តេជោបវរ (បទពាក្យប្រាំពីរ)


-សម្តេចមហាតេជោពិត ហ៊ុន សែនមានឫទ្ធិចិត្តមេត្តា
ស្រឡាញ់ប្រជាស្មើរសង្ខារ ដោះស្រាយបញ្ហាឱ្យស្រាកស្រាន្ត ។

-ពេលរាស្ត្រ​មានទុក្ខសម្តេចចេញ ទឹកចិត្តពោរពេញដោយក្លាហាន
ទោះភ្លៀងផ្គរទទឹកជោកប្រាណ សម្តេចទ្រាំបានឱ្យរាស្ត្រសុខ ។

-នេះហើយទឹកចិត្តអ្នកដឹកនាំ លំបាកហើយទ្រាំលះស្រណុក
រាស្ត្រអើយកុំភ្លេចពេលមានទុក្ខ បញ្ហាស្មាញស្មុគរឿងភ័យព្រួយ ។

-រងគ្រោះធម្មជាតិទឹកជំនន់ ទុក្ខនោះសែនធ្ងន់នរណាជួយ
ដោយសារសម្តេចហ៊ុន សែន មួយ សម្តេចលើកស្ទួយឱ្យធូរធារ ។

-វប្បធម៌សម្តេចតែងលើក ជាឃ្លាជាល្បើកដោយសន្ទនា
ស្រឡាញ់អាណិតបណ្ឌិតជរា កវីធម្មាអក្សរសាស្ត្រ ។
និពន្ធដោយលោក ម៉េង ម៉ៅ ហៅ សំណាង

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ