ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​អភិរក្ស​ជិត ២០ ឆ្នាំ ត្រូវ​បាត់បង់​ក្នុង​មួយប៉ប្រិចភ្នែក ៖ ប្រាសាទព្រះវិហារ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​មិន​អាច​កាត់ថ្លៃ​បាន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ខិតខំ​អភិរក្ស​ជិត ២០ ឆ្នាំ ត្រូវ​បាន​បាត់បង់​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក ។ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យ​ដឹង​ពី​ទំហំ​ខូចខាត​ប្រាសាទព្រះវិហារ ដែល​ទាមទារ​ការ​ចំណាយ​ថវិកា​រាប់​សិប​លាន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ការ​ខិតខំ​អភិរក្ស​ជិត ២០ ឆ្នាំ ត្រូវ​បាន​បាត់បង់​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក ។ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យ​ដឹង​ពី​ទំហំ​ខូចខាត​ប្រាសាទព្រះវិហារ ដែល​ទាមទារ​ការ​ចំណាយ​ថវិកា​រាប់​សិប​លាន​ដុល្លារ និង​ពេលវេលា​ស្ដារ​ឡើង​វិញ​រហូត​ដល់ ៣០ ឆ្នាំ ដើម្បី​ស្រោចស្រង់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​ឱ្យ​រស់​ឡើង​វិញ ។

នៅ​ក្នុង​វេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «​ការ​ខូចខាត​ប្រាសាទព្រះវិហារ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​» នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែមេសា​ ឆ្នាំ ២០២៦ នេះ លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យ​ដឹង​ថា ការ​ស្តា​ប្រាសាទព្រះវិហារ​ឡើង​វិញ គឺជា​កិច្ចការ​បន្ទាន់​ចំពោះ​មុខ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ក៏​ដូច​ជា​រាជរដ្ឋាភិបាល នៅ​ក្នុង​កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ ។

លោក​បាន​បញ្ជាក់​ថា ព្រះ​សាទ​ព្រះ​វិហារ គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​អភិរក្ស​អស់​រយៈពេល ២០ ឆ្នាំ​មក​ហើយ តាំងពី ២០០៦ រហូត​មក​ដល់​ឆ្នាំ ២០២៥ ។ ហើយ​ការ​បំផ្លាញ​នៅ​ក្នុង​ឆ្នាំ ២០២៥ នេះ​គឺ​បំផ្លាញ​ខ្ទេច​នូវ​អ្វី​ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ប្រាសាទព្រះវិហារ​កន្លង​មក ។ មិន​ត្រឹមតែ​ខ្ទេច​អ្វី​ដែល​ប្រឹងប្រែង​អភិរក្ស​ទេ គឺ​ខ្ទេច​មុន​នឹង​យើង​បាន​អភិរក្ស​ទៅ​ទៀត ។

លោក គង់ ពុទ្ធិការ ឱ្យ​ដឹង​ទៀត​ថា ការ​ខូចខាត​នេះ​មាន​ទំហំ​ធំធេង​ដែល​យើង​មិន​អាច​កាត់ថ្លៃ​បាន ហើយ​តាម​ការ​ពិនិត្យ គឺ​ការ​ខូចខាត​នេះ​ទាមទារ​ទី ១ ចំណាយពេល​ពី ៥ ទៅ ១០​ឆ្នាំ ដើម្បី​គ្រាន់តែ​ស្តារ​ឡើង​វិញ​កុំឱ្យ​ខូចខាត​ទៅ​មុខ​ទៀត និង​ទី ២ គឺ​ការ​អភិរក្ស​ជួសជុល ជា​រឿង​ដោយឡែក​មួយទៀត​ដែល​ត្រូវធ្វើ​បន្ត​ពី ១០ ឆ្នាំ​តទៅ​ទៀត ហើយ​ក៏​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ផង​ដែរ ។

លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បញ្ជាក់​ថា ការ​ស្តារ​ប្រាសាទព្រះវិហារ​ឡើង​វិញ​ត្រូវ​សម្អាត​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ត្រូវ​តែ​ធ្វើ ដើម្បី​ធានា​សុវត្ថិភាព​អ្នក​ទៅ​ធ្វើការ​អភិរក្ស ។ ការងារ​ទុល​ទ្រ​កុំឱ្យ​ខូច​ប្រាសាទ​គឺជា​រឿង​មួយទៀត ដែល​ចំណាយពេល​អភិរក្ស​អាច​ពី ២០ ទៅ ៣០ ឆ្នាំ ទៅ​មុខ​ទៀត​ដើម្បី​ឱ្យ​ប្រាសាទព្រះវិហារ​មាន​ភាពល្អ និង​រឹង​មាំ​ឡើង​វិញ និង​ចំណាយ​ថវិកា​គ្រាន់តែ​គិត​ត្រួស​ៗ​ជិត ៧០ លាន​ដុល្លារ​ទៅ​ហើយ ដោយ​មិន​ទាន់​គិតការ​ស្តារ​ពី ក្នុង​រយៈពេល​ពី ៥ ទៅ ១០ ឆ្នាំ​ផង ដូច្នេះ​ទាមទារ​នូវ​ថវិកា​ច្រើន​នៅ​ក្នុង​ការ​ស្តារ​ប្រាសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ