាស់អង្កួញអង្កាញ់ញឹកញាប់ ឬស្នាមទឹករលកជាចង្វាយៗខ្ជោលឡើង និងស្នាមកួចវិលទៅវិលមក ម្តងនៅកន្លែងនេះ ម្តងទៅកន្លែងនោះ គួរឱ្យសង្ស័យ និងចង់ឃើញច្បាស់មែនទែន។ ទោះជាយ៉ាងណា គ្មាននរណាម្នាក់អះអាងថា បានឃើញក្រពើច្បាស់នោះទេ ដោយគ្រាន់តែផ្តួចការគិត និងសង្ស័យថា ជាក្រពើតែប៉ុណ្ណោះ។
នៅក្នុងចំណោមមនុស្សម្នាណែនណាន់តាន់តាប់គេឃើញប៉ូលិសជើងទឹកបានជិះអូប័រឆ្វែលរកមើលផងដែរ ដើម្បីកំណត់ថា «ស្នាមកួចទឹក និងរលកនោះជាអ្វី?» ប៉ុន្តែមកដល់ម៉ោង១០ព្រឹកនេះថ្ងៃដដែល ប៉ូលិសមិនទាន់កំណត់ថា ជាអ្វីនៅឡើយទេ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ