ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរសៀមឈាមខ្មៅ (បទពាក្យប្រាំពីរ)

12 ឆ្នាំ មុន

-ចោរសៀមឈាមខ្មៅចោរឈ្លានពាន ទន្ទ្រានរំលោ.ភប្លន់ទឹកដី
ពីរឆ្នាំប្លាយហើយចរចាស្អី បាតដៃខ្នងដៃមិនចោលពុត ។
-ចោរសៀមឈាមខ្មៅចោរហនេយ្យុំ ថ្លាក្រៅល្អក់ក្នុងយ៉ាងប្រាកដ
ផ្លូវត្រង់បែរជាថាផ្លូវបត់ ខ្វះចិត្តអំណត់បត់ឆ្វេងស្តាំ ។
-ចោរសៀមឈាមខ្មៅក្រយៅថោក គំនិតស្មោកគ្រោកខ្មែរបានហាម
មិនត្រូវឡេមឡឺមដើររវាម លួចឆ្មក់គម្រាមវាយសង្គ្រប់ ។
-ចោរសៀមឈាមខ្មៅទាំងខោអាវ បា.ញ់ខ្មែរប្រាវៗស្ទើរមិនឈប់
គ្រាប់តូចគ្រាប់ធំទាំងថ្ងៃយប់ ខ្មែរប្រយុទ្ធទប់ក្រាញននៀល ។

ចោរសៀមឈាមខ្មៅ
(បទពាក្យប្រាំពីរ)

-ចោរសៀមឈាមខ្មៅចោរឈ្លានពាន    ទន្ទ្រានរំលោភប្លន់ទឹកដី
ពីរឆ្នាំប្លាយហើយចរចាស្អី    បាតដៃខ្នងដៃមិនចោលពុត ។
-ចោរសៀមឈាមខ្មៅចោរហនេយ្យុំ    ថ្លាក្រៅល្អក់ក្នុងយ៉ាងប្រាកដ
ផ្លូវត្រង់បែរជាថាផ្លូវបត់    ខ្វះចិត្តអំណត់បត់ឆ្វេងស្តាំ ។
-ចោរសៀមឈាមខ្មៅក្រយៅថោក    គំនិតស្មោកគ្រោកខ្មែរបានហាម
មិនត្រូវឡេមឡឺមដើររវាម    លួចឆ្មក់គម្រាមវាយសង្គ្រប់ ។
-ចោរសៀមឈាមខ្មៅទាំងខោអាវ    បាញ់ខ្មែរប្រាវៗស្ទើរមិនឈប់
គ្រាប់តូចគ្រាប់ធំទាំងថ្ងៃយប់    ខ្មែរប្រយុទ្ធទប់ក្រាញននៀល ។
-ចោរសៀមឈាមខ្មៅច្រឡំធំ    ឯងចាប់បង្ខំហើយរុកឆ្កៀល
បាញ់ផ្លោងជញ្ជ្រំពាសពេញវាល    ព្រលឹមរសៀលហឹុងអឺងអាប់ ។
-ចោរសៀមឈាមខ្មៅប្រឹងសសៀរ    ខ្លះលូនខ្លះវារមករកស្លាប់
ទ័ពខ្មែរមោះមុតបាញ់សន្ធាប់    ចោរសៀមត្រូវគ្រាប់ងាប់តៃហោង ។
-ចោរសៀមឈាមខ្មៅត្រូវតែដឹង    ឯងនៅតែប្រឹងខ្មែរគ្មានប៉ង
ឯងចូលកៀកច្បាស់ខកបំណង    របួសងាប់ផងស្អុយពេញព្រៃ ៕
និពន្ធដោយលោក អំ ផល្លា និវត្តជននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ